បន្ទាយមានជ័យ ៖ ប្រជាពលរដ្ឋប្រមាណ៣០ គ្រួសារតំណាង ឱ្យពលរដ្ឋ រាប់រយគ្រួសារ រស់នៅរស់ ភូមិប្រជាធម្ម និងភូមិទួលពង្រ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ព្រឹកថ្ងៃទី០៣ ខែកមរា ឆ្នាំ២០១៥បានក្តៅក្រហាយ និង រថយន្តដឹកអាចម៌ដី បានបំផ្លាញផ្លូវថ្នល់ និងផុយដី របស់ក្រុមហ៊ុនមួយចំនួនបើក ឆ្លងកាត់ ទៀតឡើយ ។
ប្រជាពលរដ្ឋបាននិយាយថា មូលហេតុដែលពួកគាត់បិទផ្លូវនោះ គឺដោយសាររថយន្ត ដឹកដីទាំងនោះ បើកលឿន បង្កឱ្យខូចផ្លូវ មិនជួសជុល និងជះបង្ហុយដី ដាក់មកលើផ្ទះសំបែង របស់ពួកគាត់ដែលរស់នៅ តាមដងផ្លូវជារៀងរាល់ថ្ងៃ ធ្វើឱ្យពួកគាត់ទ្រាំមិនបាន ។
សូមបញ្ជាក់ថា ប្រជាពលរដ្ឋបានឲ្យដឹងថា ក្នុងព្រឹត្តការណ៍នេះ ពួកគាត់បាននាំគ្នាធ្វើបែប នេះជាលើកទី២ ហើយ កន្លងមកពួកគាត់ បាននាំគ្នាឃាត់រថយន្តដឹកដីទុក រួចបានសំណូមពរ ដល់អាជ្ញាធរ មានសមត្ថកិច្ច ឱ្យជួយអន្តរាគមន៍ដល់ក្រុមហ៊ុនទាំងនោះ ឲ្យទឹបាញ់ទឹកតាមផ្លូវក្នុង ១ថ្ងៃ ២ដងព្រឹក ល្ងាច និងខូចខាត ផ្លូវត្រូវជួសជុលវិញផង ។
លោក គាត ហ៊ុល ចៅសង្កាត់ផ្សារកណ្តាល បានប្រាប់ឲ្យដឹងតាមរយះទូស័ព្ទថា លោកបានឲ្យលោកមេភូមិ និងក្រុមប្រឹក្សា ទៅសម្របសម្រួលជាមួយពលរដ្ឋ និងធ្វើតាមសំណូមពរ របស់ពួកគាត់ ឲ្យក្រុមហ៊ុន កាយ អាចម៌ដីយកទឹកស្រោចតាមផ្លូវ ១ថ្ងៃ២ដង ចំណែករឿងផ្លូវ ខ្ញុំត្រៀមធ្វើ និងសុំដីក្រុមហ៊ុនជួសជុល ។ លោកបានបន្តថា រងចាំថ្ងៃចន្ទខាងមុខនេះ យើងនិងហៅក្រុម ហ៊ុនទាំងអស់ មកសាកសួរ នៅសាលា សង្កាត់ រកពិធីបែបណា ដើម្បីការប៉ះពាល់ដល់ ប្រជពលរដ្ឋ ។
លោកបានបញ្ជាក់ថា លោកនិងស្នើសុំឲ្យក្រុមហ៊ុនជួយរកផ្លូវមួយខ្សែរ ដើម្បីបើកវាងផ្លូវចេញពីភូមិ កុំឲ្យប៉ះ ពាល់ដល់សុខភាព និងការផុយដី ជាពិសេសនោះផ្លូវរបស់ពួកគាត់ ៕