Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all articles
Browse latest Browse all 8042

អ.ហ ប្រើពេល ១សប្តាហ៍ ចាប់ក្រុម អុកឡុកសង្គម ១០នាក់ ដកហូត រថយន្ត ៤គ្រឿង

$
0
0

ភ្នំពេញ៖ កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ដែលមានលោកឧត្តមសេនីយ៍ទោ រ័ត្ន ស្រ៊ាង ជាមេបញ្ជាការនោះ បានចេញប្រតិបត្តិការតាមចាប់ក្រុមចោរឆក់ លួច ប្លន់ និងក្រុមលួចរថយន្ត បាន ១០នាក់ ជាបន្តបន្ទាប់ និង ដក ហូតរថយន្តបានចំនួន ៤គ្រឿង ដោយប្រើរយៈពេលមួយសប្តាហ៍។

រថយន្តទាំង ៤គ្រឿង ក្រោយដកហូតពីក្រុមជនល្មើសហើយនោះ ត្រូវបានប្រគល់ជូនទៅម្ចាស់ដើម រីឯក្រុមជន សង្ស័យទាំង១០នាក់ ដែលជាជនបង្កការអុកឡុក អសន្តិសុខក្នុងសង្គម ក៏បានបញ្ជូនទៅតុលាការផងដែរ។ ប្រតិ បត្តិការប្រកបដោយប្រសិទ្ធភាពរបស់កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ទទួលបាននូវការសារទរខ្លាំង ហើយ សម្តែងការរំពឹងថា ប្រតិបត្តិការ និងចំណាត់ការរក្សាសន្តិសុខដាក់ចេញដោយកងរាជអាវុធហត្ថរាជធានីភ្នំពេញ និង កាន់តែមានវិធានការតឹងរឹង និងប្រសិទ្ធភាពខ្ពស់ថែមទៀត ដើម្បីនាំមកនូវការរស់នៅប្រកប ដោយភាពសុខដុម សម្រាប់ពលរដ្ឋខ្មែរ។

រថយន្តទាំង ០៤គ្រឿង ដែលកម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ដកហូតបាននោះរួមមាន៖

១. រថយន្តម៉ាក តូយូតា កាម៉ារី ពណ៌ស្ក ពាក់ស្លាកលេខ ភ្នំពេញ 2I-1294 ជារបស់លោក កែវ សំ អាយុ ៣៩ឆ្នាំ។ រថយន្តមួយគ្រឿងនេះ ត្រូវបានមិត្តភក្តិ ឈ្មោះ ឌឿ វិចិត្រ បានខ្ចីជិះកាលពីអំឡុងឆ្នាំ២០១៣ ហើយត្រូវបានស្រាវ ជ្រាវរកឃើញវិញ នៅក្នុងយានដ្ឋានក្បែររបងម៉ុងឌីយ៉ាល់ ឯជនល្មើសរត់គេចខ្លួនបាត់។

២. រថយន្តម៉ាក FORD RANGER ស៊េរីឆ្នាំ២០១៣ ជារបស់ក្រុមហ៊ុនស៊ីអែសស៊ីជី CSCG ត្រូវបានអ្នកបើកបរ លួចយកទៅកាលពីថ្ងៃទី០៥ ខែសីហា ឆ្នាំ២០១៤ ស្រាវជ្រាវរកឃើញវិញ នៅចំណុចផ្លូវ១០៧ សង្កាត់បឹងព្រលឹត ខណ្ឌ៧មករា និង ឃាត់ខ្លួនជនល្មើសបាន។

៣. រថយន្តម៉ាក តូយ៉ូតា កាម៉ារី ស៊េរីឆ្នាំ១៩៩៧ ពណ៌បៃតងចាស់ ពាក់ស្លាកលេខ ភ្នំពេញ 2D-6602 ជារបស់ លោក ម៉ៃ កុសល អាយុ ៣៩ឆ្នាំ ត្រូវបានចោរលួចកាលពីថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៤ នៅចំណុចផ្លូវ ២០០២ ភូមិ ត្រពាំងឈូក ខណ្ឌសែនសុខ ពោលនៅមុខផ្ទះឈ្មោះ ជួន វុទ្ធី ជាមិត្តភក្តិម្ចាស់រថយន្ត ដែលបានខ្ចីរថយន្តនោះ ទៅ ដឹកប្រពន្ធ កូនដើរលេង ហើយស្រាវជ្រាវរកឃើញវិញ នៅកន្លែងជួសជុលរថយន្ត ស្ថិតក្នុងភូមិពោងពាយ សង្កាត់ ភ្នំពេញថ្មី ខណ្ឌសែនសុខ រីឯជនល្មើសគេចខ្លួនបាត់។

៤. រថយន្តម៉ាក តូយ៉ូតា កាម៉ារី ស៊េរីឆ្នាំ១៩៩៨ ពណ៌ប្រផេះ ស្លាកលេខ ភ្នំពេញ 2T-5853 ជារបស់លោក ប៉ោ បូរ៉ា វ៉ាត់ អាយុ ៣៦ឆ្នាំ ត្រូវបានបាត់នៅយប់ថ្ងៃទី២៧ ឈានចូលថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៤ នៅមុខផ្ទះរបស់ខ្លួន តាម ផ្លូវលេខ៥៦ ក្នុងបុរីពិភពថ្មី សង្កាត់ចោមចៅ ខណ្ឌពោធិសែនជ័យ ហើយរកឃើញវិញនៅ ចំណុចក្រោយផ្សារហេង លី រីឯជនគេចខ្លួនបាត់។

រីឯជនសង្ស័យទាំង ១០នាក់ បានឃាត់ខ្លួនបាន និង បញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ រួចរាល់ដែរហើយនោះ រួមមាន៖

១.  ឈ្មោះ បាន សុភាព ហៅ ស្វាយ វុទ្ធី ភេទប្រុស អាយុ ៣៤ឆ្នាំ មុខរបរអតីតអ្នកបើកបររថយន្ត និងបកប្រែភា សារចិនឲ្យក្រុមហ៊ុនស៊ីអែសស៊ីជី ពាក់ព័ន្ធករណីលួចរថយន្តក្រុមហ៊ុនកាលពីថ្ងៃទី០៥ ខែសីហា ឆ្នាំ២០១៤ ។

២. ឈ្មោះ សុខ ធារ៉ា ហៅផល្លា ភេទប្រុស អាយុ ២៣ឆ្នាំ មុខរបរមិនពិតប្រាកដ ពាក់ព័ន្ធករណីឆក់កាបូប មិនបាន សម្រេច នៅចំណុចក្បែរបុរីប៉េងហួត សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ត្រូវបានកម្លាំងរបស់អាវុធហត្ថខណ្ឌសែន សុខឃាត់បានពេលកំពុងល្បាត។

៣. ឈ្មោះ ជុំ ផល្លា ភេទប្រុស អាយុ ២៨ឆ្នាំ មុខរបរមិនពិតប្រាកដ ពាក់ព័ន្ធករណីយកម៉ូតូមិត្តភក្តិទៅបញ្ចាំ។

៤. ឈ្មោះ ស៊ឹម ពៅ ភេទប្រុស អាយុ ៣៣ឆ្នាំ មុខរបរកម្មករក្រណាត់ ពាក់ព័ន្ធករណីគាស់ផ្ទះចូលលួចសម្ភារៈ មានគ្នា ២នាក់ នៅចំណុចបន្ទប់ជួលរបស់ម្ចាស់ឈ្មោះ អាង សមិទ្ធ ហៅ ធា ភូមិម័ស សង្កាត់ដង្កោ ខណ្ឌដង្កោ ។ ឃាត់ខ្លួនបាននៅចំណុចកើតហេតុ ដោយកម្លាំងអាវុធហត្ថខណ្ឌដង្កោ។

៥- ឈ្មោះ ប៊ុន ណារ៉ា ភេទប្រុស អាយុ ២៣ឆ្នាំ មុខរបរមិនពិតប្រាកដ ពាក់ព័ន្ធករណីគាស់ផ្ទះចូលលួចសម្ភារៈ ជា មួយឈ្មោះ ស៊ឹម ពៅ ត្រូវបានឃាត់ខ្លួននៅកន្លែងជាមួយគ្នា។

៦- ឈ្មោះ គយ សីហា ហៅ អា ស ភេទប្រុស អាយុ ២៣ឆ្នាំ មុខរបរមិនពិតប្រាកដ ពាក់ព័ន្ធករណីប្លន់ ដោយប្រើ កំបិតតាំងតោ និងកូនកំាបិត គម្រាមយក ចិញ្ចៀនមាស១វង់ ខ្សែកប្លាទីន១ខ្សែ ទូរស័ព្ទដៃសាំសុង ១គ្រឿង និង កាបូបដៃ១ មានលុយ១ម៉ឺនរៀល ពីជនរងគ្រោះឈ្មោះ សំបុក រ៉ាវី ភេទប្រុស អាយុ ២៣ឆ្នាំ នៅចំណុចច្រមុះជ្រូក អគ្គិសនីវត្តភ្នំ រួចគេចខ្លួនបាត់ បន្ទាប់មកត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបាននៅចំណុចលើវត្តភ្នំ។

៧. ឈ្មោះ ហៀង សេងហៃ ហៅ ក្អូន ភេទប្រុស អាយុ ២៦ឆ្នាំ មុខរបរមិនពិតប្រាកដ ពាក់ព័ន្ធករណីប្លន់ជាមួយ ឈ្មោះ គយ សីហា ហៅ អា ស ត្រូវបានឃាត់ខ្លួននៅម្តុំវត្តភ្នំ។

៨. ឈ្មោះ ពៅ ឌី ហៅ ទូច ភេទប្រុស អាយុ ៣០ឆ្នាំ ពាក់ព័ន្ធករណីជួញដូរគ្រឿងញៀន ឃាត់ខ្លួនជាក់ស្តែងនៅ ចំណុចព្រំប្រទល់ សង្កាត់ផ្សារដើមគ និងសង្កាត់វាលវង្ស ខណ្ឌ៧មករា។

៩.  ឈ្មោះ សួង ចំរើន ភេទប្រុស អាយុ ៣២ឆ្នាំ ពាក់ព័ន្ធករណីជួញដូរគ្រឿងញៀនជាមួយឈ្មោះ ពៅ ឌី ឃាត់ខ្លួន ចំណុចជាមួយគ្នា។

១០. ឈ្មោះ ចាន់ មករា ភេទប្រុស អាយុ ១៧ឆ្នាំ មុខរបរមិនពិតប្រាកដ ពាក់ព័ន្ធករណីជួញដូរគ្រឿងញៀន ត្រូវ បានសមត្ថកិច្ចអាវុធហត្ថខណ្ឌចំការមនសហការជាមួយការិយាល័យស្រាវជ្រាវប្រឆាំងគ្រឿងញៀន កងរាជអវុធ ហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនជាក់ស្តែង នៅចំណុចផ្ទះជួល ភូមិផ្អេ សង្កាត់ទំនប់ទឹក ខណ្ឌចំការមន៕


Viewing all articles
Browse latest Browse all 8042

Latest Images

Trending Articles





Latest Images