បន្ទាយមានជ័យ៖ នៅវេលាម៉ោង ៣និង៤០នាទី រសៀល ថ្ងៃទី០៥ ខែមករា ឆ្នាំ២០១៥ នេះ ក្រុមហ៊ុន កាសីុណូហ្គោលដិន កំពុងធ្វេីសកម្មភាព យកដីចាក់ជិតមាត់អូរ ព្រំដែនកម្ពុជា-ថៃ ដោយមានការបំពាន ច្បាប់ពី អាជ្ញាធរខេត្ត បានអោយបញ្ឈប់ការសាងសង់បន្ត រង់ចាំថ្នាក់លេីមកត្រួតពិនិត្យ ជៀសវាងការ ប៉ះពាល់ដល់ប្រទេសថៃ ជាប់ព្រំដែនគ្នា។
សូមបញ្ជាក់ថា កាលពីម្សិលមិញលោកចុង ផែត អភិបាលរងខេត្ត បានជំទាស់មិនទាន់អោយ សាងសង់អ្វីទាំងអស់ រងចាំថ្នាក់លេី មកដោះស្រាយ និងត្រួតពិនិត្យសិន តែបែរជាក្រុមហ៊ុន ហ៊ានបំពានច្បាប់ អាជ្ញាធហាមប្រាម។
បេីប្រភពពីពលរដ្ឋបានប្រាប់ថា ការសាងសង់នេះ វាមានការប៉ះពាល់ដល់ប្រទេសជិតខាង មួយវិញទៀតធ្វេីឡេីង ដូចជាមិនទំនងសោះ ហេតុអ្វីបានជាមកពង្រីកផ្លូវតែប៉ុន្មានម៉ែត្រ ចុះខាងមុខៗទៀតមិនអោយរុះរេីផង ដូចជាកន្លែង ផឹកសុី ជាច្រេីនហៅ បាអេសិត កន្លែងអាងត្រី កន្លែងហ៊ាងអេសិត មិនរុះរេី បែបជាចង់មកពង្រីកផ្លូវចំណុចក្បាលស្ពាន ដែកប៉ែកខាងជេីង និងធ្វេីសួនច្បារ ដែលមានប្រវែងទទឹកជាង២០ម៉ែត្រ និងបណ្តោយជា៥០ម៉ែត្រ ។
ប្រភពបន្តដោយឆ្ងល់ថា តេីរូបភាពបែបនេះ វាជាប្រយោជន៍បុក្គល ឬប្រយោជន៍ សាធារណះ ។ លោក គោស៊ុំ សារឿត អភិបាលខេត្តបន្ទាយមានជ័យ បានថ្លែងតាមរយៈទូរស័ព្ទ នៅល្ងាចនេះថា កាលពីម្សិលមិញថ្ងៃទី០៤ ខែមករា ឆ្នាំ២០១៤ លោកបានឲ្យលោកចុង ផែត អភិបាលរងខេត្ត ទៅសម្របសម្រួល ជាមួយភាគីអន្តោប្រវេសន៍ និងភាគី ក្រុមហ៊ុនរង់ចាំការដោះស្រាយគ្នា ជាពិសេសនោះខាងភាគីថៃ បានធ្វេីលិខិតមួយច្បាប់ផ្ញេីរមកខាងយេីងដែរ រង់ចាំ គេមកត្រួតពិនិត្យជាមុន និងស្នេីអោយរក្សារូបដេីម ។
លោកបានបន្តថា ចំណែកក្រុមហ៊ុន បានយកអាចម៍ដីចាក់នោះ មិនទាន់ដឹងនៅឡេីយទេ លោកនិងតាមដាន បន្តថែមទៀតចំពោះបញ្ហាខាងលេីនេះ៕