កណ្តាល: បុរសកម្មករសំណង់ម្នាក់ បានស្លាប់ភ្លាមៗ នៅនឹងកន្លែងកើតហេតុ បន្ទាប់ពីម៉ូតូរបស់ខ្លួនបែកកង់
ជនរងគ្រោះ មានឈ្មោះ យ៉ន លួន អាយុ ៣០ឆ្នាំ ជាកម្មករសំណង់ រស់នៅភូមិបឹងព្រះ ស្រុកបាភ្នំ ខេត្តព្រៃវែង។
តាមសេចក្តីរាយការណ៍ពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុជនរងគ្រោះ បានជិះម៉ូតូមកពីស្រុក នៅបាភ្នំ ទៅធ្វើការនៅភ្នំពេញ។ ពេលមកដល់ចំណុចកើតហេតុ ម៉ូតូបានបែកកង់មុខ រេចង្កូតឆ្លងផ្លូវទៅម្ខាងទៀត ហើយបានបុករថយន្តលក់ការ៉េម ដែលបើកបរក្នុងទិសដៅច្រាសគ្នា ធ្វើឲ្យជនរងគ្រោះបុកក្បាលនឹងកញ្ចក់ធុងរថ យន្តរយះក្បាល ព្រមទាំងខ្ទាតប្រហែល២០ម៉ែត្
ភ្លាមៗនោះ នគរបាលចរាចរណ៍ ស្រុកកៀនស្វាយ បានចុះវាស់វែង រួចយករថយន្ត និងម៉ូតូ ទៅរក្សាទុកនៅអធិការ នគរបាលស្រុ