កណ្តាលៈ បុរសរត់ម៉ូតូឌុបម្នាក់ ត្រូវជនមិនស្គាល់ អត្តសញ្ញាណអារកសម្លាប់យ៉ាងព្រៃផ្សៃ ដោយសមត្ថកិច្ច សង្ស័យថា ប៉ងប្លន់យកម៉ូតូ តែមិនបានសម្រេចនាវេលាម៉ោង ៧ និង២០នាទីយប់ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១២ នៅ ចំណុចផ្លូវលេខ ២១១ ក្នុងភូមិព្រៃរាំង សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ គឺហួសពីបន្ទាយយោធាសឹករងខេត្ត កណ្តាលបន្តិច។ ភ្លាមៗ នោះ កម្លាំងសមត្ថកិច្ចបានឃាត់ខ្លួនបុរស២នាក់ ដោយសង្ស័យជាប់ពាក់ព័ន្ធ និងករណី ឃាតកម្មនេះ។
តាមការឲ្យដឹងពីសមត្ថកិច្ច បានឲ្យដឹងថា ជនរងគ្រោះក្នុងអំពើឃាតកម្មខាងលើនេះ ឈ្មោះ ឆន់ ប៉ុន ហៅ ស អាយុ ២៩ ឆ្នាំ ជាប្រជាការពារភូមិដើមមាន និងមានមុខរបរជាអ្នកប៉ះកង់ និងរត់ម៉ូតូឌុប រស់នៅភូមិ-សង្កាត់ ដើម មាន ក្រុងតាខ្មៅ ខេត្តកណ្តាល។
តាមសមត្ថកិច្ចបន្តថា នៅកន្លែងកើតហេតុមិនមានបន្សល់នូវអ្វីជាតម្រុយ ដើម្បីតាមរកមុខសញ្ញាឃាតកនោះទេ មានតែសពជនរងគ្រោះ ដែលស្លាប់ក្នុងថ្លុកឈាម និងម៉ូតូម៉ាកវ៉េវ ពណ៌ក្រហម ពាក់ស្លាកលេខ កំពង់ឆ្នាំង 1D-0725។
ពាក់ព័ន្ធនិងឃាតកម្មសម្លាប់ប្រជាការពារភូមិដើមមាននេះ សមត្ថកិច្ចមិនទាន់សន្និដ្ឋាន ហើយក៏មិនទាន់មានព័ត៌ មានលំអិតយ៉ាងណានោះដែរ។ តែក្រោយពេលកើតហេតុភ្លាមៗ សមត្ថកិច្ចឃាត់ខ្លួនបុរសពីរនាក់ យកទៅសួរនាំ ផងដែរ តែមិនទាន់មានលទ្ធផលនៅឡើយទេ។
ដោយឡែកសពជនរងគ្រោះ ក្រោយសមត្ថកិច្ចធ្វើកោសល្យវិច័យ ត្រូវបានប្រគល់ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យ តាមប្រពៃណី៕
Image may be NSFW.
Clik here to view.
Image may be NSFW.
Clik here to view.
Image may be NSFW.
Clik here to view.
Image may be NSFW.
Clik here to view.