បាងកក៖ ក្រុមអ្នកគាំទ្រ អតីតនា
ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃព្រហស្បតិ៍ នេះទៀតថា លោកឧបនាយករដ្ឋ មន្ត្រី ប្រាវិត វង្សសុវណ្ណ បានផ្តល់ដំបូន្មានឲ្យក្រុមអ្នកគាំទ្រទាំងអស់ អាចបង្ហាញការគាំទ្រ របស់ខ្លួននៅតាមផ្ទះ និង តាមរយៈ សារទូរស័ព្ទ ហើយវាគ្មានប្រយោជន៍អ្វីទេដែល ត្រូវទៅឈរពីមុខ រដ្ឋសភាកកកុញនោះ។
គួរបញ្ជាក់ថា លោកស្រី យីងឡាក់ បានទទួលរងការចោទប្រកាន់ថាបានក្បត់សន្យា ក្នុង ការទិញស្រូវ ពីប្រជាពលរដ្ឋ ក្នុ
នៅថ្ងៃព្រហស្បតិ៍នេះ សភាជាតិ ក៏បានបើកសវនាការផងដែរ ទៅលើរឿងក្តីចោទប្រកាន់ អតីតប្រធាន ព្រឹទ្ធសភាលោក នីឃុម វ៉ៃរ៉ាតពេជ និង អតីតប្រធានរដ្ឋសភាលោក សុំសាក់ គៀតស៊ូរ៉ាណុន ដែលបាន ធ្វើការកែប្រែច្បាប់រដ្ឋធម្មនុញ្ញ កាលពីឆ្នាំ ២០១៣។
ឆ្លើយតបនឹងការចោទប្រកាន់នេះ លោក នីឃុម បញ្ជាក់ថា លោកមិនបានប្រព្រឹត្តល្មើសច្បាប់ ដូចការ ចោទប្រកាន់អ្វីឡើយ “ខ្ញុំនឹងទទួលយកលទ្ធផល ទោះបីវាជាចេញមកជាអ្វីក៏ដោយ ខ្ញុំនឹងមិនវិលចូល ឆាកនយោបាយវិញឡើយ"៕