Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all articles
Browse latest Browse all 8042

នគរបាលចរាចរ ខេត្តបន្ទាយមានជ័យ បើកវេទិកា សាធារណៈ ឆ្លើយឆ្លងសំណួរ ជាមួយ មហាជន តាមវិទ្យុ

$
0
0

បន្ទាយមានជ័យ ៖ ជាយុទ្ធសាស្ដ្រថ្មីមួយទៀត សម្រាប់ធ្វើការ ផ្សព្វផ្សាយច្បាប់ចរាចរណ៍ ផ្លូវគោក ជូនប្រជាពលរដ្ឋ ទូទៅឱ្យបាន យល់ដឹងកាន់តែខ្លាំង ដើម្បីចូលរួមទាំងអស់ គ្នា កាត់បន្ថយ អត្រាគ្រោះថ្នាក់ចរាចរណ៍នោះ នគរបាល ការិយាល័យ ចរាចរណ៍ផ្លូវគោក នៃ ស្នងការដ្ឋាន នគរបាល ខេត្ដបន្ទាយមានជ័យ បានបើកវេទិកាសាធារណៈ តាមវិទ្យុ FM99.5 ហើយឱ្យមហាជនទូរស័ព្ទចូល សួរនាំពីបញ្ហាមួយនេះ ។

មន្ដ្រីនគរបាល ចរាចរផ្លូវគោក បានឱ្យដឹងថា ក្រោយពីនគរបាលជំនាញ បានរៀបចំការផ្សព្វផ្សាយច្បាប់ ចរាចរណ៍ ផ្លូវគោកជា ច្រើនរូបភាព ដូចជា ការរៀបចំវេទិកា សាធារណៈ ការចុះរឹតបន្ដឹង ច្បាប់តាមដងផ្លូវ និងការ ចុះទៅ អប់រំណែនាំ នៅតាមកន្លែង បេនរថយន្ដនោះ បន្ថែមយុទ្ធសាស្ដ្រថ្មី មួយទៀត ស្នងការ នគរបាលខេត្ដ បានចាត់ឱ្យ ការិយាល័យជំនាញ រៀបចំវេទិកាតាមរលកធាតុអាកាសម្ដង គឺ តាមរយៈការឆ្លើយឆ្លង សំណួរនៅវិទ្យុនៅក្នុងខេត្ដ ដែលបន្តធ្វើឡើងនៅថ្ងៃទី១០ ខែមករា ឆ្នាំ២០១៥ ។

មន្ដ្រីនគរបាលចរាចរ បានលើកឡើងទៀតថា សំណួរចម្លើយ និង ការផ្សព្វ ផ្សាយតាម រលកធាតុអាកាស ខាង លើនេះ នគរបាលជំនាញ បានបង្ហាញកត្ដាធំៗ មួយចំនួន ដែលតែងតែបង្កឱ្យ មានគ្រោះថ្នាក់ ចរាចរណ៍ដូចជា ការបើកបរ មិនពាក់ មួកសុវត្ថិភាព ការបើកបរ ដែលមានជាតិស្រវឹង ការបើកបរ ក្នុងល្បឿនលឿន ការបើកបរ ប្រជែងមិនបានប្រុងប្រយ័ត្ន ការបើកបរប្ដូរ គន្លងបត់ឆ្វេង និងត្រឡប់ថយក្រោយ មិនបានប្រយ័ត្ន ការឈប់ ឬចតរថយន្ដពេលយប់ គ្មានដាក់សញ្ញា ជាដំណឹង ហើយការបើកបរ ដោយមិនបានពិនិត្យ លក្ខណៈបច្ចេកទេស រថយន្ដឱ្យបានត្រឹមត្រូវ ។

សម្រាប់វេទិការសាធារណៈផ្សព្វផ្សាយច្បាប់ ចរាចរណ៍ផ្លូវគោក តាមរលកធាតុ អាកាសខាងលើនេះ ត្រូវបានមន្ដ្រី នគរបាល ចរាចរអះអាងថា មានប្រជាពលរដ្ឋ ជាច្រើនបានទូរស័ព្ទចូល ដើម្បីធ្វើការសួរនាំនិងលើក ឡើងពីបញ្ហាខ្លះ ឱ្យមន្ដ្រីជំនាញធ្វើការបកស្រាយជូន ។

ជុំវិញបញ្ហាមួយនេះ ស្នងការនគរបាល ខេត្ដ បន្ទាយមានជ័យ ធ្លាប់បានបញ្ជាក់ថា យុទ្ធនាការលើការពង្រឹង ច្បាប់ចរាចរណ៍ផ្លូវ គោកនៅក្នុងខេត្ដ និងបន្ដធ្វើមិនបន្ធូរដៃនោះឡើយ ដើម្បីចូលរួមកាត់បន្ថយ អាត្រាអ្នកស្លាប់ និងរងរបួសដោយសារគ្រោះថ្នាក់សង្គមមួយនេះ៕


Viewing all articles
Browse latest Browse all 8042

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>