Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all articles
Browse latest Browse all 8042

កម្លាំង អាវុធហត្ថ ខេត្តកំពង់ចាម បង្ក្រាបទីតាំង បម្រើសេវាផ្លូវភេទ និងឃាត់ខ្លួន បុរសម្នាក់ នារីម្នាក់ ពីបទសញ្ចារកម្ម បញ្ជូនទៅតុលាការ

$
0
0

កំពង់ចាម៖ កម្លាំងកងរាជអាវុធហត្ថ ខេត្តកំពង់ចាម ក្រោមបទបញ្ជារបស់លោក ឧត្តមសេនីយ៍ត្រី សោ សាវឿន មេបញ្ជាការកងរាជអាវុធហត្ថ ខេត្តកំពង់ចាម ចូលរួមដោយតំណាងអយ្យការ សាលាដំបូងខេត្ត ដឹកនាំកម្លាំងដោយលោក សែម ឃាង ប្រធានមន្ទីរយុត្តិធម៌ នៃទីបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្ត បាន
ចុះប្រតិបត្តការបង្ក្រាបទីតាំង បម្រើសេវាផ្លូវភេទ ដុះស្លែមួយកន្លែងឃាត់ខ្លួនបុរសម្នាក់ និងស្ត្រីម្នាក់ បញ្ជូនទៅតុលាការ និងរំដោះនារីបម្រើសេវាផ្លូវ ចំនួន៥នាក់យកមកអប់រំ។

ប្រតិបត្តិការនេះ បានធ្វើឡើង កាលពីវេលាម៉ោង៩និង១០នាទី ថ្ងៃទី៩ ខែមករា ឆ្នាំ២០១៥ នៅភូមិចុងថ្នល់ សង្កាត់បឹងកុក ក្រុងកំពង់ចាម ខេត្តកំពង់ចាម។

លោក សែម ឃាង ប្រធានមន្ទីរយុត្ថិធម៌ នៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថ ខេត្តកំពង់ចាម បានឲ្យដឹងថា ក្រោយពីសមត្ថកិច្ចអាវុធហត្ថ បានស្រាវជ្រាវដឹងនូវទីតាំង បើកបម្រើផ្លូវភេទ ខាងលើ លោក ឧត្តមសេនីយ៍ សោ សាវឿន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត បានចេញបទបញ្ជា ឲ្យលោកដឹកនាំកម្លាំង នៃការិយាល័យជំនាញ និងមានការចូលរួម ដោយតំណាងអយ្យការ អមសាលាដំបូង ខេត្តកំពង់ចាមផងនោះ បានចុះឆែកឆេរ ទីតាំងផ្ទះបើក បម្រើសេវាកម្មផ្លូវភេទ មួយកន្លែង ក្នុងភូមិឃុំ ដូចខាងលើ រកឃើញវត្ថុតាងមួយចំនួន និងបានឃាត់ខ្លួនបុរសម្នាក់ ឈ្មោះ ពេជ្រ ឃុន ភេទប្រុស អាយុ៣៨ឆ្នាំ រស់នៅក្នុង ភូមិកើតហេតុ និងស្ត្រីម្នាក់ ឈ្មោះ តុញ សឿន អាយុ៣៤ឆ្នាំ រស់នៅក្នុងភូមិកើតហេតុដែរ ដោយទាំងពីរនាក់នេះ សមត្ថកិច្ចអាវុធហត្ថ បានឃាត់ខ្លនពីបទសញ្ចារកម្ម និងកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងខេត្តកំពង់ចាម ចាត់ការទៅតាមនីតិវិធី ។

ដោយឡែក ក្នុងប្រតិបត្តិការនោះ សមត្ថកិច្ចបានរំដោះស្ត្រី បម្រើសេវាផ្លូវភេទចំនួន ៥នាក់ ផងដែរ យកមកអប់រំ នៅទីបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តកំពង់ចាម រួចបានឲ្យត្រឡប់ទៅផ្ទះវិញ៕

Photo by DAP-News

Photo by DAP-News


Viewing all articles
Browse latest Browse all 8042

Trending Articles