Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all articles
Browse latest Browse all 8042

មន្រ្តីទូតកម្ពុជាប្រចាំ ប្រទេសឡាវ ប្រារព្ធពិធីអបអរសាទរ ខួប៣៦ឆ្នាំ នៃការរស់រៀនជីវិត ពលរដ្ឋខ្មែរជាថ្មី

$
0
0

ភ្នំពេញ៖ លោក ហើស សេរីធន ឯកអគ្គរាជទូតកម្ពុជា ប្រចាំប្រទេសឡាវ នៅល្ងាចថ្ងៃសៅរ៍ ទី១០ ខែមករា ឆ្នាំ ២០១៥នេះ បានប្រារព្ធពិធីអបអរសាទរឆ្នាំទី៣៦ នៃថ្ងៃជម្នះ៧ មករា (៧ មករា ១៩៧៩-៧ មករា ២០១៥) ដែល អ្នកស្នេហាជាតិកម្ពុជា ដឹកនាំដោយសម្តេចប្រមុខដឹកនាំគណបក្សប្រជាជនកម្ពុជាទាំង៣ បានរំដោះប្រទេសចេញពី របបវាលពិឃាត និងផ្តល់នូវការរស់រានមានជីវិតជាថ្មីដល់ប្រជាពលរដ្ឋកម្ពុជា ។

ពិធីអបអរសាទរថ្ងៃជ័យជម្នះ ៧ មករា មានការចូលរួមពីសំណាក់មន្ត្រីស្ថានទូតខ្មែរ មន្ត្រីរាជការមកពីលេខាធិការ គណៈកម្មាធិការទន្លេមេគង្គកម្ពុជា សហគមន៍អាណិកជនខ្មែររស់នៅទីក្រុងវៀងច័ន្ទ និសិ្សតខ្មែរសិក្សានៅប្រទេស ឡាវ ពាណិជ្ជករខ្មែរ បុគ្គលិកខ្មែរ ដែលប្រកបការងារនៅទីក្រុងវៀងច័ន្ទរួមមាន ធនាគារអេស៊ីលីដា ធនាគារសាធារ ណៈឡាវ, First Laos, និងបុគ្គលិកក្រុមហ៊ុនឯកជនផ្សេងៗជាច្រើននាក់ផ្សេងទៀត។ ក្រៅពីការថ្លែងមតិសំណេះ សំណាលពីអ្នកចូលរួមហើយនោះ កម្មវិធីក៏មានការស្រស់ស្រូបអាហារសាមគ្គីផងដែរ។

លោក ហើស សេរីធន បានមានប្រសាសន៍សំណេះសំណាល និងផ្តល់ចំណាប់អារម្មណ៍ថា ថ្ងៃ ៧ មករា ជាទិវាដ៏ មានសារៈសំខាន់ ដែលអ្នកស្នេហា និងស្រឡាញ់ជាតិខ្មែរ ទទួលជ័យជម្នះលើបនប្រល័យពូជសាសន៍ប៉ុលពត។ ជ័យជម្នះនេះ បានផ្តល់ឱកាសឲ្យប្រទេសកម្ពុជាទទួលបានសុខសន្តិភាព ស្ថេរភាព និងការអភិវឌ្ឍន៍ជាបណ្តើរៗ ក្រោមការដឹកនាំដ៏ឈ្លៀសវៃរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខរាជរដ្ឋាភិ បាល និងថ្នាក់ដឹកនាំស្ថាប័នរដ្ឋសភា និង ព្រឹទ្ធសភា ។

លោកឯកអគ្គរាជទូត ក៏បានស្នើសុំឲ្យបងប្អូនខ្មែរទាំងអស់ ដែលរស់នៅប្រទេសឡាវ ត្រូវមានភាពសាមគ្គី ភាតរ ភាព និងគោរពច្បាប់ជាធរមានរបស់ប្រទេសម្ចាស់ផ្ទះ ព្រមទាំងសូមឲ្យមាន ជឿជាក់មកលើការដឹកនាំ ដ៏ត្រឹមត្រូវ របស់រាជរដ្ឋាភិបាលកម្ពុជា ដែលនឹងសម្រេចនូវសមិទ្ធផលល្អៗជាច្រើនទៀតសម្រាប់ជាប្រយោជន៍ដល់ប្រជាជន និងសង្គមកម្ពុជាទាំងមូល៕


Viewing all articles
Browse latest Browse all 8042

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>