Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all articles
Browse latest Browse all 8042

ព្រះសង្ឃ និងអ្នកស្រឡាញ់ សកម្មភាពមនុស្សធម៌ នាំយកកង់ និងសម្ភារៈសិក្សា ជូនសិស្សក្រីក្រ

0
0

ក្រចេះ៖ ព្រះសង្ឃជាច្រើនអង្គក្នុងខេត្តក្រចេះ រួមនិងអ្នកស្រឡាញ់សកម្មភាពមនុស្សធម៌ ជាច្រើននាក់ផ្សេងទៀត នៅព្រឹកថ្ងៃសៅរ៍ ទី១០ ខែមករា ឆ្នាំ២០១៥ បានរួមគ្នាយកកង់ចំនួន ២០គ្រឿង និង សម្ភារៈសិក្សា ទៅប្រគល់ ជូនសិស្សានុសិស្សក្រីក្រ ២៧១នាក់ ដែលកំពុងសិក្សានៅសាលាបឋមសិក្សា និង អនុវិទ្យាល័យ «គោលាប់» ស្ថិត ក្នុងស្រុកចិត្របុរី ខេត្តក្រចេះ។

វត្តមានអ្នកស្រឡាញ់សកម្មភាពមនុស្សធម៌ ដែលបាននាំយកកង់ និងសម្ភារៈសិក្សាទៅជូនសិស្សក្រីក្រនាព្រឹកមិញ នេះ រួមមាន៖ ព្រះតេជគុណ ធឹង ចាន់ត្រា ព្រះចៅអធិការវត្តប៉ាឆា, លោក ផែង វណ្ណះ, លោក ណេង ដាលីស, Ramary Moung, កញ្ញា Mariny Hang, Ali's Sam, អ្នកស្រី ប៊ុន ស៊ីថូត, អ្នកស្រី ខាត់ សុខឃឿន, លោកគ្រូ អ៊ុក ទុំ, ព្រះមហា អេង ផល្លា, Theary KT, Bunthoeun Chan, ព្រះភិក្ខុ បេ សីហា។ កម្មវិធីមនុស្សធម៌នេះ ក៏ មានការចូលរួមពីលោកអភិបាលស្រុក អនុប្រធានមន្ទីរធម្មការ ព្រះមេគណខេត្តក្រចេះផងដែរ។

ព្រះតេជគុណ ធឹង ចាន់ត្រា ក្រៅពីការកិច្ចវត្តជាព្រះសង្ឃ ជាសាវគ្គព្រះសម្មាសម្ពុទ្ធទ្រទ្រង់ព្រះពុទ្ធសាសនា និងជា ស្រែបុណ្យរបស់ប្រជាពុទ្ធបរិស័ទហើយនោះ ព្រះអង្គបានបង្កើតកម្មវិធីអប់រំព្រះធម៌ និងសិលធម៌ដល់កុលបុត្រខ្មែរ តាមរយៈរលកសំឡេងវិទ្យុក្នុងខេត្តក្រចេះផងដែរ ដែលមានឈ្មោះនាទី «យល់ដឹងព្រះពុទ្ធសាសនា និងសង្គម»។ ក្រៅពីការអប់រំព្រះធម៌ដល់ប្រជាពុទ្ធបរិស័ទ ព្រះតេជគុណ ធឹង ចាន់ត្រា តែងបានបំពេញ និងបម្រើនូវសកម្មភាព មនុស្សជាច្រើនក្នុងសង្គម ដោយព្រះអង្គតែងបានប្រកាសកៀងគររកនូវជំនួយឧបត្តម្ភជួយដល់ក្រុមគ្រួសារទីទ័ល ក្រ និងសិស្សានុសិស្សជួបការខ្វះខាតក្នុងការសិក្សាផងដែរ។

ជាក់ស្តែងជំនួយ និងសម្ភារៈសិក្សានេះ បានកើតចេញពីការប្រកាសអំពាវនាវរបស់ព្រះអង្គ បន្ទាប់ពីព្រះអង្គបាន ឃើញសិស្សានុសិស្សទាំងអស់ជួបផលលំបាកក្នុងការសិក្សារបស់ពួកគេ។

ព្រះតេជគុណ ធឹង ចាន់ត្រា បានមានសង្ឃដីកាប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិលថា អំណោយទាំងអស់ ដែល ប្រគល់ជូនសិស្សានុសិស្សនាព្រឹកមិញ កើតចេញពីទឹកចិត្ត ទឹកព្រះទ័យ ប្រកបដោយសទ្ធាជ្រះថ្លា របស់សម្បុរស ជនជាច្រើនទាំងនៅក្នុងខេត្តក្រចេះ និងញោមញាតិ ដែលបានស្គាល់ព្រះអង្គ។

ព្រះតេជគុណ ធឹង ចាន់ត្រា បានមានសង្ឃដីកាបញ្ជាក់ថា សកម្មភាពមនុស្សនេះ ព្រះអង្គតែងបានធ្វើជារឿយៗ ហើយការចែកអំណោយជាកង់ និងសម្ភារៈសិក្សា ដល់សិស្សានុសិស្សនៅសាលាបឋមសិក្សា និងអនុវិទ្យា «គោ លាប់»នេះ បន្ទាប់ពីព្រះអង្គពិនិត្យឃើញថា សិស្សានុសិស្សទាំងនោះ សុទ្ធតែមានជីវភាពខ្សត់ខ្សោយ និងជួបការ លំបាកក្នុងសិក្សាស្វែងរកវិជ្ជា ទើបព្រះអង្គញាំងឡើងនូវកម្មវិធីមនុស្សធម៌ ដោយប្រកាសអំពាវនាវសុំក្តីមេត្តា និង ការអាណិតអាសូរពីសម្បុរសជន ដែលព្រះអង្គបានស្គាល់។

អំណោយនាព្រឹកមិញនេះ បានប្រគល់ជូនសិស្ស ២៧១នាក់។ ក្នុងនោះកង់ចំនួន ២០គ្រឿង ត្រូវបានប្រគល់ជូន សិស្ស ដែលមានជីវភាពលំបាកខ្លាំង និងមានផ្ទះឆ្ងាយពីសាលា។ ដោយឡែកសិស្សផ្សេងៗទៀត ទទួលបានសៀវ់ ភៅ ៣ក្បាល ប៊ិច ៣ដើម ថវិកា ៣.០០០រៀល។

នៅព្រឹកថ្ងៃដដែល ក៏មានការនាំយកអំណោយរបស់កាកបាទក្រហម ប្រគល់ជូនប្រជាពលរដ្ឋ ២៥គ្រសារផងដែរ ដោយក្នុងមួយគ្រួសារទទួលបាន អង្ក ២៥ គ.ក មី ១កេស ទឹកស៊ីអីវ ៦ដប ទឹកត្រី ៦ដប ត្រីខ១០កំប៉ុង សាប៊ូកក់ សក់មួយដប និងធុងទឹកមួយ។

ជាមួយនិងសកម្មភាពមនុស្សធម៌ ដែលជាកាយវិការដ៏ល្អនៅក្នុងសង្គមនេះ ព្រះតេជគុណ ធឹង ចាន់ត្រា បានបួង សួងដល់បុណ្យកងកុសលកើតចេញពីសទ្ធាជ្រះថ្លា ជួយដល់ប្រជាពុទ្ធបរិស័ទម្ចាស់អំណោយទាំងអស់ បានជួបតែ សេចក្តីសុខ សេចក្តីចម្រើន និងទទួលបានជោគជ័យគ្រប់ភារកិច្ច។

សម្រាប់សិស្សានុសិស្ស ដែលធ្លាប់តែដើររហូតសឹកស្បែកជើង ដើម្បីស្វែងរកវិជ្ជាទ្រទ្រង់ដល់ការរស់នៅរបស់ខ្លួន នាពេលអនាគតនោះ សុទ្ធបានបង្ហាញនូវស្នាមញញឹមញញែមរីករាយគ្រប់ៗគ្នា ជាមួយការប្តេជ្ញាថា នឹងខិតខំថែ រក្សាកង់ឲ្យបានស្អាតបាត ខិតខំសិក្សារៀតសូត្រក្រេបជញ្ជក់ចំណេះដឹង ដើម្បីឆ្លើយតបនិងទឹកចិត្តសណ្តោសប្រ ណីដ៏ថ្លៃថ្លារបស់សម្បុរសជន ដែលបានផ្តល់អំណោយជាកង់ និងសម្ភារៈសិក្សាដល់ពួកគេ។


Viewing all articles
Browse latest Browse all 8042

Latest Images

Trending Articles





Latest Images