Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all articles
Browse latest Browse all 8042

ទស្សនៈ និងមតិ៖ វត្តមាន​លោក​ជំទាវ មូរ សុខហួរ ជំរុញ​ឲ្យ​លោក មាជ សុវណ្ណារ៉ា និង​សកម្មជន​បក្ស​ប្រឆាំង​ស្គាល់រសជាតិគុក​កាន់​តែ​យូរ

$
0
0

ភ្នំពេញ៖ សកម្មជនបក្សប្រឆាំង ក៏ដូចជាលោក មាជ សុវណ្ណារ៉ា ដែលកំពុងជាប់ពន្ធនាគារព្រៃស បាននឹងកំពុងនឿយណាយជាមួយជីវភាព ជាអ្នកទោសហើយ បន្ទាប់ពីបានសម្រាន្តសិក្សាស្វែងយល់ ពីស្ថានភាពទុក្ខវេទនាក្នុងមន្ទីរឃុំឃាំងព្រៃស អស់រយៈពេល ២ខែគត់ គិតត្រឹមថ្ងៃទី១១ ខែមករា ឆ្នាំ២០១៥ ស្អែកនេះ។

ការដែលធ្វើឲ្យគេសន្និដ្ឋានថា លោក មាជ សុវណ្ណារ៉ា និងសកម្មជននឿយណាយនឹងជីវភាពក្នុងពន្ធនាគារនេះ គឺបានស្តែងចេញតាមរយៈសាររបស់លោក មាជ សុវណ្ណារ៉ា កាលពីថ្ងៃទី០៩ ខែមករា កន្លងទៅថា រូបលោកសង្ឃឹម នឹងមានការសម្របសម្រួលផ្នែកនយោបាយ ដើម្បីផ្តល់ឱកាសបាននៅក្រៅឃុំ ហើយរូបលោកក៏សង្ឃឹមថា តុលាការផ្តល់នូវពន្លឺយុត្តិធម៌សម្រាប់រូបលោកផងដែរ។

ការទាមទារនូវពន្លឺយុត្តិធម៌របស់លោក មាជ សុវណ្ណារ៉ា ប្រហែលជារឿងមួយដ៏ត្រឹមត្រូវ ដែលអង្គសវនាការ នៃសា លាដំបូង គួរតែគិតពិចារណា។ វាប្រាកដជាអយុត្តិធម៌ណាស់ពេកហើយ សម្រាប់លោក មាជ សុវណ្ណារ៉ា និងសកម្ម ជនបម្រើបក្សប្រឆាំងសង្រ្គោះជាតិដទៃទៀត ដែលរងនូវការចោទប្រកាន់ថា បានសមគំនិត និងជំរុញឲ្យមានអំពើ ហិង្សានៅលើទីលានប្រជាធិបតេយ្យកាលពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៤កន្លងទៅ បណ្តាលឲ្យសន្តិសុខខណ្ឌដូន ពេញ រងរបួសជាច្រើននាក់។ តើអយុត្តិធម៌យ៉ាងដូចម្តេចទៅ? អយុត្តិធម៌ព្រោះថា អ្នកផ្តើមគំនិត និងដឹកនាំ ឲ្យឈាន ដល់ការផ្ទុះអំពើហិង្សានៅទីលានប្រជាធិបតេយ្យ គឺអ្នកនយោបាយ ដ៏រឹងរូស «ផែនដីតែមួយ មានតែអញ» របស់បក្ស ប្រឆាំង លោកជំទាវ មូរ សុខហួរ តែបែរជារស់សុខស្រួលនៅក្រៅឃុំ ចុះហេតុ អ្វីត្រឹមអ្នកហែហម «អាម៉ី អាថង» ៣-៤ នាក់ ត្រូវជាប់ឃុំជំនួសទៅវិញ។ នេះពិតជាអយុត្តិធម៌យ៉ាង ពិតប្រាកដសម្រាប់អ្នកតូចទាបនៅក្នុងបក្សប្រឆាំងមួយ នេះ។

តើអាចមានការសម្របសម្រួលដោះលែងលោក មាជ សុវណ្ណារ៉ា និង សកម្មជនដទៃទៀត តាមការ សម្របសម្រួល ផ្នែកនយោបាយដែរ ឬទេ?

លោក មាជ សុវណ្ណារ៉ា គ្រាសមត្ថកិច្ចដឹកបញ្ជូនមកបើកសវនាជំនុំជម្រះក្តីកាលពីថ្ងៃទី៩ ខែមករា ឆ្នាំ២០១៥ បាន ស្រែកផ្ញើសារតាមអ្នកព័ត៌មានពីតាមប្រឡោះសំណាញ់ទ្រុងរថយន្តដឹកអ្នកទោសថា «ខ្ញុំសង្ឃឹមថា  នឹងមានការ សម្របសម្រួលខាងផ្នែកនយោបាយ ហើយសង្ឃឹមថា យុត្តិធម៌នឹងកើតមាន»។

តាមរយៈសារផ្ញើតាមអ្នកព័ត៌មានរបស់លោក មាជ សុវណ្ណារ៉ា កាលពីថ្ងៃទី០៩ ខែមករា គឺបានបង្ហាញថា លោក មាជ សុវណ្ណារ៉ា និងសកម្មជនដទៃទៀត ពិតជាចង់ឲ្យមានការសម្របសម្រួលផ្នែកនយោបាយ ដើម្បីពួកគេ បាន នៅក្រៅឃុំជុំប្រពន្ធកូនឡើងវិញ ពោលពួកគេលែងប្រកាន់ជំហរវរជនពន្ធនាគារ ដូចគ្រាទើបជាប់លើកដំបូងទៀត ហើយ។

លទ្ធភាព នៃការសម្របសម្រួលផ្នែកនយោបាយរវាងគណបក្សសង្រ្គោះជាតិ ជាមួយគណបក្សប្រជាជនកម្ពុជា ដែលកំពុងកាន់អំណាចអាចនឹងមានតិចតួច តាមស្មារតី នៃការយោគយល់ទៅតាមកិច្ចព្រមព្រៀងបិទបញ្ចប់វិបត្តិ នយោបាយនាពេលកន្លងមក ប្រសិនបើសកម្មជនគណបក្សសង្រ្គោះជាតិ រក្សាភាពស្ងប់ស្ងាត់ទុកលទ្ធភាពជូនតុលា ការជំនុំជម្រះរឿងក្តីមួយនេះទៅតាមនីតិវិធី។ តែប្រសិនបើនៅតែមានការលូកកកូរកកាយ និងបង្កការរំខានក្នុងដែន សមត្ថកិច្ចរបស់តុលាការ ពីតំណាងរាស្រ្តបក្សប្រឆាំង ជាពិសេស លោកជំទាវមហិមា មូរ សុខហួរ នោះការ សម្របសម្រួលផ្នែកនយោបាយប្រហែលជាមិនសូវមានពន្លឺនោះឡើយ។

សមាសភាព លោកជំទាវមហិមា មូរ សុខហួរ ប្រហែលជាសាធារណមតិជាច្រើនបានដឹងយ៉ាងច្បាស់ ថាយ៉ាងម៉េច ជាពិសេសបក្សប្រឆាំងខ្លួនឯង។ លោកជំទាវមហិមា មូរ សុខហួរ ជាអ្នកនយោបាយមួយរូប ដែលមានចរិតក្រអើត ក្រទមនិងរឹងរូសតាំងពីនៅក្នុងគណបក្សហ្វ៊ុនស៊ិនប៉ិច ដើរបាំងឆ័ត្រឲ្យគេមកម្ល៉េះ ជាហេតុធ្វើឲ្យមន្រ្តីបក្សដទៃទៀត ជាពិសេសគណបក្សប្រជាជនកម្ពុជាតែម្តង មិនសូវចូលចិត្តនោះឡើយ។ លើសពីនេះទៀត លោកជំទាវមហិមា មូរ សុខហួរ ជាអ្នកធ្លាប់មានរឿងក្តីក្តាំប្តឹងផ្តល់ជាមួយនាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា សម្តេចតេជោ ហ៊ុន សែន ដែលជាប្រការមួយជំរុញឲ្យពន្លឺសម្របសម្រួលផ្នែកនយោបាយ ដោះលែងលោក មាជ សុវណ្ណារ៉ា និងសកម្ម ជនមានកាន់តែតិច ប្រសិនបើនៅមានការលូកដៃកកូរកកាយពី លោកជំទាវមហិមា មូរ សុខហួរ

ព្រោះតែមហិច្ឆតាចរិតនយោបាយរឹងរូសរបស់ លោកជំទាវមហិមា មូរ សុខហួរ នេះហើយ ទើបធ្វើឲ្យលោកជំទាវ មិនបានជាប់ជាប្រធានគណៈកម្មការ នៃរដ្ឋសភា នៅអាណត្តិទី៥នេះ។

ដូច្នេះសរុបសេចក្តីមក លោក សម រង្ស៊ី ប្រធានគណបក្សសង្រ្គោះជាតិ និង លោក កឹម សុខា អនុប្រធានបក្ស បើ ពិតជាមានទឹកចិត្តសណ្តោសប្រណៃ អាណិតលោក មាជ សុវណ្ណារ៉ា និងសកម្មជនដទៃទៀត ប្រឹងពលីកម្លាំងកាយ ចិត្ត ដើម្បីប្រជាប្រិយភាពរបស់បក្ស ចង់ឲ្យពួកគេមានសេរីភាពរស់នៅជុំប្រពន្ធកូន គួរតែពិចារណាឡើងវិញ ចំពោះ វត្តមានរបស់ លោកជំទាវមហិមា មូរ សុខហួរ និងតំណាងរាស្រ្តដទៃទៀត ដែលទៅកកូរកកាយបង្កបរិយាកាសឲ្យ ល្អកកករនៅបរិវេណសាលាដំបូង រំខានដល់សមត្ថកិច្ចរបស់តុលាការបន្តទៅទៀត៕

លោកជំទាវមហិមា មូរ សុខហួរ បង្ហាញស្នាមញញឹមពព្រាយ នៅពីមុខសាលាដំបូង


Viewing all articles
Browse latest Browse all 8042

Trending Articles