បន្ទាយមានជ័យ៖ នៅបរិវេណរង្វង់មូល មុខច្រកទ្វារអន្តរជាតិ ប៉ោយប៉ែត ត្រូវបានអាជ្ញាធរ ក្រុងប៉ោយប៉ែត និងក្រុមយុវជន គណបក្ស ប្រជាជនកម្ពុជា បាននាំគ្នាកែលម្អសោភ័ណ្ឌភាព និងរចនាបរិវេណ ។ ការចុះ ប្រតិបត្តិកាណ៍នេះ នៅវេលាម៉ោង៤ និង១៦នាទីល្ងាច ថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៥ ក្រោយការដឹកនាំ កម្លាំងយុវជនដោយ លោករ៉េត រ៉ន អនុប្រធានការិយាល័យរដ្ឋបាល ហរិញ្ញវត្ថុ តាំងអោយ លោកអ៊ុយ ច័ន្ទរិទ្ធ ប្រធាន ក្រុមយុវជន និងក្រុមយុវជនជាច្រើនរូប ចូលរួមបញ្ចេញពលកម្ម និងផ្តល់ថវិកាផងដែរ និងការសម្របសម្រួល ដោយលោកង៉ោ ម៉េងជ្រួន អភិបាលក្រុង។
សង្កេតឃើញថា មានក្រុមអាជ្ញាធរ និងក្រុមយុវជន បាននាំគ្នាយកបង្គោលដែក សំរាប់ដាក់ទង់ជាតិ សមាគមន៍ អាសាន ទាំង១១ប្រទេស ដាក់ជុំវិញបរិវេណរង្វង់មូល រៀបចំដាំស្មៅថ្មី កៅអីបេតុងសំរាប់អង្គុយលែងលំហែកាយ នៅពេលល្ងាច និងយប់ ព្រមទាំងដាក់ចង្វាក់ព័ទ្ធជុំវិញបរិវេណ ។
លោក ង៉ោ ម៉េងជ្រួន អភិបាលក្រុងប៉ោយប៉ែត បានថ្លែងឲ្យដឹងថា ក្នុងនាមលោកជាអាជ្ញាធរ ដូច្នេះលោក ក៏បានរៀបចំ កែលម្អក្រុង ជាពិសេសនោះ គឺចំណុចរង្វង់មូល មុខច្រកទ្វារអន្តរជាតិប៉ោយប៉ែត ដើម្បីសោភ័ណ្ឌភាព និងបរិដ្ឋាន ស្រស់ស្អាត ចំណែកការចំណាយថវិកាគឺមានខាង សប្បុរសជន ជាពិសេសនោះគឺ មានការចូលរួមថវិកា និងកម្លាំង ពលកម្មរបស់ ក្រុមយុវជនមកគណបក្សប្រជាជនកម្ពុជា ក្រុងប៉ោយប៉ែតផងដែរ ៕