Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all articles
Browse latest Browse all 8042

នូវែលសេឡង់ ផ្អាកជីករណ្តៅ ជម្រៅ ១,៣ គីឡូម៉ែត្រ ដើម្បីសិក្សា ពីគ្រោះរញ្ជួយដី

$
0
0

វែលីងតោន៖ ក្រុមអ្នកវិទ្យាសាស្ត្រ អន្តរជាតិនូវែលសេឡង់ បានសម្រេចចិត្តបញ្ឈប់ ប្រតិបត្តិការជីករណ្តៅដី ជម្រៅ ១,៣ គីឡូម៉ែត្រ ទៅរកស្រទាប់ប្រេះ អាល់ភីស ហ្វលត៍ របស់ កោះភាគត្បូងប្រទេស នោះហើយ ក៏ព្រោះតែជួប បញ្ហាផ្នែក គ្រឿងចក្រ ប៉ុន្តែនៅថ្ងៃពុធ ទី១៤ ខែមករា នេះ ក្រុមជំនាញអះអាងថា ទោះមិនទាន់ជីកបានសម្រេច ១០០ភាគរយ ក៏គេអាចទទួលបាន ព័ត៌មានល្អៗមួយចំនួនដែរ។

ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ ចេញផ្សាយបន្តទៀតថា ការជីកក្នុងរយៈពេលជាច្រើនខែមក នេះសម្រេចបាន ជម្រៅ ទៅក្នុងដី ៨៩៣ ម៉ែត្រស្មើនឹងជាង ៧០ភាគរយនៃគម្រោង ហើយវា បានក្លាយជារណ្តៅដីដ៏ធំ និង ជ្រៅបំផុតដែល មិនធ្លាប់ មាននោះទេ នៅ នូវែលសេឡង់ ដើម្បី ធ្វើការសិក្សាពីស្នាមប្រេះនៃស្រទាប់ផែនដី ដែលតែងបង្កជា គ្រោះរញ្ជួយដីនៅប្រទេសនេះ។

ការជីករណ្តៅខាងលើនេះ ត្រូវបានធ្វើឡើងនៅតំបន់ ហ្វ្រាង ចូសេហ្វ ភាគខាងជើងកោះ ត្រូវបានដឹកនាំដោយ សកលវិទ្យាល័យវិចតូរៀ និង អូតាហ្គោ របស់នូវែលសេឡង់ ព្រមជាមួយ នឹងវិទ្យាស្ថានវិទ្យាសាស្ត្រនុយក្លេអ៊ែរ និងភូមិសាស្ត្ររបស់រដ្ឋាភិបាល ហើយក៏មានការចូល រួមពីក្រុមអ្នកវិទ្យាសាស្ត្រមកពីបណ្តាប្រទេសជាង ១០ ផងដែរ។
ការជីកកន្លងមក បាននាំឲ្យក្រុមអ្នកវិទ្យាសាស្ត្រដឹងថា សីតុណ្ហភាពទៅក្នុងស្រទាប់ដី គឺកើន ឡើងរាល់ ១៤០ អង់សារសេ រវាងចន្លោះពីមួយគីឡូម៉ែត្រ ទៅមួយគីឡូម៉ែត្រ ដែលនេះពិតជាកត្តាដ៏ សំខាន់ណាស់ ដែលគេអាចស្វែង យល់បន្ថែមពី ចលនាស្រទាប់ថ្ម ដែលនាំឲ្យកកើតជាគ្រោះ រញ្ជួយដី នៅតាមតំបន់នានាទូទាំងសកលលោក។

អ្នកវិទ្យាសាស្ត្របានបង្ហាញទៀតថា រយៈជម្រៅ ៦ គីឡូម៉ែត្រទៅក្នុងស្រទាប់ដី របស់ជួរភ្នំ អាល់ភ៍ បន្ទុះភ្នំភ្លើងបាន ឈប់កកើតឡើងទៀតហើយ ព្រោះតែស្រទាប់នៅក្នុងនោះ មាន សភាពក្តៅខ្លាំង ហើយបានក្លាយជារណាំងដ៏យឺត និងកោង រួចក៏ហូរទៅតាមសម្រួល ដោយ មិនបង្កឲ្យមានបំណាក់ស្រុតខ្លាំង ដែលនាំឲ្យកើត នូវគ្រោះរញ្ជួយដី ដូចរាល់ដងនោះទេ។

រហូតមកដល់ខែមករានេះ ក្រុមអ្នកវិទ្យាសាស្ត្រក៏បានបំពាក់នូវឧបករណ៍តាមដាន នៅក្នុង រណ្តៅនោះហើយដែរ ដើម្បីសិក្សាពីការប្រែប្រួលស្ថានភាពរូបសាស្ត្រ និង គីមីសាស្ត្រ។ ដោយ ឡែកការផ្អាកជីករណ្តៅ បន្តទៀត ក៏ព្រោះតែម៉ាស៊ីនជីកនោះខូច ហើយមិនអាចធ្វើការជួស ជុលនៅក្នុងជម្រៅដីដ៏ជ្រៅនោះឡើយ៕


Viewing all articles
Browse latest Browse all 8042

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>