Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all articles
Browse latest Browse all 8042

នាយឧត្តមសេនីយ៍ ម៉ឹង សំផន សម្ពោធអគារ ទីចាត់ការមួយខ្នង របស់មជ្ឈមណ្ឌល ហ្វឹកហ្វឺនក្រាំងចេក

$
0
0

កំពង់ស្ពឺ៖ រដ្ឋលេខាធិការ ក្រសួងការពារជាតិ នាយឧត្តមសេនីយ៍ ម៉ឹង សំផន នៅព្រឹកថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៥ នេះ បានសម្ពោធដាក់ឲ្យប្រើប្រាស់ នូវអគារទីចាត់ការមួយខ្នង របស់មជ្ឈមណ្ឌលហ្វឹកហ្វឺន ក្រំាងចេក ដោយក្នុងនោះ ក៏មានការចូលរួមពីសំណាក់ នាយទាហានជាន់ខ្ពស់ អនុព័ន្ធយោធាវៀតណាម រួមនិងប្រជាពលរដ្ឋជាផងដែរ។

នាមជ្ឈមណ្ឌលហ្វឹកហ្វឺនមិត្ដភាព ឥណ្ឌូនេស៊ីក្រាំងចេក ឧត្ដមសេនីយ៍ឯក នួន ណារិន បានថ្លែងឲ្យដឹងថា ផ្ដើមចេញពី ទំនាក់ទំនងមិត្ដភាព និងកិច្ចសហប្រតិបត្ដិការ រវាងកងយោធពលខេមរភូមិន្ទ (ខ.ភ.ម.) និងកងទ័ពប្រជាជនវៀតណាមកន្លងមក បានជួយឧបត្ថម្ភ ដល់បញ្ជាការដ្ឋានអង្គរក្សរួមមានសម្ភារ ថវិកា និងជួយបណ្ដុះ បណ្ដាលធនធានមនុស្ស ព្រមទាំងសាងសង់អគារជាច្រើន ហើយថ្ងៃនេះអគារទីចាត់ការ របស់មជ្ឈមណ្ឌល ក៏ត្រូវដាក់សម្ពោធឱ្យ ប្រើប្រាស់នៅពេលនេះ គឺជាសមិទ្ធផលថ្មីមួយទៀត តាមរយៈអនុព័ន្ធយោធាវៀតណាមប្រចាំកម្ពុជា ។

អនុព័ន្ធយោធាវៀតណាម វរសេនីយ៍ឯក ង្វៀន អាញ់យ៉ុង ក៏បានថ្លែងដែរថា កម្ពុជាជាប្រទេសភូមិផងរបងជាមួយ ធ្លាប់មានប្រវត្ដិតស៊ូ រួមសុខ រួមទុក្ខជាមួយគ្នា ជួយគ្នាទៅវិញទៅមក ការផ្ដល់អគារទីចាត់ការ របស់កងទ័ពប្រជាជនវៀតណាម នាពេលនេះបានអនុវត្ដទៅ តាមអនុស្សរណៈយោគយល់គ្នារវាង ក្រសួងការពារជាតិនៃប្រទេសទាំង២ផងដែរ។

រដ្ឋលេខាធិការក្រសួងការពារជាតិ នាយឧត្ដមសេនីយ៍ ម៉ឹង សំផន បានមានប្រសាសន៍ថា កន្លងមក បញ្ជាការដ្ឋានអង្គរក្ស បានសម្រេចនូវលទ្ធផល និងស្នាដៃ ដ៏ត្រចះត្រចង់ ជាច្រើន ហើយជាពិសេសនោះ បានចូលរួមចំណែកក្នុងកិច្ចការពារ អធិបតេយ្យភាព បូរណភាពទឹកដីនៅ សមរភូមិទិសប្រាសាទព្រះវិហារ ហើយ ថែមទាំងបានខិតខំ រក្សាការពារសន្ដិសុខសុវត្ថិភាព ជូនសម្ដេចតេជោសែន នាយករដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេច កិត្ដិព្រឹទ្ធបណ្ឌិត ព្រមទាំងក្រុម គ្រួសារ ថ្នាក់ដឹកនាំឥស្សរជនជាន់ខ្ពស់ជាតិ និងអន្ដរជាតិ។ ក្រៅពីភារកិច្ចស្នូលទាំងនេះ បញ្ជាការដ្ឋានអង្គរក្សនូវសម្រេចបាន កិច្ចការធំៗជាច្រើនទៀត ហើយទទួល បានការស្ងើចសរសើរ ពីប្រមុខរាជរដ្ឋាភិបាល ក្រសួងការពារជាតិ អគ្គមេបញ្ជាការ ខ.ភ.ម. ដូចជាការងារកសាង កងឯកភាពហ្វឹកហ្វឺន បណ្ដុះបណ្ដាលធនធាន មនុស្ស ការងារជួយប្រជាពលរដ្ឋ និងចូលរួមអភិវឌ្ឍកិច្ចការសង្គមជាច្រើន។

ឆ្លៀតក្នុងឱកាសននោះដែរ នាយឧត្តមសេនីយ៍ ម៉ឹង សំផន ក៏បានផ្ដល់អនុសាសន៍មួយចំនួន ដល់បញ្ជាការដ្ឋានអង្គរក្ស ធ្វើយ៉ាងណាត្រូវបន្ដ ពង្រីកស្នាដៃថ្មីៗថែម ទៀត អនុវត្ដឱ្យបានប្រពៃណីដ៏ផូរផង់របស់ខ.ភ.ម. ក្នុងបុឰហេតុការពារ និងអភិវឌ្ឍមាតុភូមិ។

ជាចុងក្រោយ រដ្ឋលេខាធិការ ក្រសួងការពារជាតិ នាយឧត្តមសេនីយ៍ ម៉ឹង សំផន ក៏បានបំពាក់គ្រឿងឥស្សរិយយស ជូននាយទាហាន សប្បុរសជនដែលមានស្នាដៃ និងផ្ដល់ជាអំណោយរួមមាន អង្ករ១០តោន, មី ៣០កេសធំ, ត្រីខ ២៥កេស, និងថវិកាចំនួន១០លានរៀល ដល់បញ្ជាការដ្ឋានអង្គរក្ស ដោយឡែកប្រជាពលរដ្ឋ ដែលចូលរួមចំនួន ២៥០នាក់ ម្នាក់ៗទទួលបានថវិកា១ម៉ឺនរៀល និងសារ៉ុងមួយ ឯក្រុមប្រឹក្សាឃុំចំនួន១០នាក់ ម្នាក់ៗទទួលបានថវិការ២ម៉ឺនរៀល និងសារុងមួយផងដែរ៕

Photo by DAP-News

Photo by DAP-News

Photo by DAP-News

Photo by DAP-News

Photo by DAP-News

Photo by DAP-News


Viewing all articles
Browse latest Browse all 8042

Trending Articles