Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all articles
Browse latest Browse all 8042

សកម្មជន នយោបាយ មកពីឃុំ សង្កាត់១៥ ក្នុងខេត្តកំពង់ស្ពឺ សំរេចចិត្តភ្លាមៗ បង្កើតបក្សមូលដ្ឋាន

$
0
0

កំពង់ស្ពឺ៖ សកម្មជននយោបាយ ប្រមាណ៦០នាក់ មកពីឃុំ សង្កាត់ចំនួន១៥ របស់ស្រុក ក្រុងចំនួន៥ នៃខេត្តកំពង់ស្ពឺ នាព្រឹកថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៥នេះ បានជួបជុំគ្នាជាមួយមេបណ្ដាញខ្មែរដើម្បីខ្មែរ គឺក្រោយពីការជជែកពិភាក្សា សួរដេញដោលគ្នារួចហើយ ពួកគេបានសម្រេចចិត្ត បង្កើតគណបក្សមូលដ្ឋានទាំង១៥ឃុំ សង្កាត់នោះតែម្តង។

ការសម្រេចចិត្ត បង្កើតគណបក្សនយោបាយ នៅមូលដ្ឋានឃុំ សង្កាត់របស់ពួកគេនេះ គឺមានឃុំភាគច្រើន បំផុតមានសមាជិក ជាក្បាលម៉ាស៊ីនគ្រប់គ្រាន់ ចាប់ពី៥នាក់ឡើងទៅរួចទៅហើយ ដែលប្តេជ្ញាចិត្តខ្ពស់រួមគ្នាថា បង្កើតគណបក្សនៅតាមឃុំ សង្កាត់ឲ្យបាន។ ចំពោះសកម្មជននយោបាយ មកពីឃុំដទៃទៀត ក៏ពេញចិត្តគាំទ្រគំនិត ដោយសន្យាថា នឹងបង្កើតគណបក្ស នៅតាមមូលដ្នានដែរ ប៉ុន្តែពួកគេត្រូវការពេលវេលាមួយរយៈសិន ដើម្បីស្វែងរកសមាជិក ជាក្បាលម៉ាស៊ីនរបស់ខ្លួន ឲ្យបានចាប់ពី៥នាក់ឡើងទៅ។

ជារួមសកម្មជននយោបាយ ១៥ឃុំ សង្កាត់ មកពីស្រុកចំនួន៥ របស់ខេត្តកំពង់ស្ពឺនេះ ប្តេជ្ញាបង្កើតបក្សមូលដ្ឋានទាំងអស់គ្នា។ ចំណែកឃុំ សង្កាត់ ដែលមានសមាជិកក្បាលម៉ាស៊ីន គ្រប់ចំនួនរួចហើយ ពួកគេបានស្មើឲ្យបណ្ដាញខ្មែរដើម្បីខ្មែរ បើកវគ្គបណ្ដុះបណ្ដាល ដល់ពួកគេឲ្យបានឆាប់ៗ អំពីច្បាប់ ទ្រឹស្ដី និងមេរៀន ងាយស្រួលឲ្យពួកគេបង្កើត គណបក្សនយោបាយ នៅតាមមូលដ្ឋានឃុំ សង្កាត់នេះ ឲ្យបានលឿនបំផុត។

តាមការចង់បាន របស់សកម្មជននយោបាយទាំងនោះ ថ្នាក់ដឹកនាំបណ្ដាញខ្មែរដើម្បីខ្មែរ បានសម្រេចចិត្តភ្លាមៗដែរ គឺជ្រើសយកថ្ងៃទី៣១ ខែមករា ដល់ថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០១៥ (២យប់ ៣ថ្ងៃ) បើកវគ្គបណ្ដុះបណ្ដាល ដល់ក្រុមទី១ មាន៨ឃុំ សង្កាត់ជាមុន បន្ទាប់មកក្រុមទី២ មាន៧ឃុំ សង្កាត់ មិនទាន់កំណត់ ពេលនៅឡើយ។

ថ្នាក់ដឹកនាំ របស់បណ្ដាញខ្មែរដើម្បីខ្មែរ ដែលបានទៅជួបសំណេះសំណាល ជជែក ពិភាក្សា វែកញែក សួរដេញដោលគ្នា ជាមួយសកម្មជននយោបាយ នៅព្រឹកថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៥ នៅក្រុងច្បារមន ខេត្តកំពង់ស្ពឺនេះ គឺមានលោកបណ្ឌិត យ៉ង សាំងកុមារ, លោកបណ្ឌិត កែម ឡី និងក្រុមការងាររបស់បណ្ដាញខ្មែរដើម្បីខ្មែរ ចំនួន៧នាក់ទៀត។

សូមបញ្ជាក់ថា ឈ្មោះរបស់គណបក្ស នៅតាមមូលដ្ឋានឃុំ សង្កាត់ នៅទូទាំងប្រទេស ដែលជួយសម្របសម្រួល បង្កើតដោយបណ្ដាញខ្មែរដើម្បីខ្មែរ គឺមានឈ្មោះតែមួយដូចគ្នា។ បច្ចុប្បន្នមិនទាន់មានឈ្មោះ ជាផ្លូវការនៅឡើយទេ ទើបបណ្ដាញខ្មែរដើម្បីខ្មែរ បានស្នើឲ្យសកម្មជននយោបាយ នៅតាមឃុំ សង្កាត់នីមួយៗ ជួយជ្រើសរើសឈ្មោះ ស្លាកសញ្ញា និងគុណតម្លៃ (បាវចនា) របស់គណបក្សមូលដ្នាន។ បន្ទាប់មក ឈ្មោះ ស្លាកសញ្ញា និងគុណតម្លៃទាំងអស់នោះ នឹងធ្វើការជ្រើសរើសយកជាផ្លូវការ តែមួយប៉ុណ្ណោះនៅពេលខាងមុខ៕

Photo by DAP-News

Photo by DAP-News

Photo by DAP-News


Viewing all articles
Browse latest Browse all 8042

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>