ភ្នំពេញ៖ ក្រុមហ៊ុន Futureworld ដែលជាសមាជិកមួយ នៃបណ្តាក្រុមហ៊ុនរបស់ Thakral Group សម្រាប់លក់រាយទៅលើ ផលិតផលApple នៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក បានបើកសម្ភោធ ហាងទំនិញលំដាប់ខ្ពស់ របស់ខ្លួន នៅកម្ពុជាកាលពីម្សិលមិញ ។
ក្រុមហ៊ុន Futureworld គឺជាក្រុមហ៊ុន មានមូលដ្ឋាន នៅប្រទេសសិង្ហបុរី ដែលមានហាងលក់ ផលិតផល Apple ទូទាំងទ្វីបអាស៊ី ដែលមានចំនួនសរុប ៣៥ទីតាំង ក្នុងបណ្តាប្រទេសចំនួន១០ រួមមាន ហុងកុង វៀតណាម ឥណ្ឌា ម៉ាឡេស៊ី នេប៉ាល់ ហ្វីលីពីន បង់ក្លាដេស្ស ស្រីលង្កា មីយ៉ាន់ម៉ា។
អគារលក់រាយ នៃផលិតផលApple របស់ក្រុមហ៊ុន Futureworld បានបើកសម្ភោធ នាថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៥ នេះ ។ ហាងទំនិញថ្មីនេះ មានគោល បំណងផ្តល់ជូនអតិថិជននូវ ឱកាសស្វែងយល់ និងសាកល្បង ប្រើប្រាស់ផលិតផល និងដំណោះ ស្រាយច្នៃប្រឌិតថ្មីៗរបស់ Apple ដោយផ្ទាល់។ ក្រុមហ៊ុន Futureworld នឹងផ្តល់ជូននូវគ្រប់ផលិត- ផល Mac, iPad, iPhone និង iPod រួមជាមួយនឹងសម្ភារ ប្រើប្រាស់បន្ទាប់បន្សំដ៏សម្បូរបែបផងដែរ ដែលនឹងត្រូវបាន ដាក់តាំងបង្ហាញ សម្រាប់ការពិនិត្យមើល យ៉ាងងាយស្រួល ប្រកបដោយផាសុកភាព។
តំណាងក្រុមហ៊ុននេះ បាននិយាយថា ក្រុមហ៊ុនមានការធានាជូននូវ បទពិសោធន៍ជាវទំនិញ ដ៏ពេញលេញ និងសេវាបម្រើ ដោយបុគ្គលិក ដែលបានឆ្លងកាត់ ការបណ្តុះបណ្តាល និងទទួលបានវិញ្ញាបនប័ត្រ បញ្ជាក់ត្រឹមត្រូវ។ ក្រុមហ៊ុន Futureworld បានចាប់ផ្តើមបើកបម្រើ ជូនអតិថិជននៅប្រទេសកម្ពុជា ក្នុងក្របខ័ណ្ឌជា អ្នកមានសិទ្ធិលក់បន្ត (AAR) និងអ្នកមាន សិទ្ធិផ្តល់សេវា Apple (AASP) នៅខេត្តសៀមរាបចាប់ តាំងពីឆ្នាំ២០០៨ មកម្លេះ។
Futureworld ក៏មានផ្តល់ជូននូវការបង្ហាត់បង្ហាញ និងវគ្គបណ្តុះបណ្តាល ក្នុងហាងទំនិញផ្ទាល់ជាប្រចាំ ដើម្បីជួយដល់អតិថិជន ក្នុងការទាញយក ផលចំណេញជាអតិបរមាពី ការជាវទំនិញ របស់ខ្លួនផងដែរ៕