Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all articles
Browse latest Browse all 8042

សម្តេចតេជោ ខិតខំបញ្ចុះបញ្ចូល អ្នកជំនួញពិភពលោក ចូលមកកម្ពុជា ក្នុងវេទិកាសេដ្ឋកិច្ច នៅស្វីស

$
0
0

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃប្រទេស កម្ពុជា រួមនិងមន្រ្តីកម្ពុជាជាច្រើនរូប បានរួមគ្នាប្រើ ប្រាស់វេទិកាសេដ្ឋកិច្ចពិភពលោកក្នុងប្រទេសស្វីស លើកបង្ហាញពីសក្តានុពលសេដ្ឋកិច្ច ឱកាសវិនិយោគ ការធ្វើ កំណែទម្រង់ និងបង្កើតប្រព័ន្ធច្បាប់វិនិយោគផ្សេងៗ ទៅកាន់បណ្តាវិនិយោគិនពិភពលោក។ ការលើកបង្ហាញពី  កាលានុវត្តភាព នៃការវិនិយោគនៅកម្ពុជា ទៅកាន់ក្រុមវិនិយោគិននេះ ក្នុងក្តីរំពឹងថា អាចទាក់ទាញក្រុមវិនិ យោគពិភពលោកចូលមកបណ្តាក់ទុននៅកម្ពុជាកាន់តែច្រើនថែមទៀត ដើម្បីសាងភាពរីកចម្រើនជូនជាតិ និង ប្រជាជនកម្ពុជា។

លោក គឹម គុណវឌ្ឍ អគ្គនាយកទូរទស្សន៍ជាតិ លើទំព័រហ្វេសប៊ុករបស់លោក នៅព្រឹកថ្ងៃសុក្រ ទី២៣ ខែមករា  ឆ្នាំ២០១៥  បានឲ្យដឹងថា ក្នុងឱកាសអញ្ជើញចូលរួមវេទិកាសេដ្ឋកិច្ចពិភពលោកនៅប្រទេសស្វីស សម្តេចតេជោ  ហ៊ុន សែន បានអញ្ជើញជាអធិបតីបើកវេទិកាវិនិយោគមួយ ដែលរៀបចំឡើង ដោយសភាពាណិជ្ជកម្មស្វីស និង ក្រសួងពាណិជ្ជកម្មកម្ពុជា។ វេទិកា ដ៏មានសារៈសំខាន់នេះ មានការអញ្ជើញចូលរួមពីវិនិយោគិនធំៗ របស់ស្វីស  សហភាពអឺរ៉ុប សហរដ្ឋអាម៉េរិក និងអ្នកវិនិយោគទុនមួយចំនួនពីទ្វីអាស៊ី សរុបប្រមាណ១០០នាក់។

ក្នុងវេទិកានោះ សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា សេដ្ឋកិច្ចកម្ពុជា នៅមានសក្តានុពលរីកលូតលាស់ ខ្ពស់ និងមានកាលានុវត្តភាពក្នុងការធ្វើពិពិធកម្ម ក្នុងវិស័យជាច្រើន ដែលបង្ហាញពីវិសាលភាពទូលំទូលាយសំ រាប់ការវិនិយោគ។

សម្តេចតេជោនាយករដ្ឋមន្រ្តីកម្ពុជា និងឥស្សរជនជាន់ខ្ពស់តាមគ្រប់ជំនាញទាំងអស់ ក្នុងនោះរួមទាំងប្រធានធនា  គារអេស៊ីលីដា បានធ្វើការឆ្លើយទៅនឹងសំណួរមួយចំនួន ទាក់ទិនទៅនឹងចម្ងល់របស់វិនិយោគិនស្វីស អាម៉េរិក  សហភាព អឺរ៉ុប និង អាស៊ី ក្នុងការវិនិយោគនៅកម្ពុជា ពិសេសទាក់ទិនប្រព័ន្ធច្បាប់។

សម្តេចតេជោនាយករដ្ឋមន្រ្តីមានប្រសាសន៍ប្រាប់ក្រុមវិនិយោគនៅប្រទេសស្វីសថា កម្ពុជារៀបចំធ្វើវិសោធនកម្ម ទៅលើច្បាប់សំខាន់ៗមួយចំនួន ដូចជាច្បាប់ស្តីពីការវិនិយោគ ច្បាប់ស្តីពីសារពើពន្ធ ដើម្បីបង្កើនភាពទាកទាញ សម្រាប់ការវិនិយោគ និងធានាភាពស៊ីសង្វាក់គ្នានៅក្នុងក្របខណ្ឌច្បាប់ និង លិខិតបទដ្ឋាន។ កម្ពុជានឹងដាក់ឲ្យ អនុវត្តនូវក្របខណ្ឌ នៃការអភិវឌ្ឍសហគ្រាសធុនតូច និងមធ្យម ដែលមានសង្គតិភាពជាមួយនឹងគោលនយោ  បាយអភិវឌ្ឍន៍វិស័យឧស្សាហកម្ម។

ក្នុងវេទិកា ដ៏មានសារៈសំខាន់នោះដែរ សម្តេចតេជោនាយករដ្ឋមន្រ្តីមានប្រសាសន៍សង្កត់ធ្ងន់ថា រាជរដ្ឋាភិបាល បាននិងកំពុងធ្វើការកែទម្រង់ស្ថាប័ន និង ការពង្រឹងអភិបាលកិច្ចសំដៅធ្វើយ៉ាងណាបង្កើនសមត្ថភាពប្រសិទ្ធ ភាព សុចរិតភាព និង ភាពឆ្លើយតបរបស់ស្ថាប័នរដ្ឋ ដែលជាប្រការចាំបាច់បំផុតសម្រាប់ជួយទ្រទ្រង់ដល់របៀប  វារៈ នៃការកែទម្រងដ៏ទូលំទូលាយរបស់កម្ពុជា ពិសេសការលើកកម្ពស់ប្រសិទ្ធភាព នៃការផ្តល់សេវាសាធារណៈ  និងការពង្រឹងបន្ថែមទៀត នូវបរិយាកាស វិនិយោគនៅកម្ពុជា។

សម្តេចតេជោនាយករដ្ឋមន្រ្តីមានប្រសាសន៍បន្ថែមថា សម្តេចបានចំណាយពេល ដ៏ច្រើនក្នុងការខិតខំប្រឹងប្រែង រៀបចំសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជាឲ្យកាន់តែប្រសើរឡើង។ នៅចំពោះមុខអ្នកវិនិយោគទុន សម្តេចតេជោ  បង្ហាញដោយគូសបញ្ជាក់ច្បាស់ថា នៅលើពិភពលោកនេះ មិនមានប្រទេសណាមួយ ដែលបានអនុញ្ញាតឲ្យក្រុម ហ៊ុនបរទេសបណ្តាក់ទុនវិនិយោគ១០០ភាគរយ ដោយមិនទាមទារឲ្យមានភាគហ៊ុនក្នុងស្រុកនោះឡើយ។ ទាំង នេះបង្ហាញថា កម្ពុជាកំពុងតែផ្តល់នូវអាទិភាពខ្ពស់ខ្លាំងណាស់ ដល់អ្នកវិនិយោគទុនបរទេសចូលមកបណ្តាក់ទុន កាន់តែច្រើនឡើងក្នុងប្រទេសកម្ពុជា៕

សម្តេចតេជោ មានប្រសាសន៍ទៅកាន់វិនិយោគិនក្នុងប្រទេសស្វីស (រូបភាពពីហ្វេសប៊ុក លោក គឹម គុណវឌ្ឍ)


Viewing all articles
Browse latest Browse all 8042

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>