ភ្នំពេញ៖ នៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១២នេះ ការិយាល័យសហចៅក្រមស៊ើបអង្កេត ផ្សព្វផ្សាយពីទីតាំងបន្ថែម ក្នុងសំណុំរឿង ០០៤ និងអំពាវនាវដល់ជនរងគ្រោះ ឬ សាកស្សីឲ្យជួយផ្តល់ព័ត៌មានបន្ថែម មកអង្គភាពគាំពារជនរងគ្រោះ នៃសាលាក្តីខ្មែរ ក្រហម។
យោងតាម សេចក្តីប្រកាសព័ត៌មាន របស់សហចៅក្រមស៊ើបអង្កេតអន្តរជាតិ ដែលមជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល ទទួលបាន នៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១២នេះ បានឲ្យដឹងថាការិយាល័យសហចៅក្រមស៊ើបអង្កេត បានទទួលដីកាសនិដ្ឋាន បញ្ជូនរឿង ឲ្យស៊ើបសួរបន្ថែម ទាក់ទងនឹងការស៊ើបសួរបន្ថែម ក្នុងសំណុំរឿង០០៤។ ទីតាំងឧក្រិដ្ឋកម្មមួយចំនួន ដែលស្ថិតនៅក្រោមការ ស៊ើបសួរក្នុងសំណុំរឿង០០៤ នៅមិនទាន់ផ្សព្វផ្សាយជាសាធារណៈទេ។
ស្របតាមវិធានផ្ទៃក្នុង ២១(១)(គ) សហចៅក្រមស៊ើបអង្កេតអន្តរជាតិ សូមចេញផ្សាយព័ត៌មានខាងក្រោមនេះ អំពីទីតាំង ទាំងនោះ៖
ចំពោះទីតាំងឧក្រិដ្ឋកម្មបន្ថែមក្នុងសំណុំរឿង០០៤
ក-ខេត្តបាត់ដំបង
-មន្ទីរសន្តិសុខធិបតី និងការដ្ឋានទួលម្ទេស ស្ថិតក្នុងឃុំធិបតី ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង។
-ភ្នំត្រជាក់ចិត្ត និងអន្លង់វិលប្រែង ស្ថិតនៅក្នុងភូមិឫស្សីព្រះ ឃុំភ្នាស់មាន់ ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង។
-មន្ទីរសន្តិសុខតំបន់១ និងកន្លែងសម្លាប់ដំណាក់រាំង ស្ថិតក្នុងភូមិបាណន់ ឃុំកន្ទឺ ស្រុកបាណន់ ខេត្តបាត់ដំបង។
ខ-ខេត្តពោធិ៍សាត់
-រណ្តៅទួលសេះញូវ និងវាលពិឃាតព្រៃក្របៅ ស្ថិតនៅក្នុងឃុំរំលេច និងឃុំខ្នារទទឹង ស្រុកបាកាន ខេត្តពោធិ៍សាត់ (ការប្រព្រឹត្តទៅលើខ្មែរក្រហម)។
-គុកភូមិវាល ស្ថិតនៅក្នុងឃុំតាឡូ ស្រុកបាកាន ខេត្តពោធិ៍សាត់(ការប្រព្រឹត្តទៅលើខ្មែរក្រហម)។
-គុកស្វាយជ្រុំ ហៅ គុកភូមិថ្កោល និងគុកបឹងបាតកណ្តាល ហៅត្រាចក្រោល ស្ថិតនៅឃុំបឹងបាតកណ្តាល ស្រុកបាកាន ខេត្តពោធិ៍សាត់ (ការប្រព្រឹត្តទៅលើខ្មែរក្រហម)។
-ទីតាំងសម្លាប់ វត្តច័ន្ទរង្សី-រណ្តៅ សាកសពរួម និងរណ្តៅសាកសពរួមនៅភូមិកូនត្នោត ឬភូមិចាម ស្ថិតនៅក្នុងឃុំរំលិច ស្រុកបាកាន ខេត្តពោធិ៍សាត់(ការប្រព្រឹត្តទៅលើប្រជាជនជម្លៀសពីភូមិភាគបូព៌ា)។
-កន្លែងសម្លាប់វាលបាក់ចិញ្ទៀន ស្ថិតនៅឃុំស្រែស្តុក ស្រុកកណ្តៀង ខេត្តពោធិ៍សាត់ (ការប្រព្រឹត្តទៅលើប្រជាជនជម្លៀសពីភូមិភាគបូព៌ា)។
គ-ខេត្តតាកែវ
-កន្លែងសម្លាប់ព្រៃសុខុន និងមន្ទីរឃុំឃាំងវត្តអង្គសិរីមុនី ស្ថិតនៅក្នុងភូមិស៊ីស្លា ឃុំធ្លាប្រជុំ ស្រុកកោះអណ្តែត ខេត្តតាកែវ (ការប្រព្រឹត្តលើកខ្មែរក្រោម)។
-ព្រៃភូមិស្លែង វត្តអង្គុញ កន្លែងសម្លាប់ភូមិព្រាល និងភូមិសោម និងគុកវត្តសុបិន ស្ថិតក្នុងឃុំគោកព្រេច និងឃុំកំពែង ស្រុកគិរីវង្ស ខេត្តតាកែវ (ការប្រព្រឹត្តលើកខ្មែរក្រោម)។
-មន្ទីរសន្តិសុខវត្តប្រធាតុ ស្ថិតនៅឃុំគោកព្រេច ស្រុកគិរីវង់ ខេត្តតាកែ (ការប្រព្រឹត្តលើខ្មែរក្រោម និងជនដទៃទៀត)។
ឃ-ខេត្តកំពង់ធំ
-គុកសម័យអាណានិគម នៅកំពង់ធំ ស្ថិតនៅទីរួមខេត្តកំពង់ធំ ខេត្តកំពង់ធំ (ការបោសសំអាតភូមិភាគកណ្តាល)។
ង-ខេត្តកំពង់ចាម
-កន្លែងសម្លាប់ថ្នល់បែក ស្ថិតនៅក្នុងឃុំស្វាយទាប ស្រុកចំការលើ ខេត្តកំពង់ចាម (ទាក់ទងនឹងបន្ទីរសន្តិសុខ វត្តបារាយជាន់ ដែក)។
សាកស្សី ឬជនរងគ្រោះ ដែលមានព័ត៌មានទាក់ទង នឹងទីតាំងឧក្រិដ្ឋកម្មខាងលើទាំងនេះ អាចទាក់ទងមកអង្គភាព គាំពារជន រងគ្រោះ នៃសាលាក្តីខ្មែរក្រហម ដើម្បីទទួលព័ត៌មានបន្ថែមពី ភស្តុតាង និងលក្ខខណ្ឌដែលអាចដាក់ពាក្យ ធ្វើជាដើមបណ្តឹង រដ្ឋប្បវេណី៕