Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all articles
Browse latest Browse all 8042

បញ្ជូនជនសង្ស័យ ប្រើប្រាស់ និងជួញដូរគ្រឿងញៀន ១៩ នាក់ ទៅតុលាការខេត្ត ដើម្បីសម្រេច តាមច្បាប់

$
0
0

បន្ទាយមានជ័យ ៖ សមត្ថកិច្ចនគរបាល ការិយាល័យប្រឆាំងគ្រឿងញៀន ខេត្តបន្ទាយមានជ័យ កាលពីព្រឹកថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៥នេះ បានបញ្ជូនជនសង្ស័យប្រើប្រាស់ និងជួញដូរគ្រឿងញៀនចំនួន ១៩នាក់ ទៅកាន់សាលា ដំបូងខេត្តបន្ទាយមានជ័យ  ដើម្បីធ្វើការសាកសួរ និងសម្រេចតាមច្បាប់ បន្ទាប់ពីត្រូវបានឃាត់ខ្លួន ជាបន្តបន្ទាប់  ជាប់ ទាក់ទងនឹងករណីប្រើប្រាស់ និងជួញដូរគ្រឿងញៀន នៅក្នុងខេត្តបន្ទាយមានជ័យ ។

លោកវរសេនីយ៍ទោ ធិន ស៊ិនដេត នាយការិយាល័យ នគរបាលប្រឆាំងគ្រឿងញៀន បានឲ្យដឹងថា ជនសង្ស័យទាំង ១៩នាក់ខាងលើនេះ ត្រូវបានចាប់ខ្លួនជាបន្តបន្ទាប់ ខណៈដែលកម្លាំងនគរបាល ការិយាល័យប្រឆាំងគ្រឿងញៀន សហការជាមួយ កម្លាំងនគរបាលក្រុងសិរីសោភ័ណ បានចុះបង្ក្រាបកន្លែងផ្ទះជួញដូរគ្រឿងញៀន  មានទីតាំង ស្ថិតនៅ ចំណុចស្ថានីយរថភ្លើងសិរីសោភ័ណ ស្ថិតក្នុងភូមិសែសិន សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ កាលពីថ្ងៃទី២៨ និង ២៩ ខែមករា ឆ្នាំ២០១៥កន្លងទៅនេះ។ ក្រោយឃាត់ខ្លួន សមត្ថកិច្ចនគរបាល ដកហូតបានថ្នាំញៀន និង សម្ភារៈប្រើ ប្រាស់គ្រឿងញៀនមួយចំនួនផ្សេងទៀត ៕


Viewing all articles
Browse latest Browse all 8042

Trending Articles