Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all articles
Browse latest Browse all 8042

ក្រុមវាយ យកលុយ​ និងឆក់ទូរស័ព្ទ មួយក្រុម ត្រូវកម្លាំងនគរបាល ខណ្ឌពោធិ៍សែនជ័យ ឃាត់ខ្លួន

$
0
0

ភ្នំពេញៈ ក្រុមវាយយកលុយ និងឆក់ទូរស័ព្ទតាមដងផ្លូវសាធារណៈមួយក្រុម ត្រូវកម្លាំងនគរបាលខណ្ឌពោធិ៍សែនជ័យ ឃាត់ ខ្លួនបានភ្លាមៗ បន្ទាប់ពីពួកគេធ្វើសកម្មភាពវាយ និងឆក់យកទូរស័ព្ទអ្នកដំណើរតាមដងផ្លូវ រួចហើយរត់គេចខ្លួន ប៉ុន្តែត្រូវកម្លាំង នគរបាលប្រចាំប៉ុស្តិ៍ គោលដៅដើរល្បាត ប្រទះឃើញសង្ស័យ ក៏ឃាត់ខ្លួនតែម្តងទៅ។ ហេតុការណ៍នេះ កើតឡើងកាលពី វេលាម៉ោង១៩និង១០នាទី ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១២ ស្ថិតនៅក្នុងផ្លូវលំ ភូមិព្រៃទា សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ។

លោក ប៊ន សំអាត អធិការនគរបាល ខណ្ឌពោធិ៍សែនជ័យ បានឲ្យដឹងថា ជនសង្ស័យដែលត្រូវឃាត់ខ្លួនបាននោះ ទី១ មាន ឈ្មោះ សាត ក្តឹប ភេទប្រុស អាយុ ២៨ឆ្នាំ មានមុខរបរ ជាអ្នកដើររើសអេតចាយ, ទី២ មានឈ្មោះ វ៉ែន ឡោះ ភេទប្រុស អាយុ ១៩ឆ្នាំ មានមុខរបរមិនពិតប្រាកដ អ្នកទាំងពីរ ស្នាក់នៅផ្ទះជួល ក្នុងភូមិព្រៃទា សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ (ត្រូវ ឃាត់ខ្លួន បន្ទាប់ពីកើតហេតុ) ហើយនិង៤នាក់ទៀត កំពុងតែរត់គេចខ្លួន។

លោកបានបន្តទៀតថា មុនពេលកើតហេតុ នគរបាលប្រចាំប៉ុស្តិ៍គោលដៅ ក្បែរកន្លែងកើតហេតុ ទទួលបានព័ត៌មានពីប្រជា ពលរដ្ឋ រាយការណ៍ប្រាប់ថា មានជនសង្ស័យចំនួន១ក្រុម បានធ្វើសកម្មភាពវាយគេយកលុយ និងយកទូរស័ព្ទ ពេលនោះ កម្លាំងនគរបាលរបស់លោក បានពួនស្ទាក់ និងដើរល្បាតគ្រប់ច្រកល្ហក លុះរហូតដល់ម៉ោងកើតហេតុ ក៏ប្រទះឃើញជន សង្ស័យ ដែលមានភិនភាគ ដូចការរាយការណ៍ របស់ប្រជាពលរដ្ឋ ក៏ឃាត់ខ្លួនសាកសួរ និងធ្វើការឆែកឆេរ ប្រទះឃើញ វត្ថុតាងមានកាំបិតសមួយដើម និងពូថៅមួយ ។ បន្ទាប់ពីកម្លាំងរបស់លោកសាកសួរ ជនសង្ស័យបានសារភាពថា ពួកពិតជាបានធ្វើសកម្មភាព វាយជនរងគ្រោះយកលុយ និងយកទូរស័ព្ទពិតមែន ។

លោកបានបន្តថា តំបន់ព្រៃទានេះ គឺជាភូមិសាស្រ្តមួយ ប្រកបដោយភាពស្មុគស្មាញណាស់ ដែលពីមុនសំបូរ ទៅដោយក្មេង ទំនើង និងក្រុមវាយឆក់ ប៉ុន្តែបន្ទាប់ពីលោកបានអនុវត្តន៍ ទៅតាមការណែនាំ របស់ថ្នាក់លើរូចមក ឃើញថា តំបន់នេះពុំសូវ កើតមានករណីវាយនិងឆក់នោះទេ ។ ប៉ុន្តែមុខសញ្ញា ដែលនៅសេសសល់តិចតួចនោះ លោកនិងប្តេជ្ញាស្វែងរកឃាត់ខ្លួន ឲ្យទាល់តែបាន ។ ដើម្បីរក្សាសន្តិសុខជូនពលរដ្ឋ ក្នុងមូលដ្ឋានរបស់លោក ហើយជាពិសេសនោះ គឺអនុវត្តន៍ទៅតាមគោល នយោបាយភូមិ ឃុំមានសុវត្ថិភាព របស់រាជរដ្ឋាភិបាល៕

www.dap-news.com


Viewing all articles
Browse latest Browse all 8042

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>