Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all articles
Browse latest Browse all 8042

ចិន ស្រែកប្រឆាំង អំពើភេរវកម្ម បន្ទាប់ពីការ សម្លាប់អ្នកកាសែត ជប៉ុន

$
0
0

ប៉េកាំង៖ ប្រទេសចិននៅថ្ងៃចន្ទ ទី០២ ខែកុម្ភៈ ឆ្នាំ២០១៥ បានចេញមុខសាជាថ្មី ដើម្បីសម្តែងការប្រឆាំង ចំពោះអំពើភេរវកម្ម ដោយការចាប់ខ្លួន និង សម្លាប់អ្នកកាសែតជនជាតិជប៉ុន ជាលើកទីពីរ ពីសំណាក់ ក្រុមឧទ្ទាមរដ្ឋឥស្លាម ISIS កាលពីថ្ងៃអាទិត្យ ម្សិលមិញនេះ។

នៅក្នុងសេចក្តីថ្លែងការណ៍ ដែលអានដោយអ្នកនាំពាក្យក្រសួងការបរទេសចិន លោក ហុង ឡៃ បានឲ្យដឹងថា ”រដ្ឋាភិបាលចិន ប្រឆាំងចំពោះអំពើភេរវកម្មនូវគ្រប់ទម្រង់ និង ពួកជ្រុល និយមដែលប្រព្រឹត្តអំពើ ប្រឆាំងនឹងជនស៊ីវិលគ្មានកំហុស។”

តំណាងរដ្ឋាភិបាលចិនខាងលើបានបន្តទៀតថា ប្រទេសរបស់លោក បានប្រាប់ទៅកាន់ សហគមន៍អន្តរជាតិ ឲ្យរួមសហការគ្នា ដើម្បីឆ្លើយតបទៅកាន់ការគម្រាមកំហែង ដោយ អំពើភេរវកម្ម នូវគ្រប់ទម្រង់ ដូច្នេះទើបយើង អាចធ្វើការទប់ទល់ដោយប្រសិទ្ធិ ក្នុងកិច្ច ការពារសន្តិសុខ ស្ថិរភាព ក្នុងតំបន់ និង អន្តរជាតិបាន៕


Viewing all articles
Browse latest Browse all 8042

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>