Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all articles
Browse latest Browse all 8042

លោក​ ទេសរដ្ឋមន្រ្តី អ៊ឹម ឈុនលឹម បើកវគ្គ បណ្តុះបណ្តាល ជំហានទី២ ដល់យុវជន ស្ម័គ្រចិត្ត សម្តេចជោ

$
0
0

កំពង់ចាមៈ យុវជនស្ម័គ្រចិត្តចំនួន ៣៤៣នាក់ ក្នុងខេត្ត កំពង់ចាម បានមកទទួល ការបណ្តុះបណ្តាល ស្តីពីការវាស់វែងដីធ្លី ជំហានទី២ ជំនានទី២ សម្រាប់ខេត្តកំពងចាម ដើម្បីផ្តល់ប័ណ្ណកម្មសិទ្ធិ ជូនប្រជា ពលរដ្ឋ តាមបទបញ្ជាលេខ០១ ប.ប របស់រាជរដ្ឋាភិបាលកម្ពុជា ដែលបានចេញកាលពីអំឡុងខែឧសភា ឆ្នាំ២០១២កន្លងទៅនេះ។

វគ្គបណ្តុះបណ្តាលនេះ រៀបចំដោយ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នៅសាលាកសិកម្មជាតិ ខេត្តកំពង់ចាម បានប្រព្រឹត្តឡើងនាថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១២នេះ ក្រោមអធិបតីភាព ទេសរដ្ឋមន្រ្តី លោក អ៊ឹម ឈុនលឹម រដ្ឋមន្រ្តីក្រសួងរៀបចំ ដែនដី នគរូបនីយកម្ម និងសំណង់ និង តំណាង់ក្រសួងពាក់ព័ន្ធមួយចំនួនទៀត។

ប្រសាសន៍នាក្នុងឱកាស បើកវគ្គបណ្តុះបណ្តាលនេះ លោកទេសរដ្ឋមន្រ្តី អ៊ឹម ឈុនលឹម រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានឲ្យដោយថា វគ្គបណ្តុះបណ្តាល ជំហានទី២ នេះមានរយៈពេល ២ថ្ងៃ គឺថ្ងៃទី១៩ ដល់២០ ខែធ្នូ ឆ្នាំ២០១២ រៀបចំ ឡើងក្នុងគោល បំណងផ្តល់ចំណេះដឹង និងបចេ្ចកទេសមួយចំនួន ទាក់ទិននឹងការវាស់វែងដីធ្លី ដល់យុវជន ស្ម័គ្រចិត្ត សម្តេចតេជោ ។

លោកទេសរដ្ឋមន្រ្តី បានមានប្រសាសន៍លើកឡើងទៀតថា ការបណ្តុះបណ្តាល យុវជនស្ម័គ្រចិត្តសម្តេចតេជោ នាពេលនេះ ដើម្បីអោយពួកគេត្រៀមខ្លួន ទៅបំពេញបេសកកម្ម វាស់វែង ដីធ្លីក្នុងវគ្គទី២ បន្តវេនពីក្រុមយុវជនស្ម័គ្រចិត្ត ដែលបានបំពេញ ការងារវាស់វែងដីធ្លី នាវគ្គទី១ ដែលពួកគេ នឹងត្រូវត្រឡប់មកបន្តការសិក្សារបស់ខ្លួនវិញនា ខែមករា ឆ្នាំ២០១៣ខាងមុខនេះ។

គោលដៅសំខាន់ នៃគោលនយោបាយនេះ គឺជាការផ្តល់ដីជូនប្រជាពលរដ្ឋ ដែលជាអ្នកកាន់កាប់ ប្រើប្រាស់ និងដាំដុះលើដីធ្លី ពិតប្រាកដ ។ លោកទេសរដ្ឋមន្រ្តី បន្តថា ផ្ទៃដីដែលមានប្រជាពលរដ្ឋ កាន់កាប់មិនច្បាស់លាស់ នៅទូទាំង ប្រទេស មាន ១លាន ៨សែន ហិកតា ដែលពាក់ព័ន្ធនឹងប្រជាពលរដ្ឋ ៤៨០.០០០ គ្រួសារ ។ នៅក្នុងផ្ទៃដីទាំង ១លាន ៨សែនហិកតានេះ ផ្ទៃដីចំនួន ៩០០.០០០ហិកតា ជាដីដែលកំពុងមានបញ្ហា ប្រឈមខ្លាំង ដែលរួមមានដីសម្បទានសេដ្ឋកិច្ច សម្បាទានព្រៃឈើ និងដី ដែលមានដីកាដកហូត ដែលមកទល់ពេលនេះ យុវជនស្ម័គ្រចិត្តសម្តេចតេជោ និងក្រុមមន្រ្តី ជំនាញ បានធ្វើការវាស់វែង បានជាង៣០០.០០០ក្បាលដី ស្មើនឹងជាង ៤០០.០០០ហិកតា ហើយនឹងបន្តវាស់វែងផ្ទៃដី នៅក្នុងវគ្គទី១នេះឲ្យ អស់ជាស្ថាពរ នៅដំណាចខែ មិនា ឆ្នាំ២០១៣ នេះ។ ចំណែកផ្ទៃដី ៩០០.០០០ហិកតា ទៀត ដែលនៅសល់ ត្រូវបន្តធ្វើនៅក្នុងវគ្គទី២ ជាបន្ត ទៀត ។ ចំពោះការវាស់វែងដីធ្លីនៅវគ្គទី២ ក្រសួងនឹងបញ្ជូនយុវជន ស្ម័គ្រចិត្ត ១៦៨ក្រុមស្មើនឹងជាង ២.០០០នាក់ បន្ថែមទៀត ដើម្បីបំពេញការងារនេះ ។

លោកអ៊ឹម ឈុនលឹម ក៏បានលើកពីបញ្ហាមួយចំនួន ដែលអ្នករាយការណ៍ ពិសេសអង្កការសិទ្ធិមនុស្ស បានវាយតម្លែខុស មក លើសភាពការជាស្តែងនៅកម្ពុជានេះថា គឺជាអ្នកមិនដឹងនូវការពិត នៅកម្ពុជា រៀងបញ្ហាដីធ្លី ដូចជាបញ្ហាផ្សេងៗទៀត បញ្ហាដីធ្លី នេះដើម្បីយល់នូវបញ្ហាដីធ្លីបាន ទាល់តែយល់នូវបញ្ហា ប្រវត្តិសាស្ត្រ របស់ប្រទេសកម្ពុជា ដែលមានលក្ខណៈ ពិសេសដែល កម្មសិទ្ធិវាត្រូវកម្ទេចអស់ទៅហើយ ហើយគណបក្សប្រជាជនកម្ពុជា គឺសម្តេចតេជោ នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា នេះឯង ដែលជាអ្នកផ្តួចផ្តើមគំនិត អនុវត្តគោលនយោបាយ របស់គណបក្សហើយ បង្កើតកម្មសិទ្ធិដីធ្លីឡើងវិញ ហើយពង្រឹង កម្មសិទ្ធិដីធ្លីនេះឡើងវិញ ដូច្នេះគឺ សម្តេច លោកបានបញ្ជាក់ច្បាស់ដែរ នៅពេលដែលមាន ប្រសាសន៍ជាសាធារណៈ ប៉ុន្តែគេ ហាក់ដូចជាទាញយក ផលប្រយោជន៍ ទៅជាអនុសាសន៍របស់ ជនបរទេសទៅវិញ នេះគឺជាការមិនពិតទាលតែសោះតែម្តង ។

លោកទេសរដ្ឋមន្រ្តី បញ្ជាក់ទៀតថា មតិអ្នកនយោបាយខ្លះ លើកពីបញ្ហានឹងដែរ ហាក់ដូចជាចោទ មកលើក្រសួងជំនាញ ការពិតទៅ កម្លាំងយុវ ជន ដែលសម្តេចលោកផ្តល់ មកជួយក្នុងយុទ្ធនាការនេះ អត់មានគោលដៅនេះក្រៅអំពីដើម្បី ពន្លឿនក្នុង ការចុះបញ្ជីដីធ្លីនេះ ព្រោះមន្រ្តីរៀបចំដែនដី នៅថ្នាក់ស្រុក ថ្នាក់ខណ្ឌនេះ នៅកន្លែងណាដាច់ ស្រយាលមានតែម្នាក់ កន្លែងខ្លះ ពីរនាក់ កន្លែងខ្លះបីនាក់ ម្ល៉ោះហើយដើម្បីចុះបញ្ជីជាប្រព័ន្ធវាទាល់តែមាន ក្រុម ២០នាក់ឡើង ពីព្រោះមានចែកភារកិច្ចគ្នាធ្វើជិត ១០ជំពូកឯណោះ ក្នុងការចុះបញ្ជីជាប្រព័ន្ធនេះ ដូច្នេះកម្លាំងយុវជននេះ គឺជាកត្តាលិកមួយដ៏សំខាន់ណាស់ ក្នុងការពន្លឿន ចុះបញ្ជីដី ក្នុងការផ្តល់កម្មសិទ្ធិ ជូនប្រជាពលរដ្ឋនេះ ។ ជាមួយគ្នានោះដែរ លោកក៏បានណែនាំដល់ យុវជនស្ម័គ្រចិត្តនូវ បច្ចេកទេស និងបទពិសោធន៍ មួយចំនួន ជុំវិញការងារវាស់វែងដីធ្លីជូនប្រជា ពលរដ្ឋ ។

ការវាស់វែងដីធ្លីនេះ ត្រូវអនុវត្តតាមគោលការណ៍ ដែលចុះបញ្ជីជាប្រព័ន្ធ ដែលនីតិវិធី នេះសំខាន់ត្រូវផ្សព្វផ្សាយឲ្យមានការ ចូលរួមពីប្រជាពលរដ្ឋ ហើយត្រូវ ប្រកាសពីតំបន់វិនិច្ឆ័យ វិនិច្ឆ័យអត្តសញ្ញារូបវ័ន្ត ដើម្បីធ្វើប័ណ្ណកម្មសិទ្ធិស្របច្បាប់ជូនម្ចាស់ ដីពិតប្រាកដ ។ តាមរយៈវគ្គបណ្តុះបណ្តាល រយៈពេល២ថ្ងៃនេះ លោកទេសរដ្ឋមន្រ្តី អ៊ឹម ឈុនលឹម សង្ឃឹមថា យុវជនស្ម័គ្រចិត្ត ទាំងអស់នឹងទទួលបានចំណេះដឹង ទាក់ទងនឹងបច្ចេកទេស នៃការ វាស់វែងដីធ្លីដើម្បីយក ចំណេះដឹងនេះទៅអនុវត្ត នៅតាម មូលដ្ឋាននានា ឲ្យទទួលបានជោកជ័យ និងមានលទ្ធផលល្អប្រសើរ ៕

www.dap-news.com

www.dap-news.com

www.dap-news.com


Viewing all articles
Browse latest Browse all 8042

Trending Articles