រ៉ូម៖ ប្រធានាធិបតី អ៊ីតាលីថ្មីគឺលោក សឺជីអូ ម៉ាតារិលឡា នៅថ្ងៃអង្គារ បានសច្ចា ថា នឹងធានាឲ្យមាន មូលដ្ឋានគ្រឹះ រដ្ឋធម្មនុញ្ញ និងនីតិរដ្ឋ ដែលជាប្រព័ន្ធច្បាប់របស់ប្រទេស អ៊ីតាលី ខណៈលោកស្បថ ចូលកាន់តំណែងជា ប្រធានាធិបតី អ៊ីតាលី នៅសភាជាន់ទាប។
ទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួ ចេញផ្សាយនៅរាត្រីថ្ងៃអង្គារ ទី០៣ ខែកុម្ភៈ ឆ្នាំ២០១៥ បានឲ្យដឹងថា លោក ម៉ាតារិលឡា គឺជាអតីតចៅក្រមរដ្ឋ ធម្មនុញ្ញនោះ បានបង្ហាញអំពីការបេ្តជ្ញាចិត្ត ក្នុងនាមជាប្រមុខរដ្ឋថា លោកគឺជាអាជ្ញាកណ្តាល ក្នុងការអនុវត្តច្បាប់។
ប្រធានាធិបតីវ័យ ៧៣ឆ្នាំរូបនេះ បានសង្កត់ធ្ងន់ថា «អាជ្ញាកណ្តាល ត្រូវតែមិនលំអៀង ហើយអ្នកលេង ត្រូវតែចូលរួម ជួយលោក ជាមួយនឹងភាពស្មោះត្រង់របស់ពួកគេ»។
ជាមួយគ្នានោះដែរ លោកក៏បានលើកឡើងអំពីការលំបាករបស់អ៊ីតាលី ដែលបានប្រឈមមុខ ដោយសារតែវិបត្តិហិរញ្ញវត្ថុ ដែលបណ្តាលឲ្យមានអត្រាអ្នកអត់ការងារធ្វើ ពិសេសគឺក្នុងចំណោមមនុស្សវ័យជំទង់។
ដោយឡែកពាក់ព័ន្ធនឹងបញ្ហានយោបាយវិញ លោក ម៉ាតារិលឡា លើកឡើងថា «ពលរដ្ឋត្រូវបានស្នើឲ្យមានតម្លាភាព និងការសម្រេចិត្តផ្នែកនយោបាយ។ នយោបាយគឺជារឿងមួយល្អសម្រាប់អ្នកទំាងអស់គ្នា»៕