Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all articles
Browse latest Browse all 8042

ADB ត្រៀមធ្វើការងារ យ៉ាងជិតស្និទ្ធ ជាមួយរាជរដ្ឋា ភិបាលកម្ពុជា លើបញ្ហាគ្រោះ ទឹកជំនន់

$
0
0

- គ្រោះទឹកជំនន់ឆ្នាំ២០១១ ADB ផ្តល់ជំនួយឥតសំណង ៣លានដុល្លារ និងកម្ចី ៥៥លានដុល្លារ
ភ្នំពេញៈ អនុប្រធានធនាគារអភិវឌ្ឍន៍ (ADB) ប្រចាំនៅកម្ពុជា បានថ្លែងនៅថ្ងៃអង្គារ ទី៤ ខែកញ្ញា ឆ្នាំ២០១២ ថា ADB បានត្រៀមខ្លួន ក្នុងការធ្វើការសប្បុរធម៌ និងស្និទ្ធស្នាលបំផុត សម្រាប់ជួយដល់កម្ពុជា នៅពេលជួបបញ្ហា រងគ្រោះដោយទឹកជំនន់ ដែលបំផ្លាញហេដ្ឋារចនាសម្ព័ន្ធ និងការអភិវឌ្ឍសេដ្ឋកិច្ច។

ថ្លែងក្នុងសន្និសីទសាព័ត៌មានមួយដែលធ្វើឡើងនៅទីស្នាក់ការ ADB ស្តីពីគម្រោងស្តារឡើងវិញ ជាបន្ទាន់ក្រោយ ការខូចខាតដោយទឹកជំនន់ អនុប្រធាន ADB នៅកម្ពុជា លោក Peter Brimble បានថ្លែងឲ្យថា ADB និងធ្វើការ ជាមួយនឹងគណៈកម្មការគ្រប់គ្រងគ្រោះមហន្តរាយ និងក្រសួងមួយចំនួន របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការជួយ ដល់កម្ពុជា នៅពេលជួបបញ្ហាគ្រោះមហន្តរាយដោយទឹកជំនន់ រួមទាំងបន្តអនុវត្តន៍ដែលមានស្រាប់ក្នុងការស្តារ ហេដ្ឋារចនាសម្ព័ន្ធក្រោយយគ្រោះទឹកជំនន់។

លោកថា «យើងគ្រោងធ្វើសមាហរណកម្មឲ្យបានពេញលេញលើគម្រោង ដែលមានស្រាប់ជាមួយក្រសួងសាធា រណការ និងដឹកជញ្ជូន ក្រសួងធនធានទឹក និងឧត្តុនិយម ក្រសួងសេដ្ឋកិច្ច និងហរិញ្ញវត្ថុ និងក្រសួងអភិវឌ្ឍន៍ជន បទ។ យើងអាចកោះហៅឲ្យមានកិច្ចប្រជុំជាមួយក្រសួងទាំងអស់នោះ ហើយនឹងធ្វើការងារជិតដិតជាមួយគណៈ កម្មការគ្រប់គ្រងគ្រោះមហន្តរាយ ដើម្បីចាប់ផ្តើមដំណើរការគម្រោងរបស់យើង»។

កាលពីឆ្នាំ២០១១ នៅគ្រាដែលកម្ពុជាទទួលរងនូវគ្រោះមហន្តរាយដោយទឹកជំនន់ យ៉ាងធ្ងន់ធ្ងរនោះ ADB បាន ផ្តល់ជំនួយក្នុងការស្តារឡើងវិញជាបន្ទាន់ក្រោយការខូចខាតដោយសារទឹកជំនន់ និងសកម្មភាពផ្សេងៗ ដែល ទាក់ទិននឹងការឆ្លើយតបចំពោះទឹកជំនន់ ដោយក្នុងនោះផ្តល់ជំនួយឥតសំណងចំនួន ៣លានដុលា្លរ និងកម្ចីហិ រញ្ញប្បទាន ៥៥លានដុល្លារ។

កម្ចី ៥៥លានដុល្លាររបស់ ADB ត្រូវបានយកទៅប្រើប្រាស់ដើម្បីស្ថាបនាឡើងវិញនូវ ផ្លូវជាតិ ផ្លូវខេត្ត និងផ្លូវ ជនបទ ស្ពាន និងប្រព័ន្ធធារាស្រ្ត ដែលទទួលរងការខូចខាតនៅក្នុងគ្រោះមហន្តរាយទឹកជំនន់ឆ្នាំ២០១១ ក្នុង ប្រទេសកម្ពុជា។ រដ្ឋាភិបាលអូស្ត្រាលី តាមរយៈទីភ្នាក់ងារ AusAID បានផ្តល់ជំនួយឥតសំណងក្នុងទឹកប្រាក់ ៥,២៥លានដុល្លារ និងរដ្ឋាភិបាលកម្ពុជា ក៏បានរួមវិភាគទាន ចំនួន ៦,៩៣លានដុល្លារ សម្រាប់គម្រោងស្តារ ឡើងវិញ បន្ទាន់ក្រោយពីការខូតខាតដោយគ្រោះទឹកជំនន់នោះដែរ។

គម្រោងស្តារឡើងវិញជាបន្ទាន់ក្រោយការខូតខាតដោយគ្រោះទឹកជំនន់ដែលមានទឹកប្រាក់ចំនួន ៦៧,១៨ លាន ដុល្លារនេះ នឹងស្ថាបនាឡើងវិញ និងជួសជុលផ្លូវប្រវែង ៥២៤ គីឡូម៉ែត្រ ស្ពាន ចំនួន៦ និងប្រព័ន្ធធារាសាស្ត្រ ចំនួន ២៦ កន្លែង នៅក្នុងខេត្តដែលរងផលប៉ះពាល់ធ្ងន់ធ្ងរ ដូចជាខេត្តបន្ទាយមានជ័យ បាត់ដំបង កំពង់ចាម កំពង់ធំ ព្រៃវែង និង សៀមរាប។

គ្រោះទឹកជំនន់នៅឆ្នាំ២០១១ សម្លាប់ប្រជាជនកម្ពុជា ២៥០នាក់ និងបានធ្វើឲ្យខូតខាតដោយផ្ទាល់ ចំពោះទ្រព្យ សម្បត្តិ និងខាតបង់ផ្នែកសេដ្ឋកិច្ចគិតជាថវិកាចំនួន ៦២៤លានដុល្លារ ដែលក្នុងនោះ ៣៤៤,៤លានដុល្លារ នៅ ក្នុងវិស័យគមនាគមន៍ ១៧៦,៦លានដុល្លារ នៅក្នុងវិស័យកសិកម្ម និង ២៧,១លានដុល្លារ នៅក្នុងវិស័យធារា សាស្ត្រ និងធនធានទឹក៕

Photo by DAP-NEWS

Photo by DAP-NEWS


Viewing all articles
Browse latest Browse all 8042

Trending Articles