ភ្នំពេញ៖ រដ្ឋមន្រ្តីក្រសួងធនធានទឹក លោក លឹម គានហោ បានចុះចែកអត្តសញ្ញាណប័ណ្ណ ដល់ប្រជាពលរដ្ឋ ចំនួន ៦៣១៤សន្លឹក ក្នុង១១ឃុំ នៅទូទាំងស្រុកពញាឭ ខេត្តកណ្តាល កាលពីព្រឹកថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០១២ នេះ។
នាយខុទ្ធកាល័យក្រសួងធនធានទឹក និងឧតុនិយម លោក ចាន់ យុត្ថា មានប្រសាសន៍ឲ្យដឹងថា លោករដ្ឋមន្រ្តី បានដឹកនាំមន្រ្តីក្រោមឱវាទធ្វើដំណើទៅស្រុកពញាឭ ដើម្បីចែកអត្តសញ្ញាណប័ណ្ណ ចំនួន៦៣១៤សន្លឹកដល់ ប្រជាពលរដ្ឋធ្វើយ៉ាងណាឲ្យពួកគាត់បានទៅចូលរួមបោះឆ្នោតថ្នាក់ជាតិនៅឆ្នាំ២០១៣ខាងមុខនេះ។
លោក លឹម គានហោ បានថ្លែងអំណរគុណដល់អាជ្ញាធរខេត្តកណ្តាល ដែលមានរួមទាំងស្នងការដ្ឋាន នគរបាលខេត្ត និងគ្រប់ភាគីពាក់ព័ន្ធដែលបានខិតខំប្រឹងប្រែងរួមគ្នាចុះជួយធ្វើអត្តសញ្ញាណប័ណ្ណដល់ពលរដ្ឋ។ បើទោះបីមានការយឺតយ៉ាវបន្តិចក្តីក្នុងការផ្តល់ឲ្យក៏ដោយ ប៉ុន្តែអាជ្ញាធរមានការស្វះស្វែងដើម្បីធ្វើ យ៉ាងណា ឲ្យបានគ្រប់គ្នា ការយឺតនេះ ដោយសារតែពលរដ្ឋនៅទូទាំងប្រទេសមានចំនួនច្រើន។
លោក រដ្ឋមន្ត្រីក៏បានផ្តាំផ្ញើទៅដល់ប្រជាពលរដ្ឋ ដែលបានទទួលអត្តសញ្ញាណប័ណ្ណហើយ ត្រូវចេះថែរក្សាទុក ឲ្យបានល្អ ដើម្បីផលប្រយោជន៍ខ្លួន និងប្រើប្រាស់សម្រាប់ការងារផ្សេងៗទៀត ដោយស្របច្បាប់។ ពិសេសអ្នក ដែលទើបតែមានអាយុគ្រប់បោះឆ្នោតត្រូវទៅចុះបោះឆ្នោតឲ្យបានគ្រប់គ្នាហើយក៏ស្នើឲ្យពលរដ្ឋត្រូវទៅពិនិត្យ ឈ្មោះ និងចុះឈ្មោះបោះឆ្នោតឲ្យបានទាន់ពេលវេលាផងដែរ៕
Image may be NSFW.
Clik here to view.
Image may be NSFW.
Clik here to view.
Image may be NSFW.
Clik here to view.
Image may be NSFW.
Clik here to view.
Image may be NSFW.
Clik here to view.
Image may be NSFW.
Clik here to view.