ភ្នំពេញ: សពស្រី្តម្នាក់ត្រូវបានប្រជាពលរដ្ឋ ប្រទះឃើញ នៅក្នុងព្រៃរបោះជិតច្រកផ្លូវ ចូលស្ថានីយ៍ ទូរទស្សន៍ បាយ័ន ស្ថិតក្នុងភូមិបឹងឈូក សង្កាត់និរោធ ខណ្ឌមានជ័យ នៅម៉ោង១២ ថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០១២។ អ្នកភូមិ បានឲ្យដឹងថា មានក្មេងប្រុស ម្នាក់បានចូលទៅបត់ជើងក្នុងព្រៃត្រង់កន្លែងកើតហេតុខាងលើ ក៏ប្រទះឃើញសាក សព ស្ត្រីម្នាក់មានអាយុប្រហែលជាង២០ឆ្នាំ ត្រូវបានគេចងស្លាបសេក ហើយក្បាលរុំទៅដោយស្បោងខ្មៅគ្រប ជិត។ អ្នកភូមិបន្តទៀតថា ស្រ្តីរងគ្រោះស្លៀកខោជើងវែង ពណ៌ខ្មៅ អាវដៃខ្លី ពណ៌លឿងលាយផ្កា និងមានដៃ អាវពណ៌ខ្មៅ ។
បន្ទាប់ពីទទួលបានសេចក្តីរាយការណ៍ ភ្លាមនោះសមត្ថកិច្ចមូលដ្ឋាន បានចុះទៅពិនិត្យ មើលនៅកន្លែងកើតហេតុ ទើបធ្វើឲ្យមាននការភ្ញាក់ ផ្អើលដល់ប្រជាពលរដ្ឋជាច្រើនដទៃទៀត ដែលធ្វើដំណើរតាមដងផ្លូវ និងនៅក្បែរកន្លែង កើតហេតុ ។
ជុំវិញករណីឃាតកម្មខាងលើនេះ សមត្ថកិច្ចនៅមិនទាន់កំណត់អត្តសញ្ញាណ ជនរងគ្រោះបាននៅឡើយទេ ប៉ុន្តែ សមត្ថកិច្ចបានសន្និដ្ឋាន ជំហានដំបូងថា ជាករណីសម្លាប់យកមកផ្លុងចោល ហើយបច្ចុប្បន្ននេះ សមត្ថកិច្ចកំពុង តែធ្វើការស្រាវជ្រាវ ដើម្បីវែកមុខឃាតក យកមកកាត់ទោសទៅតាមផ្លូវច្បាប់ ៕