Quantcast
Viewing all articles
Browse latest Browse all 8042

បង្រ្កាបក្មេងទំនើង ២ក្រុមចំនួន២០ នាក់ដេញវ៉ៃគ្នា​ ទាំងយប់មកធ្វើការ អប់រំ

បាត់ដំបងៈ នគរបាលស្នងការខេត្តបាត់ដំបង បានធ្វើការបង្រ្កាបឃាត់ខ្លួនក្មេងទំនើង ២ក្រុមមានគ្នា ចំនួន ២០នាក់ បានដេញវ៉ៃគ្នា ទាំងយប់កាលពីវេលាម៉ោង១១យប់ ថ្ងៃទី៨ ខែកញ្ញាឆ្នាំ២០១២ នៅចំណុចសួនច្បារ ស ខេង ស្ថិតក្នុង ភូមិរំចេក៤ សង្កាត់រតនៈ ក្រុងបាត់ដំបង នាំយកមកស្នងការខេត្ត ធ្វើការអប់រំនិងឲ្យធ្វើកិច្ចសន្យា ដោយឲ្យ អាណាព្យាបាលមកធានា យកត្រឡប់ទៅផ្ទះវិញ។

មន្រ្តីនគរបាលស្នងការខេត្តម្នាក់បានឲ្យដឹងថា កាលពីវេលាម៉ោង១១យប់ ថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០១២ នៅចំណុច សួនច្បារ ស ខេង ស្ថិតក្នុងភូមិរំចេក៤ សង្កាត់រតនៈក្រុងបាត់ដំបង មានក្រុមក្មេងទំនើងចំនួន២ក្រុម មានគ្នា ២០នាក់ បានដេញវ៉ៃគ្នា ដោយប្រើដំបង កាំបិត ដុំថ្ម ដេញវ៉ៃគ្នាប្រសេចប្រសាច ខណៈ ក្រុមនគរបាល កំពុងល្បាតពេលយប់។

លោកវរៈសេនីយ៌ឯក ជេត វណ្ណនី ស្នងការរងខេត្តបានបញ្ជាដឹកកម្លាំងផ្ទាល់ ធ្វើការបង្រ្កាបចាបឃាត់ខ្លួន ក្រុម ក្មេងទំនើងទាំងនោះ នាំយកមកស្នងការខេត្ត ទាំងយប់លុះព្រឹកឡើងធ្វើការអប់រំ និងបានឲ្យធ្វើកិច្ចសន្យា និង ឲ្យអាណាព្យាបាល មកធានា អប់រំបន្ត នឹងបញ្ឈប់បង្កជម្លោះ តាមទីសាធារណៈបន្តទៀត រួចឲ្យត្រឡប់ទៅ ផ្ទះវិញ៕

Image may be NSFW.
Clik here to view.
www.dap-news.com


Viewing all articles
Browse latest Browse all 8042

Trending Articles