ភ្នំពេញ៖ អនុសាខា កាកបាទក្រហមខណ្ឌពោធិ៍សែនជ័យ បាននាំយកនូវអំណោយ ជាគ្រឿងឧបភោគ បរិភោគ សម្ភារប្រើប្រើ និងថវិកាមួយចំនួនផងដែរ នាំយកទៅប្រគល់ដល់គ្រួសារពីរ ដែលជាម្ចាស់ផ្ទះនិងអ្នកជួលផ្ទះ ដែលរងគ្រោះដោយសារអគ្គិភ័យឆាបឆេះ កាលពីថ្ងៃទី១០ខែកុម្ភៈឆ្នាំ២០១៥ ពិធីនេះប្រព្រឹត្ត ទៅកាលពីរសៀលថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០១៥ស្ថិតនៅក្នុងភូមិរំដួលខាងត្បូង សង្កាត់ស្នោរ ខណ្ឌពោធិ៍សែនជ័យ ក្រោមអធិបតីភាពលោក ហែម ដារិទ្ធិ ប្រធានកិត្តិយសអនុសាខា កាកបាទក្រហមខណ្ឌ និងជាអភិបាលនៃ គណអភិបាលខណ្ឌពោធិ៍សែនជ័យ និងមានការចូលរួមពីលោក សេង គន្ធ អភិបាលរង និងលោកស្រី អ៊ឹម ថាវី ប្រធានអនុសាខាកាកបាទក្រហមខណ្ឌ រួមនិងសមាជិក សមាជិកា ជាច្រើនរូបទៀតផងដែរ។
នៅក្នុងពិធីនោះលោក ហែម ដារិទ្ធិ បានថ្លែងទៅកាន់គ្រួសាររងគ្រោះថា ដោយសារតែមានតែមានការ ណែនាំពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ប្រធានកាកបាទ ក្រហមកម្ពុជា និងមានការណែនាំបន្ថែមពីសាលារាជធានី ដល់អាជ្ញាធរមូលដ្ឋាន ត្រូវតែយកចិត្តទុកដាក់ ចំពោះប្រជាពលរដ្ឋក្នុងមូលដ្ឋានរបស់ខ្លួន ក្រែងលោក ពួកគាត់ជួបប្រទះ នៅការលំបាក ឬខ្វះខាតអ្វីមួយ ត្រូវចុះជួយដល់ពួកគាត់ជាបន្ទាន់ ទើបគ្រាន់តែលោកទទួលបានព័ត៌មានថា មានអគ្គិភ័យ ឆាបឆេះផ្ទះបងប្អូននោះ គឺលោកបានចាត់ឲ្យលោកស្រី ប្រធានកាកបាទក្រហមខណ្ឌ រៀបចំសម្ភាររួមថវិកាមួយចំនួនផងដែរ ដើម្បីចុះមកសាកសួរសុខទុក្ខ និងចែកជូនផងដែរ ។
លោកបានបន្តថា លោកសូមចូលរួមសោកស្តាយយ៉ាងខ្លាំង ចំពោះបងប្អូនដែលទទួលរងគ្រោះ ដោយភ្លើងឆេះផ្ទះនេះ ប៉ុន្តែសូមបងប្អូន កុំអស់សង្ឃឹមឲ្យសោះ ត្រូវខិតខំប្រកបរបរបន្ថែមទៀត ពីព្រោះអ្វីដែល កើតឡើងវាបានកន្លងផុតទៅហើយ ជាមួយគ្នានោះ លោកក៏សូមអំពាវនាវ ដល់ប្រជាពលរដ្ឋទាំងអស ត្រូវតែមាន ស្មារតីប្រុងប្រយ័ត្នជានិច្ច ដើម្បីបង្កាកុំឲ្យគ្រោះអគ្គិភ័យនោះ កើតឡើងជាយថាហេតុនោះ។
លោកបានបន្តថា អំណោយដែលនាំយកមកនាពេលនេះ ក្នុងមួយគ្រួសារទទួលបាន អង្ករ ២៥គីឡក្រាម, មី១កេស,តង់១,កន្ទេល១ មុង១ ភួយ១ ទឹកផ្លែឈើ ១កេស,ទឹកឱរ៉ាល១កេស,ទឹកត្រី១យួរ,ទឹកស៊ីអ៊ីវ១យួរ,និងសម្ភារផ្ទះបាយ១កំប្លេ និងថវិកា សម្រាប់ម្ចាស់ផ្ទះ១៦៤០.០០០រៀល និងសម្រាប់អ្នក ជួលផ្ទះ ៥០០.០០០រៀល។
លោកបានបន្តថា អំណោយទាំងនេះ គឺបានមកពីការកៀងគរ ពីសម្បុរសជននានាក្នុងខណ្ឌ រួមនិងមានការចូលរួមពី ព្រះសង្ឃគ្រប់វត្តក្នុងខណ្ឌផងដែរ ហើយ ជាមួយគ្នានោះដែរលោក ជៀក គឹមឡុង ដែលជា សម្បុរសជនបានចូលរួម តាមរយៈអនុសាខាកាកបាទក្រហមខណ្ឌ ចំនួន៤០ម៉ឺនរៀលផងដែរ។
លោកបានបន្ថែមថា ទោះបីជាអំណោយ ដែលនាំយកមកនាពេលនេះ វាតិចតួចក្តី ប៉ុន្តែអាចជួយកាត់បន្ថយការខ្វះខាត របស់បងប្អូនបានមួយរយៈផងដែរ និងជាការ ចូលរួមចែករំលែកនូវទុក្ខលំបាក របស់បងប្អូនដែលជួបទុក្ខលំបាកនោះ ហើយចំពោះសកម្មភាពបែបនេះ គឺលោកនិងធ្វើជាបន្តបន្ទាប់ ឲ្យតែប្រជាពលរដ្ឋ លោកជួប នូវបញ្ហាផ្សេងៗនោះ ហើយជារ៉ើយៗ លោកតែងតែឲ្យចៅសង្កាត់គ្រប់សង្កាត់ទាំងអស ធ្វើការស្រាវជ្រាវរកគ្រួសារណា ដែលទីទ័លក្រីលំបាកខ្លាំង លោកនិង ជាមក ជួយជាបន្តបន្ទាប់ ៕