ភ្នំពេញ ៖ ខណៈដែលមានសេចក្ដីរាយការណ៍នានា ចុះផ្សាយជុំវិញដំណឹង នៃការបាញ់សម្លាប់ពលរដ្ឋខ្មែរ ចំនួន៣នាក់ ពីសំណាក់ទាហានថៃ ស្ថិតនៅក្នុងខេត្តព្រះវិហារ លោក កុយ គួង អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា បានចាត់ទុក ដំណឹងនេះ នៅមិនទាន់ផ្លូវការ ។
ថ្លែងប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល នៅល្ងាចថ្ងៃពុធ ទី១១ ខែកុម្ភៈ នេះ លោក កុយ គួង បញ្ជាក់ថា នៅអត់ ទាន់មានព័ត៌មានផ្លូវការនៅឡើយទេ ជុំវិញនឹងករណីនេះ អគ្គកុងស៊ុលខ្មែរ នៅទីនោះ ក៏កំពុងតែធ្វើការស្រាវជ្រាវ ឲ្យ ច្បាស់លាស់សិន ព្រោះនេះគ្រាន់តែឮតាមគេថាប៉ុណ្ណោះ ៕