ភ្នំពេញ៖ សាលាក្តីខ្មែរក្រហមហៅកាត់ថា ECCCបានបិទបញ្ចប់ការស្តាប់សក្ខីកម្មរបស់លោក ស្រីអេលីសា ប៊ែត ប៊ែកឃើ ហើយនៅរសៀលថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៥ នេះបន្ទាប់ពី គាត់បានផ្តល់សក្ខីកម្មអស់រយៈពេល ៣ថ្ងៃ កន្លងមក។
មន្ត្រីនាំពាក្យអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា (អ.វ.ត.ក) លោក នេត ភក្រ្តា បានមានប្រសាសន៍ប្រាប់ មជ្ឈមណ្ឌលព័ត៌មានអម្ពិលថាបន្ទាប់ពីបានចំណាយពេល៣ថ្ងៃដើម្បីស្តាប់សក្ខីកម្មរបស់លោកស្រី អេលីសា ប៊ែត នោះបានបញ្ចប់ហើយដោយមេធាវីការពារក្តីនួន ជា, ចៅក្រម, និងព្រះរាជអាជ្ញា បានសាកសួរពីស្ថានភាព ក្នុងរបបសម័យខ្មែរកក្រហម និងការតែងនិពន្ធសៀវភៅរបស់លោកស្រី ទាក់ទងទៅនឹងរបបមួយនេះ។
លោកបន្តថា នៅថ្ងៃទី១២ កុម្ភៈ ស្អែកនេះ អ.វ.ត.ក នឹងបន្តសវនាការបន្ថែមទៀត ដោយស្តាប់ការផ្តល់សក្ខីកម្ម របស់ដើមបណ្តឹតរដ្ឋប្បវេណីមួយរូបទៀត៕