ភ្នំពេញ៖ ស្រ្តីខ្មែររងគ្រោះនៅប្រទេសចិន ឈ្មោះ រឿន ស្រីទូចនៅស្រុកក្រូចឆ្មា ខេត្តត្បូងឃ្មុំ ដែលរងគ្រោះដោយ សារ មេខ្យល់នាំយកទៅរៀបការជាមួយបុរសជនជាតិចិន នៅខេត្តជាំងស៊ី នឹងមកដល់កម្ពុជាស្អែកវេលា ម៉ោង ៣ រសៀល ថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៥ នៅអាកាសយាន្តដ្ឋានអន្តរជាតិភ្នំពេញ។
លោក កុយ គួង អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា បានមានប្រសាសន៍ថា ដោយមានការណែនាំពីលោក ឧបនាយករដ្ឋមន្រ្តី ហោ ណាំហុង រដ្ឋមន្រ្តីក្រសួងការបរទេស កម្ពុជាស្ថានអគ្គកុងស៊ុលកម្ពុជាប្រចាំខេត្តក្វាងចូវ បានសហការជាមួយអាជ្ញាធរ ចិនជួយសង្រ្គោះស្រ្តីខ្មែររងគ្រោះរូបនេះទាន់ពេលវេលា។
លោកបន្តថា ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា ក្រសួងការបរទេស អំពាវនាវឲ្យពលរដ្ឋខ្មែរ ទាំងអស់ជាពិសេសនារី ដែលជាជនងាយរងគ្រោះត្រូវប្រុងប្រយ័ត្នចំពោះការអូសទាញរបស់មេខ្យល់ឲ្យទៅរៀបការជាមួយបុរសជនជាតិ ចិន៕