បន្ទាយមានជ័យ ៖ កម្លាំងនគរបាល វរៈការពារព្រំដែនលេខ៩១១ និង៨៩១ នាថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៥នេះ បានបន្ដចុះល្បាត តាមបណ្ដោយព្រំដែន ជាប់ប្រទេសថៃ ដើម្បី ទប់ស្កាត់ បទល្មើសនានា និងថែរក្សាសន្ដិសុខ ជូនប្រជាពលរដ្ឋរស់នៅ តាមមូលដ្ឋាន។
មន្ដ្រីនគរបាល ដែលចូលរួមចូលល្បាត តាមបណ្ដោយព្រំដែន ខាងលើនេះ បាននិយាយថា ក្រោយពីមានការណែ នាំ ពីសំណាក់ ស្នងការនគរបាលខេត្ដ លោកឧត្ដមសេនីយ៍ អាត់ ខែម អំពីការពង្រីកនូវការ ផ្សព្វផ្សាយគោល នយោបាយ ភូមិ-ឃុំមានសុវត្ថិ ភាពរួចមក កម្លាំង នគរបាលវរៈ ការពារព្រំដែនលេខ៩១១ និង៨៩១ តែងតែចុះល្បាត ក្នុងភូមិ សាស្ដ្រ របស់ខ្លួនជាបន្ដបន្ទាប់ ។
មន្រ្តីនគរបាលវរៈ៩១១ បានបញ្ជាក់ថា «កាលពីព្រឹកមិញ កម្លាំងប៉ុស្តិ៍ការពារ ព្រំដែនបឹងសាគូ នៃវរៈសេនាតូច911 ចំនួន09នាក់ ដឹកនាំដោយ លោកវរសេនីយ៍ទោ ម៉ៅ សារិន មេបញ្ជាការរង ប្រដាប់ដោយអាវុធ វែង-ខ្លីចំនួន07ដើម បានធ្វើការដើរល្បាតក្នុងភូមិសាស្ត្ររបស់ខ្លួន»។
ប៉ុន្តែក្រោយពីការបញ្ចប់ការចុះល្បាត រួចមក ពិនិត្យឃើញថា ពុំមានឣ្វីប្រែប្រួលគួរឲ្យកត់សំគាល់ឡើយ។ តាមមន្រ្តីនគរបាល កម្លាំង នគរបាលវរៈ ដែលដឹកនាំដោយប្រធានវរៈ នឹងចុះល្បាតជាប្រចាំ ដើម្បីបន្តទប់ស្កាត់ បទល្មើស ជាពិសេស បទល្មើសឆ្លងដែន និងដឹកទំនិញខុសច្បាប់ ឆ្លងតាមព្រំដែន៕