Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all articles
Browse latest Browse all 8042

កុមារម្នាក់ ត្រូវរថយន្ត បុកប៉ើងខ្ទាត លើកញ្ចក់រថយន្ត រងរបួសធ្ងន់

0
0

កំពង់ឆ្នាំងៈ កុមារមា្នក់ត្រូវបាន រថយន្តមួយគ្រឿង បុកប៉ើងខ្ទាត មកលើកញ្ចក់រថយន្ត បណ្តាលឲ្យរងរបួសធ្ងន់ កាលពីវេលា ម៉ោង១ និង១៥នាទី ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៥ លើផ្លូវជាតិលេខ៥ ក្នុងភូមិឡទឹកត្រី សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង ខណៈដែល កំពុងជិះកង់ត្រឡប់មកពីរៀន ។

កុមាររងគ្រោះខាងលើមាន ឈ្មោះ សំណាង វឌ្ឍនា អាយុ១៤ឆ្នាំ រស់នៅភូមិត្រពាំងចឹកសារ សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង ។

ប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុ កុមាររងគ្រោះ បានជិះកង់ចេញពីរៀនគួរ ក្នុងទិសដៅ ពីជើងទៅត្បូង លុះមកដល់ចំណុចកើតហេតុ ស្រាប់តែមានរថយន្តមួយគ្រឿងម៉ាកនីសាន់ ពណ៌ស្ករ ពាក់ស្លាកលេខ បាត់ដំបង 3A-6861 ដឹកអង្ករ ធ្វើដំណើរស្របទិសគ្នា ជាមួយកុមាររងគ្រោះ ដែលកំពុងជិះកង់ ពេលនោះរថយន្ត ដែលកំពុងបើកយ៉ាងលឿន ក៏បានជ្រុលទៅបុក កុមាររងគ្រោះ ពេញមួយទំហឹង បណ្តាលឲ្យ ប៉ើងទាំងកង់និងមនុស្ស ចូលទៅលើកញ្ចក់រថយន្ត ហើយកុមាររងគ្រោះ រងរបួសធ្ងន់ ត្រូវរថយន្តសង្គ្រោះដឹក មកសង្គ្រោះនៅក្នុងមន្ទីរពេទ្យ ខេត្តកំពង់ឆ្នាំង។ ចំណែកឯកម្ចាស់រថយន្តបង្កបានព្យាយាមបើករត់គេច តែត្រូវសមត្ថកិច្ច ដេញចាប់បាន នៅក្បែរវិទ្យាល័យព្រះបាតសុរាម្រឹត ហើយអ្នកបើកបរបានរត់គេចទុកតែព្រូរថយន្ត ។

ដោយឡែករថយន្តបង្ក និង ព្រូថយន្តត្រូវបានសមត្ថកិច្ច យកមករក្សាទុកនៅអធិការដ្ឋាន នគរបាលក្រុងកំពង់ឆ្នាំង ដើម្បីរង់ចាំ ដោះស្រាយតាមនីតិវិធី ៕


Viewing all articles
Browse latest Browse all 8042

Latest Images

Trending Articles





Latest Images