Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all articles
Browse latest Browse all 8042

ប្រជាពលត្អូញត្អែរ ពីភាពយឺតយ៉ាវ និងយកលុយ ថ្លៃធ្វើអត្ត សញ្ញាណប័ណ្ណ តែអាជ្ញាធរបដិសេធ

$
0
0

ស្វាយរៀងៈ ប្រជាពលរដ្ឋក្នុងភូមិថ្មី ឃុំខ្សែត្រ ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង បានត្អូញត្អែរពីភាពយឺតយ៉ាវ នៃការ ធ្វើអត្តសញ្ញាណប័ណ្ណ ព្រមទាំងយកលុយពួកគាត់ថែមទៀតផង តែបញ្ហានេះ ត្រូវបានអាជ្ញាធរស្រុកមួយនេះថា ជាការមិនពិត។

លោក សុផល អាយុជាង ៣០ឆ្នាំ ជាប្រជាពលរដ្ឋរស់នៅភូមិថ្មី ឃុំខ្សែត្រ ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង បានទូរ ស័ព្ទប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិលនៅថ្ងៃព្រហស្បតិ៍ ទី២០ ខែធ្នូ ឆ្នាំ២០១២ថា រូបគាត់បានធ្វើអត្តសញ្ញាណ ប័ណ្ណតាំងពីខែតុលា មកម្ល៉េះ ពោលរយៈពេលជាង៣ខែហើយ តែមិនទាន់បានទទួលនៅឡើយទេ។ មិនតែ ប៉ុណ្ណោះ នៅពេលរកអត្តសញ្ញាណប័ណ្ណម្តងៗ មន្រ្តីនគរបាលតែងនិយាយថា ថ្ងៃនេះ ថ្ងៃនោះរហូត។

លោក សុផល បានបន្តថា នៅពេលរូបគាត់ទៅទារអត្តសញ្ញាណប័ណ្ណ មន្រ្តីនគរបាលតែងតែទារលុយថា ជាថ្នូរ ដើម្បីទទួលបានលឿន ហើយរហូតមកដល់ពេលនេះ គាត់បានចំណាយអស់ជាង១០ម៉ឺនហើយ ហើយកាលពី គាត់ទៅធ្វើ ក៏គេយកអស់ជិត៥ម៉ឺនផងដែរ។

ពាក់ព័ន្ធការចោទប្រកាន់នេះ អភិបាលស្រុកកំពង់រោទិ៍ លោក ពេជ្រ សុវណ្ណ បានប្រាប់មជ្ឈមណ្ឌលព័ត៌មានដើម អម្ពិលថា មិនមានករណីដូច្នេះនោះទេ ហើយរហូតមកដល់ពេលនេះ រូបគាត់បានធ្វើអត្តសញ្ញាណប័ណ្ណបានជាង ២.០០០នាក់ហើយ ព្រមទាំងចែកជូនប្រជាពលរដ្ឋបាន ១.៦៧៤នាក់នៅក្នុងភូមិស្វាយទាហានថែមទៀតផង។

លោក ពេជ្រ សុវណ្ណ ក៏បានលើកឡើងផងដែរថា ប្រសិនបើប្រជាពលរដ្ឋចោទប្រកាន់ថា មានមន្រ្តីយកលុយថ្លៃធ្វើ អត្តសញ្ញាណប័ណ្ណ សុំឲ្យរាយការណ៍ទៅរូបគាត់ ព្រោះគាត់ក៏ចង់វែករកមុខជនខិលខូចបែបនេះដែរ។ លោកថ្លែង ថា «សូមប្រាប់ទៅប្រជាពលរដ្ឋដែលមានបញ្ហា សុំឲ្យគាត់ឡើងមកប្រាប់ខ្ញុំជាសម្ងាត់ ព្រោះខ្ញុំក៏ចង់ដឹងពួកខិលខូច នេះដែរ»។

លោកអភិបាលស្រុករូបនេះ បន្តថា គ្មានការយកលុយពីប្រជាពលរដ្ឋថ្លៃធ្វើអត្តសញ្ញាណប័ណ្ណនោះទេ តែមាន ពេលខ្លះប្រជាពលរដ្ឋ ដែលទៅធ្វើមិនចេះអក្សរ ហើយមន្រ្តីនគរបាលគ្មានពេលបំពេញឲ្យពួកគាត់នោះ គាត់ក៏រក បងប្អូនប្រជាពលរដ្ឋ ដែលចេះអក្សរជួយបំពេញបែបបទជូនពួកគាត់ គាត់ជូនសគុណគេ ៥០០ ទៅ១.០០០រៀល នោះពិតជាមានមែន។

លោកអភិបាលស្រុក ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋ ដែលមានបញ្ហាទាំងអស់ឲ្យនាំគ្នាឡើងទៅជួបរូបគាត់ ដើម្បីគាត់ស្វែងរកកាពិត និងរកដំណោះស្រាយជូនពួកគាត់។

លោកអភិបាលស្រុកកំពង់រោទិ៍ បានឲ្យដឹងផងដែរថា ប្រជាពលរដ្ឋដែលត្រូវធ្វើអត្តសញ្ញាណថ្មី នៅក្នុងស្រុកកំពង់ រោទិ៍មានចំនួនជាង ៦ពាន់នាក់ ហើយមកដល់ពេលនេះ ធ្វើបានជាង២ពាន់នាក់ហើយ។ នៅសល់ជាង ៤ពាន់ នាក់ទៀត គ្រោងនឹងបញ្ចប់នៅខែកុម្ភៈ ឆ្នាំ២០១៣៕


Viewing all articles
Browse latest Browse all 8042

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>