Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all articles
Browse latest Browse all 8042

កម្ពុជា ជាមជ្ឈមណ្ឌល សម្រាប់ការសិក្សា ស្រាវជ្រាវ អនុវត្តន៍ លើការគ្រប់គ្រង អភិវឌ្ឍន៍ និងអភិរក្ស សម្បត្តិបេតិកភណ្ឌ ពិភពលោក

$
0
0

សៀមរាប ៖ មជ្ឈមណ្ឌល បណ្ដុះបណ្ដាលអង្គរ នៃអាជ្ញាធរជាតិ អប្សរា បានរៀបចំវគ្គ បណ្ដុះបណ្ដាល ស្ដីពី “ទេសចរណ៍ វប្បធម៌” ចាប់ពីថ្ងៃទី៩ ដល់ ទី១៤ កុម្ភះ ២០១៥ នៅអាជ្ញាធរជាតិអប្សរា ខេត្តសៀមរាប ។ នេះ គឺជាការឆ្លើយតប ទៅនឹង តម្រូវការជាក់ស្ដែង ជាពិសេស ការអនុវត្តន៍ប្រកបដោយជោគជ័យ នូវផែនការ គ្រប់គ្រប់ទេសចរណ៍ និងដើម្បីផ្ដល់នូវចំណេះ ដឹង និងបទពិសោធន៍ថ្មីៗបន្ថែមទៀត ជួនដល់សិក្ខាកាម ក្នុងក្របខណ្ឌអភិវឌ្ឍន៍ទេសចរណ៍វប្បធម៌ប្រកបដោយចិរភាព ។

នៅក្នុងវគ្គនោះ លោកព្រឹទ្ធាចារ្យ Hervé Barré បានបញ្ចេញទស្សនៈថា កម្ពុជា បានក្លាយជាគំរួដ៏ប្រសើរ និងជាមជ្ឈមណ្ឌល សម្រាប់ការសិក្សាស្រាវជ្រាវ និងអនុវត្តន៍ លើការគ្រប់គ្រង អភិវឌ្ឍន៍ និងអភិរក្ស សម្បត្តិបេតិកភណ្ឌពិភពលោក។

សិក្ខាសាលានេះ ក្រោមការផ្ដួចផ្ដើមគំនិតរបស់ លោកបណ្ឌិតសភាចារ្យ សុខ អាន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីទទួលបន្ទុក ទីស្ដីការគណៈរដ្ឋមន្ត្រី និងជាប្រធានអាជ្ញាធរជាតិអប្សរា និងកិច្ចចិតខំប្រឹងប្រែងគាំទ្រ របស់លោកសាស្ដ្រចារ្យ Azedine BESCHAOUCH ទីប្រឹក្សារាជរដ្ឋាភិបាល និងលោក សុខ សង្វារ ប្រធានក្រុមការងារអនុវត្តន៍ផែនការ ទេសចរណ៍ និងមានសិក្ខាកាម ចូលរួមចំនួន៤៨រូប មកពីអាជ្ញាជាតិអប្សរា អាជ្ញាធរព្រះវិហារ ក្រសួងទេសចរណ៍ ក្រសួងវប្បធម និងនិស្សិតមកពីសាកលវិទ្យាល័យបញ្ញាសាស្ត្រ និង បៀលប្រាយ ជាដើម  ។

លោក ប៊ុន ណារិទ្ធ អគ្គនាយកអាជ្ញាធរជាតិអប្សរា បានមានប្រសាសន៍ កាលពីពេលបើកវគ្គនេះថា កាលពី ថ្ងៃទី៤ ដល់ថ្ងៃទី៦ កុម្ភះ ២០១៥ កន្លងទៅថ្មីៗនេះ សន្និសីទពិភពលោកលើកទី១ ស្ដីពី ទេសចរណ៍ និង វប្បធម៌ ក្នុងប្រធានបទ “ការកសាងភាពជាដៃគូថ្មី” ដែលសហការផ្ដួចផ្ដើមដោយ អង្គការទេសចរណ៍ ពិភពលោក និងអង្គការយូណេស្កូ (UNWTO/ UNESCO) និងរាជរដ្ឋាភិបាលកម្ពុជា បានរៀបចំឡើង នៅក្នុងខេត្តសៀមរាប ព្រះរាជាណាចក្រកម្ពុជា ។

លោកក៏បានរំលឹកថា សន្និសីទនេះ គឺបាននាំមកនូវការជួបជុំរវាងរដ្ឋមន្ត្រីនៃក្រសួងទេសចរណ៍ រដ្ឋមន្ត្រី ក្រសួង បប្បធម៌ ជាច្រើន ប្រទេស និងភាគីពាក់ព័ន្ធនានា សម្រាប់ការពិភាក្សា កំណត់នូវបញ្ហាប្រឈម និងឱកាស ដើម្បីប្រើប្រាស់វិស័យ ទេសចរណ៍ និងវប្បធម៌ ក្នុងការកាត់បន្ថយភាពក្រីក្រ តាមរយៈការបង្កើន ការងារផ្នែកសេវាកម្មទេស ចរណ៍ជាដើម។ លោកបញ្ជាក់ថា និន្នាការទេសចរណ៍ក្នុងទស្សវត្យទី២១ គឺទេស ចរណ៍វប្បធម៌ និងបេតិកភណ្ឌ ដែលអ្នកទេសចរណ៍ ចាប់ អារម្មណ៍ធ្វើការទស្សនា តំបន់បេតិកភណ្ឌ ប្រាសាទបុរាណ និងវត្ថុសិល្បៈ កាន់តែមានការកើនឡើងពីមួយឆ្នាំ ទៅមួយឆ្នាំ ។

លោក សុខ សង្វារ ប្រធានក្រុមការងារអនុវត្តន៍ផែនការគ្រប់គ្រងទេសចរណ៍ (TMP) ដែលបានជ្រោម ជ្រែងឲ្យ មានកម្មវិធីនេះ បានមានប្រសាសន៍ ក្នុងដំណើរចុះកម្មសិក្សារបស់សិក្ខាកាម នៅឯប្រាសាទ បន្ទាយស្រី កាលពីព្រឹកមិញនេះ ថា វគ្គបណ្ដុះបណ្ដាលនេះ គឺដោយមានការលះបង់ពេលវេលាដ៏មានតម្លៃ ពីលោកព្រឹទ្ធាចារ្យ Hervé Barré ជនជាតិបារាំង ដែលអតីតលោកជាប្រធានផ្នែកទេសចរណ៍វប្បធម៌ របស់អង្គការ យូណេស្កូ ដែលបានមកចែករំលែកចំណេះដឹង និងបទពិសោធន៍ ក្នុងផ្នែកទេសចរណ៍វប្បធម៌ ជាលំដាប់អន្តរជាតិ ផងដែរ ។

លោកបានបញ្ជាក់ថា ឆ្លងកាត់វគ្គសិក្ខាសាលាដ៏មានសារៈសំខាន់ ក្នុងរយៈពេលមួយសប្ដាហ៍នេះ សិក្ខាកាមរបស់យើង បានទទួលនូវចំណេះដឹងយ៉ាងច្រើន និងថ្មីៗបន្ថែមទៀត ទាក់ទងនឹងវិស័យទេស ចរណ៍និងវប្បធម៌ ជាពិសេសគឺការគ្រប់គ្រង និងអភិរក្សបេតិកភណ្ឌ ។

លោកក៏បានលើកឡើងអំពីលំហូរ នៃចរន្ដភ្ញៀវទេសចរមានការកើនឡើងជាលំដាប់ ហើយកម្ពុជាយើង ក៏មានមោទនភាព ផងដែរ ដែលអង្គការ UNWTO/ UNESCO រួមនិងស្ថាប័នជាតិ­អន្តរជាតិ ជាច្រើនបានទទួល ស្គាល់ នូវរាល់កិច្ចប្រឹងប្រែង និងឆន្ទៈពិតប្រាកដរបស់កម្ពុជា ក្នុងការគ្រប់គ្រង ការអភិរក្ស និងអភិវឌ្ឍន៍ វិស័យទេសចរណ៍វប្បធម៌ និងបេតិកភណ្ឌប្រកបដោយចិរភាព ។

ចំពោះលោកព្រឹទ្ធាចារ្យ Hervé Barré បានបញ្ចេញទស្សនៈផ្ទាល់ខ្លួន និងឆ្លងតាមចំណេះដឹង បទពិសោធន៍ ជាសកលរបស់ លោកថា លោកមានចំណាប់អារម្មណ៍យ៉ាងខ្លាំង ចំពោះវិស័យទេសចរណ៍ វប្បធម៌ ប្រវត្តិសាស្ត្រ និងរាល់សម្បត្តិបេតិកភណ្ឌ នៅប្រទេសកម្ពុជា ដែលលោកតែងតែបានមកទីនេះ ក្នុងនាមផ្ទាល់ខ្លួន ក៏ដូចជាបេសកកម្មការងាររបស់លោក ។ យើងអាចនិយាយបានថា តំបន់ឧទ្យានអង្គរ គឺជាបេតិកភណ្ឌដ៏រស់រវើក ជាបេតិកភណ្ឌដ៏ពិសិដ្ឋក្នុងលោក និងជាតំបន់ ទស្សណីយភាពប្រកប ដោយភាពទាក់ទាញបំផុត ។

លោកបានបន្ដមានប្រសាសន៍ថា កម្ពុជា បានរួមសហការជាមួយដៃគូរពាក់ព័ន្ធនានា ដែលក្នុងនោះ មានអង្គការ យូណេស្កូ បានក្លាយជាគំរូដ៏ប្រសើរមួយ ក្នុងការគ្រប់គ្រង អភិរក្ស និងអភិរក្សសម្បត្តិ បេតិកភណ្ឌ ទេសចរណ៍ វប្បធម៌ ក្នុងរយៈពេល ជិត៣ទសវត្សរ៍កន្លងទៅនេះ ។ ជាក់ស្ដែងនៅពេលបច្ចុប្បន្ននេះ គឺកម្ពុជាខ្លួនឯង បានពង្រីក និងពង្រឹងនូវសមត្ថភាព និង លទ្ធភាព ក្នុងការអនុវត្តន៍លើការគ្រប់គ្រង អភិវឌ្ឍន៍ និងអភិរក្ស សម្បត្តិបេតិកភណ្ឌ រួមនិងវិស័យទេសចរណ៍ វប្បធម៌ ប្រកប ដោយគុណភាព និងចិរភាព ផងដែរ។ ហើយអ្វីដែលសំខាន់ផងដែរនោះ គឺកម្ពុជា បានក្លាយជាគំរួ ដ៏ប្រសើរ និងជាមជ្ឈ មណ្ឌលសម្រាប់ការសិក្សា ស្រាវជ្រាវ និងអនុវត្តន៍ លើការគ្រប់គ្រង អភិវឌ្ឍន៍ និងអភិរក្ស សម្បត្តិបេតិកភណ្ឌពិភពលោក ដែរ ៕


Viewing all articles
Browse latest Browse all 8042

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>