សៀមរាប៖ ក្រុមទំនាក់ទំនងសាធារណៈ ព្រឹត្តិការណ៍ អង្គរសង្ក្រាន្ន នៃសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) នៅថ្ងៃទី១៤ កុម្ភៈ ឆ្នាំ២០១៥នេះ បានរៀបចំវគ្គបណ្ដុះបណ្ដាលមួយសហភាពសហព័ន្ធ យុវជនកម្ពុជា ក្នុងរយៈពេលមួយថ្ងៃស្តីពី “ការសរសេរ និងរាយការណ៍ព័ត៌មានទាន់ហេតុការណ៍ និងបែប អធិប្បាយ” ដែលវគ្គបណ្តុះបណ្តាល នេះនឹងប្រព្រឹត្តិទៅនៅទីស្នាក់ការ សហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តសៀមរាប ។
សម្រាប់វគ្គនេះគឺមានការចូលរួមបើកពី លោក សោម រតនា នាយក DMC, លោក កែវ ពេជ្រនិមល់ ប្រធាន មន្ទីរ ព័ត៌មានខេត្តសៀមរាប។ វគ្គនេះដោយមានការសម្របសម្រួលនិងការធ្វើបទបង្ហាញពីលោក សោម រតនា ដោយ ផ្ទាល់ លោក ឆាយ សុផល គ្រូឧទ្ទេសន៍ ផ្នែកសារព័ត៌មាននៅ DMC, និងលោក ទិត្យ ច័ន្ទតារា គ្រូឧទ្ទេសន៍ ផ្នែក សារព័ត៌មាននៅ DMC និងមានអ្នកចូលរួម ជាអ្នកសារព័ត៌មាន មកពីស្ថាប័នផ្សេងៗគ្នា ទាំងវិទ្យុ ទូរទស្សន៍ ការសែត ទស្សនាវដ្ដី និងគេហ៍ទំព័រ អាជ្ញាធរអប្សរា ប្រមាណជាង ៣០រូប។
បានមានប្រសាសន៍នៅក្នុងពិធីបើកនោះថាវគ្គនេះមានគោលបំណងផ្ដល់ជូន សិក្ខាកាមស្តីពីរបៀបសរសរ អត្ថបទ ព័ត៌មានបែបអធិប្បាយ បទយកការណ៍ និងព័ត៌មានទាន់ហេតុការណ៍ បង្កើនការយល់ដឹងស្តីពីក្រម សីលធម៌ និង ច្បាប់សារព័ត៌មាន ណែនាំពីវិធីសាស្រ្តថ្មីៗស្តីពីការថតរូបភាពសន្លឹក និងវីដេអូ។
ហើយសិក្ខាកាមនឹងទទួលបាននូវវិធីសាស្រ្តថ្មីៗមួយចំនួនដូចជា៖ វិធីសាស្រ្តស្វែងរកមុំដើម្បីសរសេរអត្ថបទព័ត៌មានទាន់ហេតុការណ៍ និងបទយកការណ៍សម្រាប់កាសែត វិទ្យុ ទូរទស្សន៍ និងគេហទំព័រ។ យល់ដឹងពីក្រមសីលធម៌និងច្បាប់សារព័ត៌មានជាទូទៅ និងយល់ដឹងពី វិធីសាស្រ្ត បន្ថែមក្នុងការថតរូបភាពសន្លឹក និងរូបវីដេអូឲ្យបានកាន់តែប្រសើរ ។
រួមទាំងបានដឹងពីការចូលរួមក្នុង ការសរសេរអត្ថបទព័ត៌មានយករង្វាន់ទាក់ទិន នឹងព្រឹត្តិការណ៍អង្គរ សង្រ្កាន្ត ឆ្នាំ២០១៥ ។
លោកបានបញ្ជាក់ថា ដោយមានការគាំទ្រពីសំណាក់ក្រសួងព័ត៌មាន និងដើម្បីជាការចូលរួមលើកកំពស់ ក្រមសីលធម៌និងវិជ្ជាជីវៈសារព័ត៌មានជាពិសេសដើម្បីផ្តល់លទ្ធភាពឲ្យអ្នកសារព័ត៌មានអាចយកព័ត៌មាន ប្រកបដោយតម្លៃព័ត៌មាននិងក្រមសីលធម៌នៅក្នុងអំឡុងព្រឹត្តិការណ៍អង្គរសង្រ្កាន្តដែលនឹងប្រារព្ធធ្វើចាប់ ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០១៥ ខាងមុខនេះ ៕