Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all articles
Browse latest Browse all 8042

អាហ្វហ្គានីស្ថាន និង តាលីបង់ ជួបពិភាក្សាគ្នា នៅបារំាង

$
0
0

ប៉េកាំង៖ យោងតាម ទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួ បានចេញផ្សាយនៅថ្ងៃសៅរ៍ ទី២២ ខែធ្នូ ឆ្នាំ២០១២ នេះថា មន្ត្រីមកពី រដ្ឋាភិបាល អាហ្វហ្គានីស្ថាន និង ក្រុមចលនាតាលីបង់ ព្រមទាំង ភាគីមួយចំនួនទៀត បានប្រជួបប្រជុំគ្នាហើយ ដើម្បីពិភាក្សា គ្នាអំពីអនាគតរបស់ប្រទេស ដែលធ្លាប់បានញាំញីសង្គ្រាមមួយនេះ ហើយកិច្ចប្រជុំនោះដែរ បានធ្វើឡើងនៅភាគខាងជើង ប្រទេសបារំាង។

កិច្ចប្រជុំពេលនេះ បានកើតឡើង បន្ទាប់ពីមានការប្រកាសថា កងកម្លាំងអង្គការណាតូ នឹង ត្រូវដកចេញទាំងអស់នៅឆ្នាំ ២០១៤ ពីប្រទេសអាហ្វាហ្គានីស្ថាន។ នេះជាលើកទីមួយហើយ ដែលមានតំណាងមកពីក្រុមតាលីបង់, ក្រុមប្រឹក្សាសន្តិភាព ជាន់ខ្ពស់របស់អាហ្វហ្គានីស្ថាន, និង សម្ព័ន្ធមិត្តភាគខាងជើងដទៃទៀត បានចូលរួមពិភាក្សាគ្នា ហើយដែលពួកគេក៏ធ្លាប់បាន វាយប្រហារតាលីបង់ ជាច្រើនឆ្នាំកន្លងមកផងដែរ។

គួរបញ្ជាក់ផងដែរថា ការជួបប្រជុំពេលនេះ ជាការរៀបចំឡើងដោយ មជ្ឈមណ្ឌលស្រាវជ្រាវ ជាយុទ្ធសាស្ត្រ ដែលមាន មន្ត្រីមកពីក្រុមសម្ព័ន្ធ តាមដានអន្តរជាតិ ស៊ីងថាង ជាអ្នករៀបចំ និង ត្រួតពិនិត្យ ហើយ ពួកគេបាន អះអាងថា នេះជា កិច្ចពិភាក្សា ប្រកបដោយការបើកទូលាយ ដោយមិនមែនជាបង្កើតនូវ នយោបាយចំបាច់ណាមួយនោះឡើយ។

ជាងនេះទៅទៀត កិច្ចប្រជុំ នឹងស្វែងរកផល ប្រយោជន៍សម្រាប់តំណាង មកអាហ្វហ្គានីស្ថាន ទាំង ២០នាក់ តាមដែលអាចធ្វើ ទៅរួច ដោយត្រូវ គេចចេញពីសម្ពាធ នៃជីវិតនយោបាយរបស់ អាហ្វហ្គានីស្ថាន។ ដោយឡែកតំណាងពី រដ្ឋាភិបាលបារំាង ចំនួន ១០នាក់ ក៏បានចូលរួមសម្របសម្រួល ក្នុងកិច្ចប្រជុំនេះដែរ៕

www.dap-news.com


Viewing all articles
Browse latest Browse all 8042

Trending Articles