Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all articles
Browse latest Browse all 8042

ប្រជាពលរដ្ឋពីរឃុំ ក្នុងស្រុកកោះធំ ៣.៨៣២នាក់ ទទួលបានអត្ត សញ្ញាណប័ណ្ណថ្មី

$
0
0

កណ្តាលៈ លោកទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល ប្រធានគណៈពង្រឹងមូលដ្ឋានស្រុកកោះធំ អមដោយគណៈពង្រឹង ស្រុក និងឃុំ ជាច្រើននាក់ នៅព្រឹកថ្ងៃសៅរ៍ ទី២២ ខែធ្នូ ឆ្នាំ២០១២ បានអញ្ជើញចុះចែកអត្តសញ្ញាណប័ណ្ណ សញ្ជាតិខ្មែរគំរូថ្មី ដល់ប្រជាពលរដ្ឋចំនួន ៣.៨៣២នាក់ នៅក្នុងឃុំសំពៅពូន និងឃុំព្រែកស្តី ក្នុងស្រុកកោះធំ ខេត្ត កណ្តាល។

ប្រជាជនដែលទទួលបានអត្តសញ្ញាណប័ណ្ណថ្មីនេះ មកពីឃុំសំពៅពូន ចំនួន ១.៩៥៥នាក់ និងឃុំព្រែកស្តីចំនួន ១.៨៧៧នាក់។

លោកទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល នៅក្នុងឱកាសនោះ បានផ្តាំផ្ញើដល់ប្រជាពលរដ្ឋទាំងអស់ ដែលទើបទទួលបាន អត្តសញ្ញាណប័ណ្ណថ្មី ត្រូវចេះទុកដាក់ ថែរក្សាឲ្យបានល្អ សម្រាប់យកទៅប្រើប្រាស់តាមតម្រូវការផ្សេងៗ ហើយ ពេលបាត់បង់ត្រូវជូនដំណឹងទៅអាជ្ញាធរមូលដ្ឋានចៀសវាងករណីភ័ន្តច្រឡំផ្សេងៗ ដែលនាំឲ្យមានគ្រោះថ្នាក់ ខ្លួន។

ឆ្លៀតក្នុងឱកាសនោះ លោកប្រធានគណៈពង្រឹងការងារស្រុកកោះធំ ក៏បានរំលឹក ពីការអភិវឌ្ឍនានានៅថ្នាក់ជាតិ ក៏ដូចជាតាមមូលដ្ឋានរបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា។

ជាពិសេសថ្មីៗនេះ រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញនូវគោលនបាយចាស់សកម្មភាពថ្មី ដោយចាត់ឲ្យយុវជន ស្ម័គ្រចិត្តសម្តេចតេជោ ចុះវាស់វែងដីធ្លីជូនប្រជាជន ដែលជាបញ្ហា និងក្តីកង្វល់របស់ប្រជាពលរដ្ឋ ដែលមានតាំង ពីយូរលង់មកហើយនោះ។

លោក ស៊ុន ចាន់ថុល ក៏មិនភ្លេចលើកឡើងពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលក្នុងការធ្វើឯកសារផ្សេងៗ ជូនប្រជាជន ជាពិសេសអត្តសញ្ញាណប័ណ្ណ សញ្ជាតិខ្មែរ ដើម្បីយកទៅប្រើប្រាស់ ក្នុងការងារផ្សេងៗ។ លោកក៏ បានអំពាវនាវឱ្យប្រជាជនបន្តគាំទ្រគណបក្សប្រជាជន ដើម្បីផ្តល់ឱកាសឲ្យសម្តេចតេជោបន្តដឹកនាំ និងអភិវឌ្ឍន៍ ប្រទេសជាតិ៕

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS


Viewing all articles
Browse latest Browse all 8042

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>