Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all articles
Browse latest Browse all 8042

សម្ពោធហាង LG ថ្មី ក្រោមអធិតីភាព លោកឧបនាយក រដ្ឋមន្រ្តី សុខ អាន

$
0
0

ភ្នំពេញៈ ក្រុមហ៊ុន ជីហ្គៀ (G Gear) ដែលជាក្រុមហ៊ុនចែកចាយ ផលិតផលម៉ាក LG នៅក្នុង ប្រទេស កម្ពុជា នាព្រឹកថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១២ បានបើកសម្ពោធ ហាងទំនើបថ្មី របស់ខ្លួន ដ៏ធំមួយ ឈ្មោះថា “ LG Brand Shop” ដែលជាហាងធំមួយ នៅតំបន់ អាស៊ីអាគ្នេយ៍ នៅតាមបណ្តោយ ផ្លូវព្រះមុនីវង្ស ។

ពិធីនេះ បានប្រារព្ធឡើង ក្រោមអធិបតីភាព លោកឧបនាយករដ្ឋមន្រ្តី សុខ អាន រដ្ឋមន្រ្តីទទួលបន្ទុក ទីស្តីការគណៈរដ្ឋមន្រ្តី និងលោកស្រីអាយ អានី សុខអាន, លោកឧត្តមសេនីយ៍ទោ ហ៊ុន ម៉ាណែត ព្រមទាំង ឥស្សរជនជាន់ខ្ពស់ អ្នកមុខអ្នកការ ជាច្រើនរូបទៀត ។

លោក សុខ ពិសិដ្ឋ  អគ្គនាយក ក្រុមហ៊ុន G Gear Co.,Ltd បានមានប្រសាសន៍ថា ក្រុមហ៊ុន ជីហ្គៀ បានបង្កើតឡើងពីឆ្នាំ២០១១ កន្លងទៅ ដោយ ទទួលសិទ្ធ ចែកចាយ ផ្តាច់មុខ នូវទូរស័ព្ទ និង Monitor ម៉ាកLG របស់សាធារណរដ្ឋកូរ៉េ ដែលជាក្រុមហ៊ុនឈានមុខគេ ក្នុងការបង្កើត បច្ចេកវិទ្យា IPS សម្រាប់ អេក្រង់ទូរស័ព្ទ និងទូរទស្សន៍ ដែលមានពន្លឺពណ៌ធម្មជាតិ ល្អប្រណិត រួមទាំង បច្ចេកវិទ្យា LTE (4G) & CINEMA 3D ។ លោកបន្ថែមថា ការប្រឹងប្រែងច្នៃប្រឌិត បង្កើតថ្មីទាំងនេះ សម្តៅចូលរួម ក្នុងការបង្កើត ឱ្យមានឧបករណ៍ ទំនើបផ្នែកព័ត៌មានវិទ្យា សម្រាប់ផ្នែកសហគមន៍អ្នកធុរៈកិច្ច និង ប្រជាពលរដ្ឋទូទៅ ក្នុងការសម្រួលការងារ ផ្នែកអាជីវកម្ម ទំនាក់ទំនង ក្នុងជីវភាពប្រចាំថ្ងៃ ការស្រាវជ្រាវ ក្នុងទិសដៅអប់រំ និងសិក្សាធិកា នៅក្នុងក្របខ័ណ្ឌ នៃការជួយ់អភិវឌ្ឍន៍ វិស័យព័ត៌មានវិទ្យា ដែលរាជរដ្ឋាភិបាល កម្ពុជា កំពុងតែជំរុញ ក្រោមការចង្អុលទិស ដ៏ឈ្លាសវៃ របស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋាមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា។ ការចូលរួមចំណែកនេះ ពិតជានឹងក្លាយទៅជា ចលនាមួយ បន្ថែមទៀត សម្រាប់ពន្លឿន ទីផ្សារព័ត៌មានវិទ្យា របស់ប្រទេសកម្ពុជា ឱ្យកាន់តែខិតទៅជិត ប្រទេសអភិវឌ្ឍឯទៀតៗ ក្នុងតំបន់ និងពិភពលោក ។

លោក Michael Jung អគ្គនាយក ក្រុមហ៊ុន LG Electronic ប្រចាំប្រទេសថៃ បានឱ្យដឹងថា អិល ជី អេឡិចត្រូនិក បានឈានចូលទីផ្សារកម្ពុជា តាំងពីឆ្នាំ២០០៧ ។ រយៈពេលជា៥ឆ្នាំមកនេះ យើងទទួលបាន ជោគជ័យ យ៉ាងខ្លាំង ក្នុងការពង្រីកបណ្តាញ និងសកម្មភាព អាជីវកម្ម និងចែកចាយ ធំទូលាយ ទូទាំង ប្រទេសកម្ពុជា ។ លោកបន្ថែមថា បច្ចុប្បន្ន ទូរទស្សន៍ Cinema 3D និងម៉ាស៊ីន បោកម៉ាក អិល ជី ទទួលចំណាត់ថា្នក់លេខ១ នៅក្នុងប្រទេសកម្ពុជា ។ អិល ជី កំពុងតែព្យាយាម ប្រែក្លាយទៅជានិមិត្តសញ្ញា ដែលមានគុណតម្លៃ និងពេញនិយមជាងគេ នៅកម្ពុជា ។ លោកក៏បានបង្ហាញ ភាពរីករាយចំពោះហាង LG Brand Shop ដ៏ទំនើបនេះផងដែរ ។

លោកឧបនាយករដ្ឋមន្រ្តី សុខ អាន បានស្វាគមន៍ និងកោតសរសើរ ចំពោះក្រុមហ៊ុន ក្រុមហ៊ុន G Gear និងក្រុមហ៊ុន LG Electronic ប្រចាំប្រទេសថៃ ដែលបានសម្រេចបង្កើត ហាងទំនើបដ៏ធំបំផុតមួយ នៅកម្ពុជា ។ លោកមានប្រសាសន៍ថា “ ខ្ញុំយល់ថា ការដែលក្រុមហ៊ុន LG Electronic និង ក្រុមហ៊ុន ជីហ្គៀ បានសម្រេចបើក ហាងលក់បច្ចេកវិទ្យា ទំនើបថ្មីមួយ នៅកម្ពុជា គឺជាការសម្រេចចិត្ត ដ៏ត្រឹមត្រូវមួយ តាមស្ថានភាពជាក់ស្តែង នាពេលបច្ចុប្បន្ន របស់កម្ពុជា ព្រោះថា ជំហ៊ានថ្មីនេះ បានធ្វើឡើងស្របពេលដែល កម្ពុជា ទទួលបាន កេរិ៍្តឈ្មោះល្បីល្បាញ នៅលើពិភពលោក” ៕

គួរបញ្ជាក់ថា ក្នុងកម្មវិធីសម្អោធហាងថ្មីនេះ ក្រុមហ៊ុន ជីហ្គៀ ក៏បានបង្ហាញទូរទស្សន៍ 3DUltra HD 84inch  ដែលជាទូរទស្សន៍ ទំនើបចុងក្រោយរបស់ LG ផងដែរ ។ មិនតែប៉ុណ្ណោះ កម្មវិធីនេះ ក៏មានការលក់ បញ្ចុះតម្លៃ ជាមួយការចាប់ រង្វាន់ផ្សងសំណាង ដល់អតិថិជន ដែលបានចូលរួមទស្សនា និងជាវផលិតផល ក្នុងហាងថ្មីនេះ ពីថ្ងៃទី២២-២៣ ខែធ្នូ ឆ្នាំ២០១២ ផងដែរ ៕  

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS


Viewing all articles
Browse latest Browse all 8042

Trending Articles