កណ្តាល ៖ ជនសង្ស័យ២នាក់ ត្រូវបាននគរបាល ឃាត់ខ្លួន បន្ទាប់ពីពួកគេធ្វើសកម្មភាព ឆក់ទូរស័ព្ទមួយគ្រឿង ពីជនរបទេស កំពុងតែជិះម៉ូតូម្នាក់ ឯងសំណាងល្អ ជនរងគ្រោះពុំមានរងរបួសនោះទេ កាលពីវេលាម៉ោងប្រហែលជា១៦និង២០នាទី ថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៥ ស្ថិតនៅតាមបណ្តោយផ្លូវ បេតុង ភូមិព្រែកល្វា ឃុំព្រែកតាកូវ ស្រុកខ្សាច់ កណ្តាល ខេត្តកណ្តាល។
នគរបាល បានឲ្យដឹងថា ជនរងគ្រោះ ជាជនរទេសឈ្មោះ KUROPATWOVAEDITA ភេទស្រី អាយុ25ឆ្នាំ ជនជាតិឆេករស់នៅ ប្រទេសឆេក ស្នាក់នៅផ្ទះសំណាក់ហូមលែន (ក្រុងភ្នំពេញ) ។
ចំណែកជនសង្ស័យ មានគ្នា២នាក់ទី
1/ឈ្មោះជា សុខ ហេង ភេទប្រុស អាយុ18ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករ លាបថ្នាំផ្ទះ និងទី២ឈ្មោះ ហួរ សេងលី ភេទប្រុស អាយុ17ឆ្នាំ ជនជាតិខ្មែរមុខរបរ សិស្សរស់នៅភូមិឃុំកើតហេតុជាមួយគ្នា អ្នកទាំងពីរជិះម៉ូតូ មួយគ្រឿម៉ាកវ៉េវអ៊ីពណ៌ខ្មៅ ស្លាកលេខភ្នំពេញ 1K0494។
នគរបាលបានបន្តថា មុនពេលកើហេតុ ជនរងគ្រោះកំពុងធ្វើដំណើរ តាមបណ្តោយផ្លូវខាងលើ លុះដល់ចំណុច កើតហេតុស្រាប់ តែមានជនសង្ស័យ ពីរនាក់ ជិះម៉ូតូមួយគ្រឿង មកអែបរួចធ្វើ សកម្មភាពឆក់ទូរស័ព្ទពី ជនរងខណៈជនរងគ្រោះរួចហើយគេចខ្លួន ប៉ុន្តែដោយពេលនោះ មានកម្លាំងនគរបាលដើរល្បាត មកដល់រួច ដេញតាមចាប់ប្រផាប់ ប្រភីង រហូតឃាត់ខ្លួនបានទាំងពីរនាក់ រួមនិងវត្ថុតាង ជាក់ស្តែងទូរស័ព្ទរបស់ជនរងគ្រោះ និងម៉ូតូរបស់ជនសង្ស័យផងដែរ ។
បច្ចុប្បន្ន ជនសង្ស័យត្រូវបាន កសាងសំណុំរឿងបញ្ជូន មកកាន់ស្នងការដ្ឋាន ដើម្បីចាត់ការបន្តទៅតាមនីតិវិធីច្បាប់៕