ប៉េកាំង៖ ទីភ្នាក់ងារ ព័ត៌មានចិនស៊ិនហួ បានចុះផ្សាយ កាលពីរាត្រីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០១៥ ថា ក្នុងអំឡុង ពេលពិធីចូលឆ្នាំ ប្រពៃណីចិន គិតមកដល់ត្រឹមថ្ងៃអង្គារម្សិលមិញនេះ ចំនួនអ្នកស្លាប់សរុប ដោយសារអគ្គីភ័យ មានចំនួន៤០នាក់ នៅក្នុងប្រទេសចិន ។
ក្រសួងសុវត្ថិភាពសាធារណៈចិន បានប្រកាសឲ្យដឹង កាលពីថ្ងៃអង្គារថា សរុបអ្នកស្លាប់នៅក្នុងគ្រោះថ្នាក់ អគ្គីភ័យ ក្នុងអំឡុងពេលចូលឆ្នាំ ប្រពៃណីចិន មានចំនួន៤០នាក់ ។
ក្រសួងបានបញ្ជាក់ថា ចាប់ពីថ្ងៃពុធសប្តាហ៍មុន មកដល់ត្រឹមថ្ងៃអង្គារម្សិលមិញនេះ មានករណីអគ្គីភ័យ កើតឡើង ចំនួន១៥,៧៤២ ករណីនៅទូទាំងប្រទេស ក្នុងនោះស្លាប់មនុស្ស អស់ចំនួន៤០នាក់ ។
មន្ត្រីមួយរូបដែលសុំមិនបញ្ចេញអត្តសញ្ញាណមកពីនាយកដ្ឋានអគ្គីភ័យ ចំណុះឲ្យក្រសួងខាងលើ បាននិយាយថា ប៉ូលិសនៅទូទាំង ប្រទេសត្រូវបានពង្រឹង ការត្រួតពិនិត្យ ទៅលើហានិភ័យ នៃអគ្គីភ័យនានា នៅក្នុងផ្សារទំនើបៗ ទីតាំងនៃការ តាំងនៅរបស់សាសនា មួយចំនួន តាមបណ្តាភោជនីយដ្ឋាននានា និង តំបន់ដែលអាច ប្រឈមនឹងការកើតឡើង នូវគ្រោះអគ្គីភ័យ ។
ក្រសួងដដែលនេះបានឲ្យដឹងថា មានទីតាំងប្រមាណជាង១៩៧ពាន់កន្លែង ដែលត្រូវបានត្រួតពិនិត្យទៅ លើ ករណីអគ្គីភ័យ និង២០៩ពាន់កន្លែងទៀត នៅគៀនកោះ នោះហើយជួបគ្រោះថ្នាក់ ដោយសារអគ្គីភ័យ ក៏ត្រូវបាន រកឃើញដែរ ។
ក្រសួងបានបន្ថែមថា គិតចាប់ពីថ្ងៃឈប់សម្រាកចាប់ពីថ្ងៃពុធសប្តាហ៍មុន គេឃើញអ្នកជួយពន្លត់អគ្គីភ័យ បានជួយ សង្រ្គោះពលរដ្ឋបាន ជាង២ពាន់នាក់ និងបានជម្លៀសអ្នក ដែលតំបន់គ្រោះអគ្គីភ័យ បានចំនួន១៤ ពាន់នាក់ផងដែរ ៕