Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all articles
Browse latest Browse all 8042

ចិនច្រានចោល ការចោទប្រកាន់ របស់អាមេរិក លើបញ្ហា សមុទ្រចិន ខាងត្បូង

$
0
0

ប៉េកាំង៖ រដ្ឋាភិបាលចិន បានចេញមុខជាសាធារណៈ ដោយច្រានចោលនូវ ការចោទប្រកាន់ របស់សហរដ្ឋអាមេរិក ថាខ្លួនកំពុងតែ ពង្រីកមូលដ្ឋាន យោធានៅសមុទ្រចិនខាងត្បូង ដោយ ចិនអះអាងថា សកម្មភាព ទាំងឡាយនៅក្នុងដែន អធិបតេយ្យរបស់ខ្លួន នោះវាជារឿងដែល ស្របច្បាប់ និង ត្រឹមត្រូវបំផុត។

ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃសុក្រ ទី២៧ ខែកុម្ភៈ ឆ្នាំ ២០១៥ នេះទៀតថា ការថ្លែងបក ទៅកាន់អាមេរិកវិញ ធ្វើឡើងបន្ទាប់ពីទីភ្នាក់ងារស៊ើបអង្កេត សម្ងាត់អាមេរិក ដែលដឹកនាំដោយលោក ចេមស៍ ក្លេបភឺ អះអាងថា “ប្រទេសចិនកំពុងតែធ្វើការពង្រីកមូលដ្ឋាន យោធារបស់ខ្លួននៅក្នុងសមុទ្រចិនខាងត្បូង ដោយ ក្នុងនោះរួមមានការបង្កើតស្ថានីយ៍ ប្រចំាការសម្រាប់នាវា និង ការកសាងព្រលានយន្តហោះ ដោយវាជាផ្នែកមួយនៃទង្វើដ៏ គឃ្លើន របស់ចិនដែលចង់ពង្រីកដែនអធិបតេយ្យរបស់ខ្លួន"។

អ្នកនាំពាក្យក្រសួងការបរទេសចិន លោក ហុង ឡៃ បានអះអាងនៅថ្ងៃសុក្រ នេះទៀតថា “ប្រទេសចិនបាន បង្ហាញភាព អត់ធ្មត់ និង ប្រកបដោយទំនួលខុសត្រូវខ្ពស់ក្នុងបញ្ហាដែន សមុទ្រចិនខាងត្បូងនេះ។ ជនក្រៅរឿងទាំងឡាយ គ្មានសិទ្ធិអ្វី ក្នុងការធ្វើការចោទប្រកាន់ ណាមួយដោយគ្មានមូលដ្ឋាននោះទេ"។

ជាចុងក្រោយប្រទេសចិន បានអំពាវនាវឲ្យសហរដ្ឋអាមេរិក រំលឹកឡើងវិញអំពីការប្តេជ្ញារបស់ ខ្លួន តាមរយៈការ អនុវត្តឲ្យចេញជាសកម្មភាព តាមពាក្យសម្តីដែលខ្លួនធ្លាប់បាននិយាយ គឺការ ប្រឹងប្រែងក្នុងការអភិវឌ្ឍទំនាក់ទំនងរវាងចិន និង អាមេរិក ឲ្យបានប្រសើរឡើង ដើម្បីស្ថិរភាព និង សន្តិភាព សកលលោកទាំងមូល៕


Viewing all articles
Browse latest Browse all 8042

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>