ភ្នំពេញ ៖ សម្ដេចនាយករដ្ឋមន្ដ្រី បាន ប្រកាសលុបលេណដ្ឋានចោលទូទាំងប្រទេស ហើយត្រឡប់មកវិញ នូវការកសាងសណ្ឋាគារមកវិញ ។
សម្ដេចនាយករដ្ឋមន្ដ្រី បានបញ្ជាក់ពីក្រសួងការពារជាតិថា “នយោបាយរបស់ខ្ញុំ នយោបាយលុបលេណដ្ឋាន សូមបញ្ជាក់ ពីដើមលេណដ្ឋានរបស់យើង នៅទូទាំងប្រទេសហ្នឹង រាប់ទាំងភ្នំពេញ ក៏សុទ្ធតែលេណដ្ឋានដែរ ឥឡូវខ្ញុំលុបលេណ ដ្ឋានចោលអស់ ទុកវាធ្វើអ្វី លុបលេណដ្ឋាន កសាងសណ្ឋាគារ អាហ្នឹងវាមិនល្អ លុបលេណដ្ឋានកសាងផ្ទះទៅអាហ្នឹងវាមិនល្អ លុបលេណដ្ឋាន ហើយធ្វើជាកន្លែងដាំដុះ ទៅអាហ្នឹងវាមិនល្អ ”។
នាយករដ្ឋមន្រ្តីបន្តថា ពិតហើយនៅក្នុង ទីតាំងកងទ័ព គ្មានលេដ្ឋានគេមិនហៅ ថាទីតាំងកងទ័ពទេ វាត្រូវតែមាន ឯនៅតាមទល់ដែនកន្លែងណាដែលអាច ធ្វើបានគឺលុបលេដ្ឋានកុំល្ងង់នឹងលេដ្ឋាន។
សម្តេចបន្តថា ជាក់ស្តែងនៅប៉ោយប៉ែតពីសម័យដើមសុទ្ធតែលេដ្ឋា នឥឡូវក្លាយជា ទីក្រុងប៉ោយប៉ែត មានសណ្ឋាគារ៥ទៅ៦ជាន់មានផ្ទះប្រជាពលរដ្ឋទាំងអស់មិនល្អទេឬ។
សម្តេចថា លុបលេដ្ឋានជំនួសដោយសណ្ឋាគារ រោងចក្រ ផ្សារជំនួសដោយតំបន់ដាំដុះចាំបាច់ទៅធ្វើលេដ្ឋានធ្វើអ្វី។
សម្តេចបន្ថែមទៀតថា មូលហេតុដែលសម្តេចបានលើកឡើងនេះ គឺសំដៅទៅដល់តំបន់ មួយចំនួនហើយសុំឲ្យមនុស្សមួយចំនួននោះ កុំប្រើពាក្យសំដីរបស់សម្តេចខុសឲ្យសោះ៕