Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all articles
Browse latest Browse all 8042

អ៊ីរ៉ង់ៈ ការដាក់ ពង្រាយមីស៊ីល ប៉ាតាយ៉ុង របស់ណាតូ បង្កើតបញ្ហា អសន្តិសុខ នៅតួកគី

$
0
0

តេហេរ៉ង់៖ ទីភ្នាក់ងារទូរទស្សន៍ បានរាយការណ៍ថា មន្រ្តីជាន់ខ្ពស់ នៃសមាជិកសភា មួយរូបរបស់ប្រទេសអ៊ីរ៉ង់ កាលពីថ្ងៃសៅរ៍ ទី២២ ខែធ្នូ បាននិយាយថា ការដាក់ពង្រាយ ប្រព័ន្ធមីស៊ីលប៉ាតាយ៉ុង របស់អង្គការណាតូ នៅតាមបណ្តោយ ព្រំដែនប្រទេសតួកគី និងប្រទេសស៊ីរី នឹងបង្កើត ឲ្យមានបញ្ហាអសន្តិសុខ នៅតួកគី។

យោងតាមទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួ បានឲ្យដឹងនៅថ្ងៃអាទិត្យ ទី២៣ ខែធ្នូ ឆ្នាំ២០១២ ដោយផ្អែកតាម របាយការណ៍ថា លោក អាឡាឌីន ប៊ូរូជឺឌី ប្រធានគណៈកម្មាការនយោបាយការបរទេស និងសន្តិសុខ ជាតិរបស់សភាអ៊ីរ៉ង់ បាននិយាយថា «ការដាក់ពង្រាយមីស៊ីលទំាងនេះ មិនបានជួយផ្តល់សន្តិសុខ ដល់តួកគីនោះទេ ដោយសារតែប្រទេសជិតខាងទំាងអស់របស់តួកគី មានបញ្ហាទោមនស្ស ចំពោះការដាក់ពង្រាយនេះ»។

លោកត្រូវបានគេដកស្រង់សម្តី ដែលបាននិយាយដូចនឹងការលើកឡើងរបស់រដ្ឋមន្រ្តីការពារជាតិអ៊ីរ៉ង់ថា «ការដាក់ពង្រាយប្រព័ន្ធមីស៊ីលប៉ាតាយ៉ុងនេះ នឹងមិនបម្រើឲ្យផលប្រយោជន៍ក្នុងប្រទេស តួកគីនោះទេ»។

គួរបញ្ជាក់ផងដែរថា កាលពីពេលថ្មីៗនេះ ណាតូបានយល់ព្រមបញ្ជូនជើងទម្រមីស៊ីលប៉ាតាយ៉ុងចំនួន ៦ពីសហរដ្ឋអាមេរិក ប្រទេសអាល្លឺម៉ង់ និងហូរឡង់ មកប្រទេសតួកគី សម្រាប់ប្រតិបត្តិការ ដែលនឹង បញ្ចប់នៅចុងខែមករា ឆ្នាំ២០១៣ ទាក់ទិននឹងវិបត្តិប្រឆំាងរដ្ឋាភិបាលស៊ីរី ដែលដឹកនាំដោយប្រធានាធិបតី បាស្សា អាល់អាហ្សាដ និងបានរាលដាលចូលដល់ ការវាយប្រហារនៅតាមបណ្តោយព្រំដែនជាមួយតួកគីនោះ៕

www.dap-news.com


Viewing all articles
Browse latest Browse all 8042

Trending Articles