Quantcast
Viewing all articles
Browse latest Browse all 8042

កូរ៉េខាងត្បូង ប្រមូលបានកម្ទេច មីស៊ីលបីទៀត របស់កូរ៉េខាងជើង

សេអ៊ូល៖ មន្រ្តីក្រសួងការពារ ជាតិកូរ៉េខាងត្បូង នៅថ្ងៃអាទិត្យ ទី២៣ បាននិយាយដោយ សង្ឃឹមថា ពួកគេ នឹងផ្តល់ នូវចំណេះដឹងថែមទៀត ពាក់ព័ន្ធនឹងបច្ចេកវិទ្យាបាញ់ បង្ហោះមីស៊ីលរបស់រដ្ឋកុម្មុយនី សកូរ៉េខាងជើង បន្ទាប់ពីក្រុមកងទ័ពជើងទឹករបស់កូរ៉េខាងត្បូង បានរកឃើញបំណែកកម្ទេចនៃការបាញ់ បង្ហោះមីស៊ីល បីថែមទៀត របស់កូរ៉េខាងជើងនៅឈូងសមុទ្រភាគខាងលិច។

យោងតាមទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួ បានឲ្យដឹងនៅថ្ងៃអាទិត្យ ទី២៣ ខែធ្នូ ឆ្នាំ២០១២ថា រដ្ឋាភិបាលទីក្រុង ព្យុងយ៉ាង បានបាញ់បង្ហោះគ្រាប់រ៉ូកែតតំណាក់កាលទីបីឈ្មោះ អ៊ុនហា៣ កាលពីថ្ងៃទី១២ ខែធ្នូ កន្លងទៅនេះ ដោយរដ្ឋកុម្មុយនីយមួយនេះ អះអាងថា ជាដំណើរការទទួលបានជោគជ័យ។ ដោយតំណាក់កាលដំបូងនៃរ៉ូកែត បានធ្លាក់នៅសមុទ្រលឿង ក្នុងប្រទេសកូរ៉េខាងត្បូង និងបំណែកតំណាក់កាលទីពីរ ធ្លាក់ក្នុងដែនទឹក ជិតប្រទេសហ្វីលីពីន។

មន្រ្តីបាននិយាយថា ក្រោយពេលដែលកងនាវិក បានប្រមូលផ្នែកខាងលើនៃការបាញ់តំណាក់កាលដំបូង រយៈពេលពីរថ្ងៃបន្ទាប់ពីបាញ់បង្ហោះ កងនាវិកកូរ៉េខាងត្បូង ក៏បានរើសបានបំណែកបីថែមទៀត របស់ផ្នែកខាង ក្រោមនៃគ្រាប់រ៉ូកែត ដែលរួមមានប្រព័ន្ធស្តុកប្រេងឥន្ធនៈ ប្រព័ន្ធចំហេះ និងប្រព័ន្ធភ្ជាប់ទៅម៉ាស៊ីន។

មន្រ្តីកូរ៉េខាងត្បូងបាននិយាយថា «ជាមួយនឹងការប្រមែប្រមូលផ្នែកបន្ថែមរបស់គ្រាប់រ៉ូកែតនេះ យើងនឹងអាច ស្វែង យល់បានស៊ីជម្រៅថែមទៀតពីមុខងារតួនាទី និងរចនាសម្ព័ន្ធនៃគ្រាប់រ៉ូកែត បាញ់រយៈចម្ងាយឆ្ងាយ របស់កូរ៉េខាងជើង»។

គួរបញ្ជាក់ងផងដែរថា ទាក់ទិននឹងបញ្ហាក្នុងប្រទេសកូរ៉េខាងជើងនេះ កូរ៉េខាងត្បូង បានជំរុញការសង្ស័យ របស់ខ្លួន និងអាមេរិក រួមទំាងបណ្តាសម្ព័ន្ធមិត្តផ្សេងទៀតថា កូរ៉េខាងជើងបានជំរុញបច្ចេកវិទ្យា មីស៊ីលឆ្លងទ្វីប របស់ខ្លួន ដោយបានរំលោភលើដំណោះស្រាយសន្តិសុខរបស់អង្គការសហប្រជាជាតិផងដែរ៕

Image may be NSFW.
Clik here to view.
www.dap-news.com


Viewing all articles
Browse latest Browse all 8042

Trending Articles