Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all articles
Browse latest Browse all 8042

NEA ផ្តល់ឱកាសការងារដល់និស្សិត CUS ក្នុងការប្រកួតប្រជែងទីផ្សារការងារ

$
0
0

ភ្នំពេញ៖ ដើម្បីត្រៀមលក្ខណៈសម្បត្តិ ឈានចូលទីផ្សារការងារ ប្រកួតប្រជែង នៅថ្ងៃទី៣ ខែមីនា ឆ្នាំ២០១៥ កន្លងទៅនេះ សាកលវិទ្យាល័យ ឯកទេស នៃកម្ពុជា (CUS) ទីតាំងគោលទួលគោក បានសហការជាមួយទីភ្នាក់ងារជាតិ និងមុខរបរធ្វើសិក្ខាសាលាស្តីពី "ការត្រៀមលក្ខណៈសម្បត្តិ ឈានចូលទីផ្សារ ការងារប្រកបដោយប្រសិទ្ធភាព" ជូនដល់និស្សិត CUS ឆ្នាំទី៤ ប្រមានជាង ២២០នាក់ កំពុងសិក្សាពេលព្រឹក ហើយត្រៀមលក្ខណៈបញ្ចប់ការសិក្សា នាពេលខាងមុខ។

តាមសម្តីរបស់ លោក ភួង សំអាត ប្រធានមជ្ឈមណ្ឌល់ការងារ និងមុខរបររាជធានីភ្នំពេញ បានលើកឡើងពី វិធីសាស្រ្តស្វែងរកព័ត៌មាន ស្តីពីការជ្រើសរើសការងារ ប្រភេទការងារ ទំហំការងារ លំដាប់ការងារ និងតម្រូវការ ឬលក្ខខណ្ឌនៃតម្រូវការការងារ ។

លោកក៏បានរំលេចផងដែថា តាមរយៈបទបង្ហាញមុនៗនិស្សិត សាកលវិទ្យាល័យ CUS បានទទួល ជោគជ័យក្នុងការ ស្វែងរកការងារបានច្រើន ហើយក៍ជាការងារល្អៗទៀតផង លើកនេះលោក ក៏សង្ឈឹម ផងដែរថា និស្សិតសាកលវិទ្យាល័យនេះ នឹងទទួលបានជោគជ័យក្នុងការទទួល បានការងារល្អៗ កាន់តែច្រើនជាងមុខៗថែមទៀត។ ទាក់ទងនឹង ការប្រកួតប្រជែងទីផ្សារការងារនេះ លោកក៏បានជំរុញឲ្យនិស្សិតខិតខំសិក្សា បន្ថែមទៀត លើឯកទេសដែលមានស្រាប់របស់ខ្លួន ដូចជា ភាសាអង់គ្លេស កុំព្យូទ័រ និងជំនាញទំនាក់ទំនងជាដើម។

លោក សុខ ណារ៉ុង ប្រធានផ្នែកមន្រ្តីឥណទាន KKFund ដែលបានអញ្ជើញចូលរួមក៍បានចាប់អារម្មណ៍ថា បច្ចុប្បន្ននេះទីផ្សារការងារ ពិតជាមានតម្រូវការចំបាច់ណាស់ នូវធនធានមនុស្ស ដែលមានទាំងចំណេះដឹង ចំណេះធ្វើ និងចរិយាសម្បត្តិថ្លៃថ្នូ។ ក្នុងនាមលោកជាអ្នកប្រើប្រាស់ ធនធានមនុស្ស លោកពិតជាប្រាថ្នាចង់បានធនធានមនុស្ស ប្រកបដោយចំណេះដឹង ចំណេះធ្វើ និងចរិយាសម្បត្តិល្អ ព្រោះអ្នកប្រើប្រាស់មិនចង់ឲ្យខាតពេលវេលា បណ្តុះបណ្តាលទៀតទេ។

ថ្លែងក្នុងពេលបិតកម្មវិធី លោកឯក ច័ន្ធូ ប្រធានសេវាកម្មនិស្សិត CUS បានចាប់អារម្មណ៍ថា នេះគឺជាឱកាសមួយ សំខាន់ណាស់សម្រាប់និស្សិត CUS ក្នុងការប្រៀបធៀបនិងបំពេញបន្ថែម នូវទ្រឹស្តីដែល បានសិក្សាជាមួយនិងគ្រឹះស្ថាន ដែលមានតម្រូវការប្រើប្រាស់ធនធានមនុស្សជាក់ស្តែង។

សាកលវិទ្យាល័យ គឺជារោងចក្រផលិតធនធានមនុស្ស ប្រកបដោយគុណវុឌ្ឍិ ចំណែកធនាគារ រោងចក្រ ក្រុមហ៊ុន ឬអង្កការនានា ជាអ្នកយកធនធានទាំងនោះ ទៅប្រើប្រាស់ជាក់ស្តែង។ ដូច្នេះតួអង្គទាំងពីរ ហាក់ដូចជាសរសៃឈាម ក្នុងខ្លួនមនុស្សដែលមិនអាចខ្វះតួអង្គ ណាមួយបាន។

គួរបញ្ជាក់ផងដែរថា គិតមកដល់ពេលនេះ និស្សិតដែលបានបញ្ចប់ការសិក្សានៅ CUS ចាប់ពី ថ្នាក់បរិញ្ញាបត្ររង ដល់ថ្នាក់បណ្ឌិតជាង ២ម៉ឺននាក់ និងកំពុងសិក្សាជិត ២ម៉ឺននាក់ទៀត។

បច្ចុប្បន្ននេះ CUS មាន ៩ទីតាំង ដែល០២ ទីតាំងនៅរាជធានីភ្នំពេញ និង០៦ទីតាំងទៀត នៅខេត្តកំពង់ចាម កំពង់ធំ សៀមរាប បន្ទាយមានជ័យ បាត់ដំបង និងខេត្តកំពត ៕


Viewing all articles
Browse latest Browse all 8042

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>