ភ្នំពេញ ៖ កម្លាំងអាវុធហត្ថ ដែលយាម ប្រចាំការនៅសង្កាត់ស្ទឹងមានជ័យ បានឃាត់ ខ្លួនព្រះសង្ឃនិង កូនសេក្ខ ២នាក់ ខណៈដែល កំពុងសំងំជក់គ្រឿងញៀន ក្នុងចេតីយ៍នៅ វត្ដចង្ក្រានតាព្រហ្មស្ទឹងមានជ័យ កាលពីវេលា ម៉ោង១១និង៣០នាទីព្រឹកថ្ងៃទី៦ ខែមីនា ឆ្នាំ២០១៥ ។
មន្ដ្រីអាវុធហត្ថ ដែលយាមប្រចាំការនៅ សង្កាត់ស្ទឹងមានជ័យ បានឱ្យដឹងថា ក្រោយពី ទទួលបានព័ត៌មាន ករណី ព្រះសង្ឃ និងកូនសេក្ខ លោកកំពុងសំងំជក់គ្រឿងញៀននៅ ក្នុងចេតីយ៍នោះ បានចុះទៅពិនិត្យ មើលនិង ធ្វើការ ឃាត់ខ្លួនពួកគេទាំង៣នាក់ភ្លាមៗតែ ម្ដង រួចបញ្ជូនព្រះសង្ឃអង្គនេះទៅផ្សឹកដើម្បី កសាងសំណុំរឿង ចាត់វិធាន ការតាមផ្លូវច្បាប់ ។
តាមមន្ដ្រីអាវុធហត្ថ ដដែលព្រះសង្ឃ ដែល ល្មើសធម៌វិន័យទៅប្រើប្រាស់គ្រឿងញៀន នាំឱ្យអន្ដរាយមាន ឈ្មោះ ចាន់ ដារ៉ា អាយុ ២៦ឆ្នាំ ស្នាក់នៅក្នុងវត្ដស្ទឹងមានជ័យ កុដិ ឈើរីឯកូនសិស្សលោកឈ្មោះ សំ វណ្ណា ហៅ ស្មី អាយុ២៩ឆ្នាំ មុខរបរជាជាងជួសជុលម៉ូតូ រស់នៅក្រុមទី៤ ភូមិមានជ័យ សង្កាត់ស្ទឹង មានជ័យ ខណ្ឌមានជ័យ ។
តាមមន្ដ្រីអាវុធហត្ថក្រោយការចុះទៅ ឃាត់ខ្លួន ពេលដែលសំងំជក់គ្រឿងញៀននៅ ក្នុងកុដិនោះ ពួកគេទាំងពីរនាក់ ក្រោយការ ផ្សឹករួច បានបញ្ជូនទៅកាន់ទីបញ្ជាការអាវុធ ហត្ថរាជធានីភ្នំពេញ ដើម្បីចាត់ការបន្ដតាម ផ្លូវច្បាប់ ។