Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all articles
Browse latest Browse all 8042

រថយន្ដដឹកស៊ីម៉ង់ត៍ បុករថយន្ដបាឡែន របួសធ្ងន់ ស្រាល៤នាក់

$
0
0

ព្រះសីហនុ ៖ គ្រោះថ្នាក់ចរាចរណ៍នៅ លើកំណាត់ផ្លូវជាតិលេខ១ករណីទៀតហើយ បានកើតឡើង នៅក្នុងទឹកដី ខេត្ដព្រះសីហនុ បណ្ដាលឱ្យមានអ្នករងរបួសធ្ងន់ស្រាល៤នាក់ កាលពីវេលាម៉ោង២និង៤០នាទីរសៀលថ្ងៃទី៦ ខែមីនា ឆ្នាំ២០១៥ ។

គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បាន កើតឡើងរវាងរថយន្ដដឹកស៊ីម៉ង់ត៍ ដែលធ្វើ ដំណើរក្នុងទិសដៅពី ក្រុងព្រះ សីហនុមកភ្នំ ពេញ ជាមួយរថយន្ដកាមរីបាឡែន ក្នុងទិស ដៅបញ្ច្រាសគ្នា ស្ថិតនៅលើកំណាត់ផ្លូវជាតិ លេខ៤ ចំណុច ផ្លូវកោង ចន្លោះគីឡូម៉ែត្រ លេខ១៥៥-១៥៦ ភូមិអូរតាហយ ឃុំស្ទឹង ឆាយ ស្រុកកំពង់សិលា ខេត្ដព្រះសីហនុ ។

យោងតាមប្រភពព័ត៌មានពីសមត្ថកិច្ច មូលដ្ឋានបានឱ្យដឹងថា មុនពេលកើតហេតុ មានរថយន្ដម៉ាកនីសាន់ ពាក់ស្លាក លេខ ភ្នំពេញ 3C-7458 ពណ៌ក្រហម ដឹកស៊ីម៉ង់ត៍ ពេញ ធ្វើដំណើរក្នុងទិសដៅពី ខេត្ដព្រះសីហនុ មករាជធានី ភ្នំពេញ លុះមកដល់ចំណុចកើត ហេតុ បានបុកជាមួយរថយន្ដកាមរីបាឡែន ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ ២ឈ-៤១៨៤ ដែលកំពុងធ្វើដំណើរបញ្ច្រាសទិសគ្នា បណ្ដាល ឱ្យរថយន្ដបាឡែន រងការខូចខាតផ្នែក ខាងមុខយ៉ាងធ្ងន់ធ្ងរ ហើយរថយន្ដដឹកស៊ីម៉ង់ត៍ រេចង្កូតធ្លាក់ ពីលើផ្លូវជាតិ ។

សមត្ថកិច្ចបានបញ្ជាក់ថា គ្រោះថ្នាក់ចរា ចរណ៍រវាងរថយន្ដទាំងពីរគ្រឿងនេះ បណ្ដាឱ្យមនុស្ស៤នាក់ ទាំងអ្នកបើក ទាំងអ្នកជិះនៅក្នុងរថយន្ដបាឡែនរងរបួសធ្ងន់ស្រាល ។

សមត្ថកិច្ចបានបញ្ជាក់ថា អ្នកបើករថយន្ដ បាឡែន ឈ្មោះឯក ប៊ុនណា អាយុ៤៧ឆ្នាំ រស់នៅភូមិទី៣ សង្កាត់ស្មាច់ មានជ័យ ក្រុង ខេមរភូមិន្ទ ខេត្ដកោះកុង រងរបួសស្រាល រីឯអ្នករួមដំណើរ៣នាក់ទៀត ឈ្មោះផាន់ យៀន ភេទស្រី អាយុ៦៣ឆ្នាំ រស់នៅក្រុង ព្រះសីហនុ រងរបួសបាក់ភ្លៅស្ដាំ និងបែកមុខ យ៉ាងធ្ងន់ធ្ងរ ខណៈដែលពីរនាក់ម្ដាយនិងកូន មិនទាន់ស្គាល់អត្ដសញ្ញាណនៅឡើយទេ ព្រោះក្រោយ កើតហេតុ ត្រូវរថយន្ដសង្គ្រោះ បន្ទាន់ដឹកទៅកាន់មន្ទីរពេទ្យ ។

តាមសមត្ថកិច្ចក្រោយគ្រោះថ្នាក់ចរា ចរណ៍ អ្នកបើករថយន្ដដឹកស៊ីម៉ង់ត៍ ដែលជា រថយន្ដបង្កនោះ បានបើកទ្វារ រត់គេចខ្លួន ដោយសុវត្ថិភាព ។

សម្រាប់រថយន្ដទាំងពីរគ្រឿង ត្រូវបាន សមត្ថកិច្ចបញ្ជូនទៅរក្សាទុក នៅអធិការដ្ឋាន នគរបាលស្រុក កំពង់សិលា រង់ចាំការដោះ ស្រាយនៅពេលក្រោយទៀត ។

សម្រាប់គ្រោះថ្នាក់ចរាចរណ៍នៅតាម បណ្ដោយផ្លូវជាតិលេខ៤ ជាពិសេសចាប់ពី ព្រំប្រទល់ទឹក ដីខេត្ដកំពង់ស្ពឺ ចូលទៅទឹកដី ខេត្ដព្រះសីហនុកើតឡើងជាញឹកញាប់ និង បណ្ដាលឱ្យមានអ្នកស្លាប់និង រងរបួសជាច្រើន នាក់ ព្រោះតែកត្ដាផ្លូវកោងចុះកោងឡើង ហើយបណ្ដាលមកពីកត្ដាមនុស្ស ដែលអ្នក បើកបរខ្លះ មិនបានគោរពច្បាប់ ចរាចរណ៍ឱ្យ បានត្រឹមត្រូវ ពោលបើកលឿន ដោយគ្មាន ការប្រុងប្រយ័ត្ន ៕


Viewing all articles
Browse latest Browse all 8042

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>