Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all articles
Browse latest Browse all 8042

សកម្មជន CNRP៖ អ្នកតវ៉ាចង់ឱ្យ ផ្លាស់ប្តូរ លោកស្រី កែ សុវណ្ណរតន៍ ភាគច្រើនជាអតីត សកម្មជនគណបក្ស សិទ្ធិមនុស្ស

$
0
0

ភ្នំពេញ៖ មន្រ្តីគណបក្ស សង្រ្គោះជាតិ នៅខេត្តសៀមរាប នៅរសៀលថ្ងៃទី០៦ ខែមីនានេះ បានបង្ហើបថា ក្រុម អ្នកដែលចង់ផ្លាស់ប្តូរ លោកស្រី កែ សុវណ្ណរតន៍ ចេញពីប្រធានក្រុមការងារខេត្តសៀមរាប គឺជាសកម្មជនថ្មី និងចាស់ ដែលភាគច្រើនជាអតីតមន្រ្តីគណបក្សសិទ្ធិមនុស្ស។

លោក ហូរ ឈិន សមាជិកក្រុមប្រឹក្សាស្រុក របស់ CNRP ប្រចាំស្រុកស្រីស្នំ ខេត្តសៀមរាប បាននិយាយថា ក្រុមអ្នកចង់ផ្លាស់ប្តូរនេះភាគច្រើនជាមកពី ជាសមាជិកថ្មី មកពីគណបក្សសិទ្ធិមនុស្ស ប៉ុន្តែក្នុងនោះក៏មាន អតីតមន្រ្តី មកពីគណបក្ស សម រង្ស៊ី ផងដែរ ។ លោក ហូរ ឈិន បាននិយាយថា «ពួកដែលចង់ ផ្លាស់ប្តូរភាគ ច្រើន ជាអ្នកចូលថ្មីទេ...គាត់នៅគណបក្សសិទ្ធិមនុស្សពីដើម»។

លោកបានបន្ថែមថា សកម្មជនដែលទាមទារឱ្យផ្លាស់ប្តូរ លោកស្រី កែ សុវណ្ណរតន៍ទាំងនោះ មានបំណងចង់ ធ្វើការផ្លាស់ប្តូរពិតប្រាកដ ដោយសារតែលោកស្រី កែ សុវណ្ណរតន៍ បានដឹកនាំក្រុមការងារខេត្ត រយៈពេល៣ អាណត្តិមកហើយ ។ ពួកគេសង្ឃឹមថា មនុស្សថ្មីនឹងធ្វើឱ្យមានភាពប្រសើរជាងនេះថែមទៀត ។

លោកបានបន្ថែមថា ចំពោះការជួបស្រង់យោបល់ សកម្មជនគណបក្សសង្រ្គោះជាតិ នៅខេត្តសៀមរាប រយៈ ពេល ២ថ្ងៃនេះ លោកប្រធាន សម រង្ស៊ី និងលោក កឹម សុខា មិនទាន់សម្រេចយ៉ាងណានោះទេ ។ មេដឹកនាំទាំងពីររូបនេះ បានសន្យាចំពោះសកម្មជនទាំងអស់ថា នឹងបង្ហាញលទ្ធផលនៃការសម្រេចរឿងនេះ នៅរយៈពេល ១០ថ្ងៃក្រោយ។

សូមជំរាបថា នៅថ្ងៃទី៥ និង ៦ ខែមីនា ឆ្នាំ២០១៥នេះ លោក សម រង្ស៊ី និង លោក កឹម សុខា បានអញ្ជើញ ទៅដល់ខេត្តសៀមរាប ដើម្បីស្តាប់យោបល់ និង សម្របសម្រួលសកម្មជននៅទីនោះ ជុំវិញការស្នើឱ្យផ្លាស់ប្តូរ លោកស្រី កែ សុវណ្ណរតន៍ ចេញពីតួនាទីប្រធានក្រុមការងារប្រចាំខេត្តសៀមរាប។ មុននេះ៣ថ្ងៃ ក៏មានសកម្មជន គណបក្សសង្រ្គោះជាតិ ប្រមាណ៥០នាក់ បានលើកគ្នាមកតវ៉ាចំពោះករណីនេះ ដល់ទីស្នាក់បក្ស នៅរាជធានី ភ្នំពេញផងដែរ៕


Viewing all articles
Browse latest Browse all 8042

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>