ភ្នំពេញ : ជាការចូករួមអបអរសាទរ ថ្ងៃទិវាសិទ្ធិនារីអន្តរ ជាតិ ៨ មីនា លើកទី១០៤ ក្រោមប្រធានបទ ដំណើរឆ្ពោះទៅមុខ ស្ត្រីកម្ពុជាក្រោយសន្និសីទ ស្ត្រីពិភពលោក ឆ្នាំ១៩៩៥ ដោយនៅគ្រប់ស្ថាប័ន មន្ទីរ ក្រសួង អាជ្ញាធរមូលដ្ឋាន បាននាំគ្នាប្រារព្ធពិធី សិទ្ធិនារី ៨ មីនា ។ ក្នុងនោះលោក ប្រាជ្ញ សីហា អភិបាលរង ខណ្ឌដង្កោ និងលោកស្រី បានរៀបចំពិធីសំណេះសំណាល ជាមួយនារីជាង១០០នាក់។
ក្នុងពិធីនោះ លោកអភិបាល រងខណ្ឌដង្កោ បានថ្លែងកោតសរសើរដល់ស្ត្រី ជាង១០០នាក់ មកពីសង្កាត់ជើងឯក និងសង្កាត់ នូវស្នាដៃរបស់ស្ត្រីមិនចាញ់បុរសឡើយ ក្នុងការបំពេញ តួនាទីរបស់ខ្លួនក្នុងមូលដ្ឋាន ក៏ដូចក្នុងសង្គមជាតិផងដែរ ។
លោក ប្រាជ្ញ សីហា អភិបាលរងខណ្ឌដង្កោ និងលោកស្រី បានលើកឡើង ខណ:ជួបសំណេះសំណាល ជាមួយនារីឃាង១០០នាក់ កាលពីព្រឹកថ្ងៃទី៨ ខែមីនា ឆ្នាំ២០១៥ ថាទិវាសិទ្ធិនារី ៨មីនា យើងគ្រប់គ្នា រួមដៃគ្នាលើកកម្ពស់ស្ត្រី គឺផ្តល់តម្លៃដល់ស្ត្រី ជាមាតាលើពិភពលោក ។
លោកអភិបាលរងខណ្ឌដង្កោ បានលើកឡើងទៀតថា រាជរដ្ឋាភិបាលកម្ពុជា បាននិងកំពុងយកចិត្តទុកដាក់ លើកកម្ពស់ស្ត្រី ក្នុងនោះបាន ដាក់បញ្ចូលស្ត្រីទៅ បម្រើការងារ នៅតាមស្ថាប័ន មន្ទីរ ក្រសួង និងអាជ្ញាធរមូលដ្ឋាន គ្រប់លំដាប់ថ្នាក់ ក៏ដូចក្នុងជួរ កងកម្លាំងប្រដាប់អាវុធផងដែរ ដើម្បីចូលរួមចំណែក អភិវឌ្ឍន៍ ប្រទេសជាតិ ពោលគឺស្ត្រីអាច បំពេញការងារ បានគ្រប់បែបយ៉ាងដូចបុរស និងមានភាពអត់ធ្មត់ជាងបុរស។
ក្នុងឱកាសសំណេះសំណាល និងអបអរទិវាសិទ្ធិនារី ៨មីនា នេះ លោក ប្រាជ្ញា សីហា អភិបាលរងខណ្ឌដង្កោ និងលោកស្រី នៅបានផ្តល់វត្ថុ អនុស្សាវរីយ៍ ជាសារុងម្នាក់មួយ ព្រមទាំងថវិកាមួយចំនួនផងដែរ ៕